កីឡា
កំពូលកីឡាករបាល់ទាត់ទាំង ១០ ល្បីថាសង្ហា និងលេងបានល្អបំផុត ក្នុង Premier League
Premier League គឺជាក្របខ័ណ្ឌកំពូលនៃពីរ៉ាមីតបាល់ទាត់របស់ប្រទេសអង់គ្លេស ដែលមានក្រុមចំនួន ២០ កំពុងប្រជែងគ្នា ដណ្តើមពានរង្វាន់ជើងឯកអង់គ្លេស។
ខាងក្រោមនេះជាកំពូលកីឡាករល្បីថា មានរូបរាងសង្ហា និងលេងបានល្អបំផុត ក្នុងក្របខណ្ឌ Premier League នៅអគ្លេស៖
១ Issa Diop (West Ham) ក្លឹប West Ham

បុរសជនជាតិបារាំងនេះមានកម្ពស់ ១៩៤ សង់ទីម៉ែត្រ និងទំងន់ ៩២ គីឡូក្រាម។ ចំណុចរបត់នៃអាជីពរបស់ Diop កើតឡើងនៅពេលដែលគាត់បន្តជាមួយនឹងក្លឹប ដើម្បីលេងឲ្យក្រុម U16 បារាំង។ បីឆ្នាំក្រោយមក Diop បានប្រើប្រាស់ឱកាសដ៏អស្ចារ្យ ដែលផ្ដល់ជូនគាត់ នៅពេលដែលគាត់ត្រូវបានអញ្ជើញឲ្យលេងសម្រាប់ការប្រកួតជើងឯកអឺរ៉ុបអាយុក្រោម ១៩ ឆ្នាំ។ Diop គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិបារាំង ដែលបានលើកពាន បន្ទាប់ពីបានជួយក្រុមដោយយកឈ្នះក្រុមអ៊ីតាលីក្នុងលទ្ធផល ៤-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងស៊ុតបញ្ចូលទីគ្រាប់បាល់ចុងក្រោយក្នុងការប្រកួត។ គាត់មិនត្រឹមតែត្រូវបានគេដាក់ក្នុងចំណោមកីឡាករល្អបំផុតរបស់ផ្នែកនោះទេ ប៉ុន្តែក្លាយជាប្រធានបទសម្រាប់ក្លឹបធំៗនៅ អឺរ៉ុប។
២ Teddy Jenks (Brighton) ក្លឹប Aberdeen

កើតថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០២ គឺជាកីឡាករបាល់ទាត់អង់គ្លេស ដែលលេងជាខ្សែបម្រើសម្រាប់ក្លឹប Scottish Premiership Aberdeen ដោយខ្ចីជើងពីក្លឹប Brighton និង Hove Albion នៅ Premier League ។ ទោះបីជាគាត់បានលេងត្រឹមតែពីរដង សម្រាប់ក្រុមទីមួយរបស់ Seagulls ក៏ដោយ ក៏ខ្សែបម្រើនេះ មានប្រជាប្រិយភាពជាងមុន បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជី។
៣ Juraj Kucka (Watford) ក្លឹប Watford

គឺជាកីឡាករបាល់ទាត់អាជីពជនជាតិស្លូវ៉ាគី ដែលបានចុះកុងត្រាជាមួយក្រុម Parma របស់ Serie A និងក្រុមជម្រើសជាតិស្លូវ៉ាគី។ នៅដើមអាជីពរបស់គាត់ ខ្សែបម្រើរូបនេះបានលេងឲ្យ Trabzonspor (២០១៧), Milan (២០១៥), Genoa (២០១១), Sparta Prague (២០០៩), Ruzomberok (២០០៧) និង ZP Sport Podbrezova (២០០៥)។
៤ Diego Llorente (Leeds) ក្លឹប Leeds Utd

Llorente បានឈ្នះពានចំនួន ៦ សម្រាប់ក្រុមអាយុក្រោម ២០ ឆ្នាំរបស់អេស្ប៉ាញ និងត្រូវបានបង្ហាញនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៣ នៅប្រទេសទួរគី។ ខ្សែការពាររូបនេះ បានឈ្នះឈុតធំដំបូងរបស់ខ្លួន សម្រាប់អេស្ប៉ាញកាលឆ្នាំ២០១៦ ឈ្នះ ៣-១ លើ Bosnia និង Herzegovina ។ មកទល់ពេលនេះ គាត់បានបង្ហាញខ្លួនឲ្យក្លឹបចំនួន ២៤៧ ក្នុងអាជីពរបស់គាត់ ដោយលេងឲ្យក្លឹប Real Madrid, Rayo Vallecano, Malaga និង Real Sociedad ។
៥ Jacob Sorensen (Norwich) ក្លឹប Norwich

Jacob Lungi Sorensen គឺជាកីឡាករបាល់ទាត់អាជីពជនជាតិដាណឺម៉ាក ដែលលេងជាខ្សែបម្រើសម្រាប់ក្លឹប Norwich City នៃក្របខ័ណ្ឌ Premier League ។ Sorensen បានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគកំពូលរបស់គាត់សម្រាប់ Esbjerg fB នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៦ ក្នុងការប្រកួត Danish Superliga ជាមួយ Odense ។
៦ Joachim Andersen (Crystal Palace)

ការបង្ហាញខ្លួនលើកដំបូងរបស់ខ្សែការពារកណ្តាល បានកើតឡើងក្នុងខែមីនា ឆ្នាំ ២០១៥ ដែលជាការប្រកួត ជំរុញឲ្យជំហានបន្ទាប់ក្នុងអាជីពរបស់ Andersen ការធានាការបន្តកិច្ចសន្យា និងត្រូវបានសមាគមបាល់ទាត់ដាណឺម៉ាកដាក់ឈ្មោះថា Under-19 Talent of the Year ។
៧ Andy Lonergan (Everton) ក្លឹប Everton

Lonergan អាយុ៣៨ឆ្នាំ គឺជាតារាដែលមានវ័យចំណាស់បំផុតនៅក្នុងបញ្ជី។ អតីតអ្នកចាំទី Liverpool កើតនៅទីក្រុង Preston ។ ក្នុងរយៈពេល ១១ ឆ្នាំនៅ Deepdale កីឡាកររូបនេះ បានបង្ហាញខ្លួនច្រើនជាង ២០០ បន្ទាប់ពីបានបង្កើតខ្លួនជាជម្រើសដំបូង បន្ទាប់ពីខ្ចីជើងនៅ Darlington, Blackpool, Wycombe និង Swindon ។ Lonergan បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹប ក្នុងរយៈពេលមួយរដូវកាលជាប់ៗគ្នារវាងឆ្នាំ ២០០៨-២០១០ ហើយថែមទាំងបានស៊ុតបញ្ចូលទីឲ្យក្រុម Lilywhites ពីការទាត់បាល់បញ្ចូលទី ទល់នឹងក្រុម Leicester ក្នុងខែ តុលា ឆ្នាំ ២០០៤ ។
៨ Martin Odegaard (Arsenal) ក្លឹបArsenal

Martin Odegaard កើតនៅថ្ងៃទី ១៧ នៃខែធ្នូ ១៩៩៨ នៅទីក្រុង Drammen ប្រទេសន័រវេស។ កីឡាកររូបនេះធ្លាប់លេងឲ្យក្រុម Real Madrid ដែលជាក្រុមដែលអស្ចារ្យបំផុតនៅលើពិភពលោក។
៩ Marc Leonard (Brighton) ក្លឹប Brighton

Marc Leonard កើតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០១គឺជាកីឡាករបាល់ទាត់អាជីពជនជាតិស្កុតឡេន ដែលលេងជាខ្សែបម្រើសម្រាប់សាលា Premier League ក្លឹប Brighton & Hove Albion និងក្រុមជម្រើសជាតិស្កុតឡែនអាយុក្រោម២១ ឆ្នាំ។ កីឡាករសញ្ជាតិស្កុតឡេនរូបនេះបានចូលរួមជាមួយក្រុម Albion ពី Hearts ក្នុងឆ្នាំ ២០១៨ដោយលេងជាទៀងទាត់ក្នុងក្រុមអាយុក្រោម ១៨ ឆ្នាំរបស់ Albion មុនពេលត្រូវបានដំឡើងទៅក្រុមអាយុក្រោម ២៣ ឆ្នាំសម្រាប់រដូវកាល ២០២០/២១ ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមដំបូងរបស់គាត់ ក្នុងខែសីហា ឆ្នាំ ២០២១ ក្នុងជ័យជម្នះ ២-០ លើក្រុម Cardiff City ក្នុងការប្រកួត Carabao Cup ជុំទីពីរ។
១០ Lewis Bate (Leeds) ក្លឹប Leeds Utd

Bate មានសញ្ជាតិអង់គ្លេស ស្ថិតវ័យ ១៩ ឆ្នាំគឺជាកីឡាករជម្រើសជាតិអង់គ្លេស អាយុក្រោម ២០ ឆ្នាំដែលបានផ្ទេរពី Chelsea ទៅ Leeds ។ ថ្វីត្បិតតែគាត់នៅក្មេង និងគ្មានបទពិសោធន៍ក៏ដោយ តែ Bate ជាខ្សែបម្រើដ៏ល្អនិងជាអ្នកបញ្ជូនបាល់ ប្រើជើងឆ្វេងដ៏រឹងមាំ ។ Bate ក៏អាចលេងក្នុងតួនាទីខ្សែបម្រើជាច្រើនផងដែរ។ គាត់ត្រូវបានគេពណ៌នាថា ខ្លាំងទាំងតំបន់ការពារ និងការទៅមុខ ហើយត្រូវបានគេប្រៀបធៀបនឹងអតីតកីឡាករបាល់ទាត់អន្តរជាតិហូឡង់ Clarence Seedorf សម្រាប់សមត្ថភាពគ្រប់គ្រងការលេងបានល្អបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖១០ ចំនុចធំៗ ពីអតីតកីឡាករបាល់ទាត់ Diego Maradona ក្រោយទទួលមរណភាពមួយឆ្នាំ
ចុចអាន៖ស្គាល់ហើយឬនៅ ? កំពូលអ្នកលេងបាល់ឱប ដែលរកចំណូលបានច្រើនជាងគេទាំង ១០ រូប
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល