កីឡា
NOCC លើកទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងកីឡាឲ្យបានច្រើនដូចបុរស
ដោយសារតែបច្ចុប្បន្ន ការបើកទូលាយដល់ស្ត្រីក្នុងការចូលរួមក្នុងកីឡាកាន់ តែទូលំទូលាយនិងសារសំខាន់របស់ស្ត្រីក្នុងកីឡានោះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែរៀប ចំការបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិកដល់ស្ត្រី ដើម្បីឱ្យពួកគាត់ បានស្វែងយល់ពីសិទ្ធិក្នុងការចូលរួមកីឡា។ បន្ថែមពីនោះទៀត ការបានលើកទឹកចិត្តដល់ស្ត្រី ឱ្យយល់ដឹង និងកសាងជីវិតរបស់ពួកគាត់ ឱ្យមានគុណភាពតាមរយៈវិស័យកីឡា តាមរយៈការពង្រឹងចិត្តសាស្ត្រកីឡា ដើម្បីជួយជំរុញឱ្យស្ត្រីមានភាពក្លាហាន ក្នុងការផ្លាស់ប្តូរជីវិតរបស់គាត់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមាន ប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ដោយលោកបានបញ្ជាក់ថា នេះជាវគ្គសិក្សាប្រចាំ ឆ្នាំមួយ ដើម្បីលើកទឹកចិត្តដល់ចលនាស្ត្រីក្នុងកីឡាឱ្យបានច្រើន ជាពិសេសគឺការផ្ទេរចំណេះ ដឹងទាក់ទងនឹងបំណិនជីវិតឱ្យស្ត្រីឱ្យមានភាពក្លាហាន និងចូលរួមក្នុងកីឡា ដោយស្ត្រីគឺជាផ្នែកសំខាន់មិនអាចខ្វះបានដូចបុរសដែរ។

លោកវ៉ា់ត់ ចំរើន បានឲ្យដឹងទៀតថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឱ្យគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសនីមួយៗ ជុំវិញពិភពលោក ធ្វើឲ្យមានសមភាពស្ត្រីដូចបុរសដែរ ជាពិសេសគឺគោលការណ៍អូឡាំពិកអន្តរជាតិ បំផុសឱ្យមានស្ត្រីដឹកនាំក្នុងវិស័យកីឡា ត្រូវបង្កើនឱ្យបាន ៣០% ចាប់តាំងពីឆ្នាំ ២០២០ មក។

លោកបន្តថា ចំពោះចំណុចសំខាន់មួយទៀត ក្នុងកម្មវិធីអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងកីឡានេះ ក៏យើងបានផ្ញើសារអំពីដំណើរឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ជូនដល់ពួកគាត់ ដើម្បីឲ្យសិស្សានុសិស្ស បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាលើក ដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានលើកទឹកចិត្តឱ្យពួកគាត់ ចូលរួមក្នុងនាមជាអ្នកស្ម័គ្រចិត្ត ដែលព្រឹត្តិការណ៍នេះ ត្រូវការអ្នកស្ម័គ្រ ចិត្តជិត១ម៉ឺននាក់ ដែលអ្នកស្ម័គ្រចិត្តនេះគឺចេញ ពីសិស្ស-និស្សិតដែលជាកម្លាំងមិនអាចខ្វះបាន៕
ដោយ ៖ វិសិទ្ធ





-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?