Connect with us

កីឡា

ក្រោយឈ្នះជើងឯកពិភពលោក Stamp ទៅលើកទឹកចិត្តបុគ្គលិកជួរមុខ

បានផុស

នៅ

កីឡាការិនីគុនចម្រុះថៃ Stamp Fairtex បានជួបក្រុមគ្រូពេទ្យជួរមុខដែលប្រឈមនឹងវិបត្តិកូវីដ-១៩​នៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានឈ្នះជើងឯកគុនចម្រុះពិភពលោក ONE Women’s Atomweight Grand Prix កាលពីពេល​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Women’s Atomweight Grand Prix កាលពី​ថ្ងៃទី ​៣ ខែធ្នូ កន្លងទៅនេះ Stamp បាន​ផ្តួល​កីឡាការិនី​ឥណ្ឌា Ritu Phogat ក្នុង​ទឹក​ទី​ ២​ដើម្បី​ក្លាយជា​ជើងឯក​។​

​សម្រាប់​កម្មវិធី​ខ្សែក្រវាត់​ពិភពលោក​ ដែលមាន​បេ​ក្ខ​នារី​ ៨ ​នាក់​មកពី​ប្រទេស​ផ្សេងៗ​ត្រូវបាន​រៀបចំឡើង​ក្នុង​អន្តរកាល​នៃ​វិបត្តិ​កូ​វីដ​-១៩ ហើយក៏​ជួប​បញ្ហា​ស្មុគស្មាញ​ជាច្រើន​រហូត​មានការ​ផ្លាស់ប្តូរ​សមាស​ភាព​ខ្លះទៀត ប៉ុន្តែ​កម្មវិធី​បាន​ដំណើរ​ទៅ​រហូត​ទទួលបាន​ជោគជ័យ​។ ដូច្នេះហើយ​ទើបបានជា​កញ្ញា Stamp បាន​ស្ពាយ​ខ្សែក្រវាត់​គុន​ចម្រុះ​ថ្មី​របស់ខ្លួន​ទៅ​ជួប​សុខទុក្ខ​ដល់​ក្រុមគ្រូពេទ្យ Pattaya City Hospital ដែលជា​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​។​

​ជាមួយគ្នានេះ ក្រៅពី​ការលើកទឹកចិត្ត និង​តស៊ូ​ដើម្បី​ជោគជ័យ ជើងឯក​ថ្មោងថ្មី​ក៏បាន​បង្កើត​ការទំនាក់ទំនង​ជាមួយ​សហគមន៍​ដើម្បី​ឲ្យ​ប្រឹងប្រែង​ដើម្បី​ស្វែង​រកក្តី​ស្រមៃ​របស់ខ្លួន​។ Stamp ក៏បាន​រៀបរាប់​ពី​ការប្រឹងប្រែង​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​សម្រេច​គោលដៅ​ដែល​នាង​ប្រាថ្នា បន្ទាប់ពី​នាង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​មួយ​ថៃ និង​ឃី​ក​បុក​សី​ង​ពិភពលោក​។​

​នៅពេល​ទៅ​ជួប​បុគ្គលិក​ជួរមុខ នារី​រូបនេះ​ក៏បាន​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ONE: WINTER WARRIORS II ដែល​នឹង​ចាក់ផ្សាយ​នា​ថ្ងៃ​សុក្រទី​ ១៧ ខែធ្នូ​នេះ​។ ជាពិសេស​ទៀត​នោះ ការប្រកួត​ដ៏​ធំ​បំផុត​របស់​នាង​ គឺ​ទៅ​ដណ្តើម​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក​ពី​កីឡាការិនី​សិង្ហ​បុរី​-​អាមេរិក Angela Lee ដែល​នឹងត្រូវ​ប្រកាស​កាលបរិច្ឆេទ​ប្រកួត​នា​ឆ្នាំ​២០២២​ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៣៦ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៤៤ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម