កីឡា
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ៖ វគ្គអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យម ជាការជួយបំពេញចន្លោះខ្វះខាតនៅលើសង្វៀនប្រកួត
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថាសិក្ខាកាមជាមន្ត្រីអាជ្ញាកណ្ដាល ចៅក្រម ដែលបានឆ្លងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមត្រូវធ្វើការស្ម័គ្រចិត្ត មានឆន្ទៈដោយកម្លាំងចិត្ត កម្លាំងកាយ បញ្ញាស្មារតីរបស់ខ្លួនឲ្យល្អប្រសើរ ដើម្បីត្រៀមធ្វើជាអាជ្ញាកណ្តាល និងចៅក្រមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកឧត្តមសេនីយ៍ តែម ម៉ឺន ដែលជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានលើកឡើងបែបនេះ ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យមនៅថ្ងៃទី ១០ ខែឆ្នូ ឆ្នាំ ២០២១ នៅសាលប្រជុំក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ (ស្តាតចាស់)។ ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីសំណាក់លោកសាស្ត្រាចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអប់រំយុវជន និង កីឡា ផងដែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មានថា សិក្ខាកាមដែលជាអាជ្ញាកណ្ដាល ចៅក្រមត្រូវមានឆន្ទៈក្នុងការបំពេញការងារនៅលើសង្វៀនប្រកួតដាច់ខាត មិនមែនរៀនចប់ហើយ ប៉ុន្មានខែក្រោយមកបែរជាទទួលពិន័យរបស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ។ សម្រាប់ការបំពេញការងារ តាមស្ថានីយមិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀតអាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀនវគ្គអាជ្ញាកណ្ដាល ចៅក្រម មិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយឬឈប់រហូតតែម្តង។

លោកបានបន្តថា វគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹងខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះពួកគេងាយនឹងទទួល យកនូវពុទ្ធិថ្មីៗទាំងអស់ ។សិក្ខាកាមទាំង អស់មិនត្រឹមតែពួកគេសុទ្ធតែមានអាយុ ៣៥ឆ្នាំចុះ ពួកគេមានចំណេះដឹង និង មានកាយសម្បទាល្អគឺសហព័ន្ធមិនយកអ្នកដែលមានកម្ពស់មិនគ្រប់គ្រាន់នោះទេ។

លោក និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា សិក្ខាកាមមានចំនួន ២៥ រូប សុទ្ធតែថិតក្នុងកម្រិតមធ្យមទាំង ២៥ រូប ដែលក្នុងនោះមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ។ នេះជាវគ្គមធ្យម ដែលការសិក្សាផ្ដោតសំខាន់ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះ សុទ្ធតែបានទទួលវិញ្ញាបនបត្រ ដែលមានតម្លៃសម្រាប់ការចូលរួមបំពេញ ការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?