កីឡា
ប្រដាល់គុនខ្មែរផ្តល់ការគាំទ្រលោកឧត្តមសេនីយ៍តែម ម៉ឺន ជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត
លោកឧត្តមសេនីយ៍ តែម ម៉ឺន បានក្លាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិថ្មីមួយអាណត្តិបន្តទៀត គឺអាណត្តិទី៧ ឆ្នាំ២០២១- ២០២៥ បន្ទាប់ពីសមាជិកប្រតិបត្តិ និងក្លិបទូទាំងប្រទេសសម្រេចផ្តល់ការគាំទ្រជូននៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ កាលពីល្ងាចមិញនេះ។

សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២១- ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្កើនសមាជិកគណៈកម្មាធិការប្រតិបត្តិរហូតដល់ចំនួន១៩ នាក់ ដែលអាណត្តិចាស់មានត្រឹម១៣នាក់ ក្នុងនោះ ១- លោកឧត្តមសេនីយ៍ តែម ម៉ឺន ជាប្រធាន,២-លោកឧត្តមសេនីយ៍ វ៉ាស៊ិន ភីរម្យ អនុប្រធានទី១,៣-លោកសាស្ត្រាចារ្យវេជ្ជ បណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធាន ,៤-លោកសាស្ត្រាចារ្យ ម៉ិល កាដូ អនុប្រធាន ,៥-លោកឧត្តសេនីយ៍ និន ភិរម្យអនុប្រ ធាន,៦ លោក ប៉ែន ស៊ីនេត អនុ ប្រធាន, ៧-លោក ហួត សេងទ្រីអនុប្រធាន, ៨-លោក ហេង សុខឃន អគ្គលេខាធិការ, ៩-លោក ទុយ ប៊ុនហឿនអគ្គលេខាធិការរង,១០-លោក ផេង វណ្ណៈ អគ្គហេរញ្ញិកនិង៩រូបទៀត ជាសមាជិករួមមានលោក ច័ន្ទ សុទ្ធ-លោក មាស សុខគី-លោក ពេជ្រសូផែន-លោក ថុក ប៊ុនធឿន-លោក ទេស សូ-លោកស្រី ប៉ឹង សំអាង -លោក ជួន សុខវ៉ាន់ឌី-លោក ពៅ វណ្ណនិងលោក អ៊ិន ខេមរិន្ទ។

លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានកីឡា ក្រសួងអប់រំយុវជននិង កីឡា ដែលបានចូលរួមជាអធិបតីនិងជាសាក្សីក្នុងមហាសន្និបាតបញ្ចប់អាណត្តិរបស់សហព័ន្ធប្រដាល់គុនខ្មែរ បានមាន ប្រសាសន៍ដោយផ្តាំផ្ញើឲ្យសហព័ន្ធយកចិត្តទុកដាក់ពង្រឹងនិងពង្រីកក្លឹបប្រដាល់នៅទូទាំងប្រទេសឲ្យកាន់តែរឹងមាំថែមទៀត ស្របតាមផែនការកំណែទម្រង់សហព័ន្ធឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។

លោកឧត្តមសេនីយ៍តែម ម៉ឺន ដែលជាប់ជាប្រធានមួយអាណត្តិទៀត បានបញ្ជាក់និងប្តេជ្ញាថា សម្រាប់អាណត្តិថ្មីនេះអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រួម ហើយសមាជិកដែលអសកម្មភាព សហព័ន្ធត្រូវ តែធ្វើសកម្មភាពហ៊ានវះកាត់ជាដាច់ខាត ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាប្រដាល់គុនខ្មែរក្នុងគោលដៅដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ជូនប្រទេសជាតិ។

លោកបានបន្តថា សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរជាប្រភេទកីឡាមានសក្តានុពល និងមានប្រជាប្រិយនៅកម្ពុជា ព្រមទាំងឈានទៅដណ្តើមមេដាយក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ តែម្តង។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១ នេះ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជននិងកីឡា ។

សមាជិកប្រតិបត្តិសហព័ន្ធអាណតិ្តចាស់ និងអ្នកតំណាងក្លិបប្រដាល់សកលនៅទូ ទាំងប្រទេស ដែលចូលរួមបានសម្រេចអនុម័តជាកញ្ចប់ជ្រើសរើសលោកឧត្តមសេនីយ៍តែម ម៉ឺន ប្រធានអាណត្តិចាស់ ជាប្រធានសហព័ន្ធអាណត្តិថ្មីទី៧ ឆ្នាំ ២០២១-២០២៥ បន្តទៀត៕
ដោយ ៖ វិសិទ្ធ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ