កីឡា
Chingiz Allazov ដែលប្រកួតជើងឯក Grand Prix ជាអ្នកច្នៃម៉ូដដ៏ល្បីម្នាក់
កីឡាករ Chingiz Allozov ជាជើងខ្លាំងជំនាញឃីកបុកសីងមួយរូបលើលោកម្នាក់ និងបានកំពុងចូលរួមប្រកួតកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Featherweight Kickboxing World Grand Prix។
វគ្គ៨នាក់ដំបូង កីឡាកររូបនេះធ្វើបានល្អឥតខ្ចោះដោយផ្តួលជើងខ្លាំង Samy Sana ឲ្យសន្លប់ដើមទឹកទី១ នៅព្រឹត្តិការណ៍ ONE: FIRST STRIKE កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ថ្វីបើមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យប្រដាល់ ប៉ុន្តែកីឡាករបេឡារុស្សនេះមានរឿងពិត៥យ៉ាងដែលអ្នកគាំទ្រប្រហែលជាមិនដឹង។ ទី១៖ ប្រកួតអាជីពតាំងពីអាយុ១៣ឆ្នាំ រាប់ចាប់ពីប្រទេសបារាំងដល់ជប៉ុន និងកន្លែងផ្សេងៗទៀត កីឡាករ Allazov បានដើរប្រកួតច្រើនប្រទេសណាស់។ ប៉ុន្តែកន្លែងដែលរូបគេចាប់ផ្តើមអាជីពប្រដាល់ដំបូងគឺប្រទេសថៃ។ នៅពេលអាយុទើប១៣ឆ្នាំ កីឡាករបានចាប់ផ្តើមហ្វឹកហាត់នៅថៃ និងឡើងសង្វៀននៅទីនោះទាំងក្មេងខ្ចី។ មិនយូរប៉ុន្មាន រូបគេបានចាកចេញពីថៃ និងចាប់ផ្តើមអាជីពជំនាញឃីកបុកសីង។ ទី២៖ ប្រកួតកម្មវិធីជើងឯកឃីកបុកសីងពិភពលោកពីរលើក បន្ទាប់ពី Allazov ចូលប្រឡូកជំនាញឃីកបុកសីង កីឡាកររូបនេះបានអភិវឌ្ឍជំនាញឈានដល់កម្រិតខ្ពស់។ ក្រោយមក រូបគេបានចូលរួមប្រតកួតកម្មវិធីខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix។ ប៉ុន្តែការចូលរួមប្រកួតជើងឯកពិភពលោកដែលមានបេក្ខភាព៨រូបនេះ មិនមែនជាលើកទី១ទេ។ តាមពិតរូបគេធ្លាប់បានចូលរួមប្រកួតកម្មវិធីបែបនេះកាលពីឆ្នាំ២០១៧ និងបានក្លាយជាជើងឯក K-1 Super Middleweight World Grand Prix។ ទី៣៖ ជាតួអង្គគំរូដល់ក្មេងជំនាន់ក្រោយAllazov បានកំពុងក្លាយជាកីឡាករប្រដាល់ដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់នៅលើសង្វៀន ប៉ុន្តែមិនត្រឹមតែពូកែជំនាញវ៉ៃលើសង្វៀនប៉ុណ្ណោះទេ រូបគេបានកំពុងជួយក្មេងជំនាន់ក្រោយឲ្យសម្រេចសុបិនរបស់ខ្លួនទៀតផង។ សព្វថ្ងៃរូបគេកំពុងបង្ហាត់ក្មេងៗនៅក្លឹប Gridin Gym ដើម្បីឲ្យក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ទី៤៖ តារាម៉ូដែលឃើញរូបគេឡើងសង្វៀន វ៉ៃកក្រើក និងធ្វើឲ្យអ្នកគាំទ្រជាប់ចិត្ត ប៉ុន្តែរឿងជំនាញហ្វេហ្សិនក៏ទាក់ចិត្តកែវភ្នែកមហាជនមិនស្ទើរទេ។ រូបគេចូលចិត្តស្លៀកពាក់ឈុតហ្វេហ្សិនទាត់សម័យបង្អួតរាងនៅមុខកាមេរ៉ា និងទស្សនិកជនយ៉ាងស្វាហាប់ និងសង្ហា។ ទី៥៖ បុរសជំនាញច្រើនAllazov ពិតជាមានជំនាញច្រើនគួរឲ្យកត់សំគាល់។
រូបគេជាអ្នកប្រដាល់ឃីកបុកសីងដែលជាជើងឯកពិភពលោកម្នាក់ ប៉ុន្តែក៏ជាបុគ្គលគំរូសម្រាប់ក្មេងជំនាន់ក្រោយ ជាតារាម៉ូដែល និងជាពិសេសរូបគេជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញម្នាក់។ រូបគេបានបោះជំហានចូលអាជីពប្រដាល់ជាលើកដំបូងទាំងវ័យក្មេងជាពេលដែលក្មេងប្រុសផ្សេងៗទៀតចូលចិត្តដើរសប្បាយ និងមើលវីដេអូតុក្កតា៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់