Connect with us

កីឡា

គោព្រៃ​កម្ពុជា​ស្គាល់​​ជ័យជម្នះ​​​ដំបូង​ដោយ​លត់​ឡាវ ៣-០

បានផុស

នៅ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ស្គាល់​ជ័យជម្នះ​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​​​ក្នុង​ពាន​រង្វាន់​ AFF Cup នៅ​ប្រទេស​សិង្ហបុរី​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ឡាវ​ដោយ​លទ្ធផល​ ៣-០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រវគ្គ​ទី​១ កម្ពុជា​បាន​ទម្លាយ​សំណាញ់​ទី​របស់​ឡាវ​២​គ្រាប់​ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា នៅ​នាទី​៣១​ និង​៤១​ បន្ទាប់​ពី​ការ​លេង​របស់​កម្ពុជា​ធ្វើ​បាន​ល្អ​ទាំង​តំបន់​ការពារ​ បម្រើ និង​ប្រយុទ្ធ​ ហើយ​មាន​ភាគ​រយ​គ្រប់​គ្រង​បាន​ច្រើន​។ ចំណែក​ឡាវ​បាន​ប្រើ​ទម្រង់​ការពារ​ និង​វាយ​បក​ ហើយ​ក៏​មាន​ឱកាស​មុខ​ទី​របស់​កម្ពុជា​ម្តង​ម្កាល​ដែរ​ តែ​ធ្វើ​មិន​បាន​សម្រេច។

ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ក្រុម​កម្ពុជា​រក​បាន​គ្រាប់​ទី​៣​ជា​ការ​សម្រេច​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​បឹងកេត សៀង ចន្ធា នៅ​នាទី​៧៤។ ការ​នាំ​មុខ ៣-០ រហូត​ចប់​ការ​ប្រកួត។ យ៉ាង​ណា​ស្តាយ​ឱកាស​ចុង​ម៉ោង​ពីរ​បី​លើក ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​មក​ពី​ក្លឹប​ព្រះ​ខន្ធ​រាជ​ស្វាយ​រៀង អៀន ពិសី ធ្វើ​មិន​បាន​សម្រេច។

៣​​​ប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី​ ដោយ​លទ្ធផល ១-៣ និង​ចាញ់​ឥណ្ឌូណេស៊ី ២-៤ និង​ឈ្នះ​ឡាវ​ ៣-០ ហើយ​ប្រកួត​បញ្ចប់​ក្នុង​ពូល​នា​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ខាង​មុខ​នេះ​ជា​មួយ​ក្រុម​ខ្លាំង​ វៀតណាម។

ចំណែក​ក្រុម​ជម្រើស​ជាតិ​ឡាវ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ម្តង​ណា​សោះ​ដោយ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល​ចាញ់​ទាំង​៤​ប្រកួត​គឺ​​ចាញ់​វៀតណាម ២-០, ចាញ់​ម៉ាឡេស៊ី ៤-០,​ ចាញ់​ឥណ្ឌូណេស៊ី ៥-១ និង​ចុង​ក្រោយ​ចាញ់​កម្ពុជា ()។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម