Connect with us

កីឡា

គ្រូបង្វឹកបាល់ទាត់កាន់សញ្ញាបត្រកម្រិត AFC A Licensee ហុក សុ​ជីវ័ន ទៅ​ចូលរួម​ជាមួយ​ក្រុម​លី​គ​ទី​២ ​

បានផុស

នៅ

​ក្រោយ​ចែក​ផ្លូវ​ជាមួយ​ក្រុម​វិសាខា​អែ​ហ្វ​ស៊ី សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩ មក​លោក ហុក សុ​ជីវ័ន គ្រូ​បង្វឹក​កម្រិត​ទ្វីបអាស៊ី AFC A License បា​នរក​ទ្រនំ​ថ្វី​ឃើញ​ហើយ ដោយ​ចូលរួម​ជាមួយ​ក្រុម​សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២ (Cambodian League 2) គឺ​ខេត្ត​កោះកុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្លឹប​នៅ​មាត់សមុទ្រ​មួយ​នេះ​ បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​ថា​៖«​រីករាយ​សូម​ស្វាគមន៍​លោកគ្រូ ហុក សុ​ជីវ័ន មកកាន់​ក្លឹប​បាល់ទាត់​កោះកុង អេ​ហ្វ​ស៊ី ! ហុក សុ​ជីវន័​»​។ តាមពិត​ដំណើរ​ទៅដល់​កីឡដ្ឋាន​ខេត្ត​កោះកុង​របស់លោក ហុក សុ​ជីវ័ន គឺជា​នាយក​បច្ចេកទេស ដើម្បី​ចាប់ដៃ​ជាមួយ​លោក Apisit Amphai ដែលជា​គ្រូបង្វឹក​ជនជាតិ​ថៃ​។​

​លោក ហុក សុ​ជីវ័ន ធ្លាប់​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពី​ឆ្នាំ​២០០២ ដល់​២០០៤ ខណៈ​លោក​ធ្លាប់​ប្រកប​អាជីព​ដំបូង​ជាមួយ​ក្រុម​ជើង​ទឹក មុន​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម Hello United និង​ភ្នំពេញ​ក្រោ​ន (​ក្លឹប​ប្តូរ​ឈ្មោះ​ពី Hello United មក​ភ្នំពេញ​ក្រោ​ន​) ក្រោយ​មក​ទៀត​លោក​បាន​បន្ត​ចូលរួម​ជាមួយ​ក្រុម​ភុជង្គ​នាគ និង​បញ្ចប់​អាជីព​ខ្លួន​ជាមួយ​ក្រុម Post-Tel Club​។ ចំណែក​អាជីព​គ្រូ​បង្វឹក​វិញ​លោក​ធ្លាប់​ធ្វើជា​គ្រូ​បង្វឹក​ក្រុម U-19 កម្ពុជា និង​គ្រូ​បង្វឹក​ក្នុង​ក្រុម Albirex Niigata Phnom Penh FC និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ផង​ដែរ​ មុន​មកដល់​វិសាខា នៅ​ឆ្នាំ​២០១៧​។ អំឡុង​ដឹកនាំ​ក្រុម​វិសាខា លោក​ក៏​ធ្លាប់​មាន​ក្លឹប​នៅ​ប្រទេស​ឥណ្ឌា​ទាក់ទង​ឲ្យ​ដឹកនាំ​ផង​ដែរ តែ​ត្រូវ​លោក​បដិសេធ​។​

​ចំណែក​ក្រុម​ខេត្ត​កោះកុង វិញ​ជា​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​ទី​២​កម្ពុជា នៅ​រដូវ​កាល​ឆ្នាំ​២០២០ នេះ ​ខណៈ​ឆ្លងកាត់​៦​កន្លងមក​ក្រុម​នេះ ​ឈ្នះ​បាន​២​ប្រកួត និង​ចាញ់​៤​ប្រកួត​មាន​៦​ពិន្ទុ​ក្នុង​ដៃ ឈរ​ចំណាត់ថ្នាក់​លេខ​៨​បណ្ដោះអាសន្ន​ក្នុងចំណោម​សមាជិក​ទាំង​១០​។ តាម​គម្រោង​ប្រកួត​បន្ទាប់​របស់​ក្រុម​ដែន​កោះ​មួយ​នេះ​ ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន លើ​ទីលាន​វិទ្យាល័យ​កោះកុង ប៉ុន្តែ​កាលបរិច្ឆេទ​មិនទាន់​បាន​កំណត់​នៅឡើយ​នោះ​ទេ ព្រោះ​គ្រប់​សកម្មភាព​ប្រកួត​ទាំងអស់​ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ផ្អាក​ជា​បណ្ដោះអាសន្ន​ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រឡប់មក​ប្រកប​អាជីព​នៅ​ខ្មែរ​វិញ​ ក្រោយ​ពនេចរ​នៅ​ក្រៅ​ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម