កីឡា
ផ្ទុះកូវីដក្នុងក្លិប Man Utd ឆ្លងកីឡាករ និងបុគ្គលិកច្រើននាក់
កាលពីថ្ងៃអាទិត្យ ក្រុមបិសាចក្រហម Manchester United ត្រូវរងគ្រោះដោយការផ្ទុះឡើងនៃមេរោគកូវីដ១៩ ក្នុងចំណោមកីឡាករ និងបុគ្គលិក ដែលជាហេតុបង្កផលលំបាកដល់ការប្រកួតបន្ទាប់ក្នុងក្របខណ្ឌអង់គ្លេស Premier League ជាមួយនឹងក្រុម Brentford។
Man Utd ដែលបានឈ្នះ Norwich City ១-០ កាលពីថ្ងៃសៅរ៍ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Brentford នៅថ្ងៃអង្គារស្អែកនេះ។
គេហទំព័រ The Athletic បានរាយការណ៍ថា កីឡាករ និងបុគ្គលិកមួយចំនួន បានទទួលលទ្ធផលតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញវិញមុនពេលហ្វឹកហាត់។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញឈ្មោះកីឡាករនិង បុគ្គលិកដែលឆ្លងកូវីដទេ។
គួរបញ្ជាក់ថា ការប្រកួតក្នុងផ្ទះរបស់ក្លិប Brighton & Hove Albion ទល់នឹង Tottenham Hotspur ដែលនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យ ក៏ត្រូវបានផ្អាកផងដែរដោយសារករណីកូវីដយ៉ាងច្រើននៅក្នុងក្លិប Tottenham កាលពីសប្តាហ៍មុន។
ចក្រភពអង់គ្លេស បានបង្កើនកម្រិតប្រកាសអាសន្នកូវីដរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន Omicron៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ គ្រូតា Sir Alex ចង់បានម្នាក់នេះ មកដឹកនាំ Man Utd បន្ទាប់ពី Solskjaer
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ