Connect with us

កីឡា

នៅ ស្រីពៅ បង្ហាញគោលដៅសំខាន់សម្រាប់ឆ្នាំ ២០២២ និង ២០២៣

បានផុស

នៅ

អ្នកលេងគុនចម្រុះនារីកម្ពុជា នៅ ស្រីពៅ អវត្តមានពីសង្វៀនក្នុងស្រុក និងអន្តរជាតិជាងមួយឆ្នាំហើយ បន្ទាប់ពីប្រកួតចុងក្រោយបាន​ចាញ់​កីឡាការិនី​ឥណ្ឌា Ritu Phogat កាលពី​ខែតុលា ឆ្នាំ​២០២០​នៅ​ប្រទេស​សិង្ហ​បុរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ ស្រី​ពៅ បាន​ឲ្យ​ដឹងថា ក្រោយពេល​ប្រកួត​នៅ ONE Championship និង​ត្រូវបាន​កោះ​ហៅចូល​ជម្រើសជាតិ​កម្ពុជា នាង​បាន​ផ្លាស់ប្តូរ​ជំនាញ​ជាមួយនឹង​គោលដៅ​ធំ​ច្បាស់លាស់​ សម្រាប់​ឆ្នាំ​ ២០២២ និង ​២០២៣​ ខាងមុខ ប៉ុន្តែ​បើ​និយាយ​ពី​ជំនាញ​គឺ​កញ្ញា​ចេះ​ច្រើន​មាន គុន​ខ្មែរ គុន​ចម្រុះ ប្រដាល់សកល និង​ឃី​ក​បុក​សី​ង​។

​កញ្ញា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន និង​បាន​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ជាច្រើន ដូចជា​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​ ២០១៨ នៅ​ប្រទេស ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី និង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​។​

​ប្រហែលជា​មួយឆ្នាំ​ក្រោយ​ពោលគឺ​ឆ្នាំ​ ២០១៩ នៅ ស្រី​ពៅ បាន​ប្រឡូក​ចូលក្នុង​អាជីព​គុន​ចម្រុះ និង​បានចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើកដំបូង​បាន​យកឈ្នះ​កីឡាការិនី​ថៃ Rika Ishige នៅ​ខែកុម្ភៈ​នៅ​ស្ថាប័ន ONE Championship ប៉ុន្តែ​ពីរ​ប្រកួត​ក្រោយ​ចាញ់​កីឡាការិនី​ហ្វីលីពីន Priscilla Hertati Lumban Gaol និង​ចាញ់​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ឆ្នាំ​ ២០២០​។​

​ទោះជា​យ៉ាងណា ប្រហែល​ជាជាង​មួយឆ្នាំ​ចុងក្រោយ​នេះ នៅ ស្រី​ពៅ បាន​ប្តូរ​មក​ហាត់គុន​ខ្មែរ​វិញ​ដែលជា​ជំនាញ​ហ្វឹកហាត់​ដំបូង​របស់​នាង​។​

​កីឡាការិនី​ពហុ​ជំនាញ​រូបនេះ​បាន​និយាយថា ៖«​ខ្ញុំ​បាន​ដូរ​ពី MMA និង​ប្រដាល់សកល​មក​ផ្តោតលើ​គុន​ខ្មែរ​តាំងពី​ឆ្នាំមុន​។ ពីព្រោះ​ខ្ញុំ​ដាក់ចិត្ត​លើ​គោលដៅ​សំខាន់​គឺ​ស្វែងរក​មេដាយ​ជូន​ជាតិ​។ ខ្ញុំ​ចង់​ឈ្នះ​មេដាយ​ពី​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​ ២០២២​ ក្នុងប្រទេស​វៀតណាម​។ ជាពិសេស​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ដូច្នេះហើយ​បានជា​ខ្ញុំ​កំពុង​ផ្តោតលើ​ការហ្វឹកហាត់​ខ្លាំង​»​។​

​តាមពិតទៅ កីឡាការិនី​កម្ពុជា​រូបនេះ​ធ្លាប់​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​១​គ្រឿង​ហើយ ​គឺ​សំរឹទ្ធ​កាលពី​ឆ្នាំ​ ២០១៩​ នៅ​ប្រទេស​ហ្វីលីពីន​ដែល​ពេលនោះ​នាង​ប្រកួត​ប្រដាល់សកល​។​

​ប៉ុន្តែ​សម្រាប់​ឆ្នាំ ​២០២២ និង​ ២០២៣​ ខាងមុខ នៅ ស្រី​ពៅ ដាក់​គោលដៅ​យក​មេដាយប្រាក់ និង​មាស​ជូន​ជាតិ​ពី​កីឡា​ស៊ី​ហ្គេម​។​ ជាមួយនឹង​បទពិសោធ​លើស​ង្វៀន​ ៦៧ ​ដង (​ឈ្នះ​ ៤៥ ​ដង ចាញ់​ ១៩​ ដង និង​ស្មើ ៤​ ដង​) នៅ ស្រី​ពៅ បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ប្រហែលជា​ ៧ ​ឆ្នាំ​ហើយ​។ ក្នុង​រយៈ​ពេលនេះ​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ គឺជា​ជោគជ័យ​ធំធេង សម្រាប់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម