កីឡា
សំឡេងយំលាន់ទ្រហឹង! កីឡាករបាល់ទាត់ម្នាក់ ទើបរៀបការបានមួយអាទិត្យ បែរជាត្រូវស្លាប់ពេលប្រកួត
កីឡាករ Sofiane Lokar លេងក្នុងក្របខណ្ឌទី២ របស់ប្រទេសអាល់ហ្សេរី បានស្លាប់ក្នុងការប្រកួតចំថ្ងៃបុណ្យណូអែល ដោយសារគាំងបេះដូង។
កីឡាករ Lokar ដែលជាកាពីទែនក្រុម Mouloudia Saida បានដួលអំឡុងពេលប្រកួត ហើយបើទោះបីជាក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏មិនអាចជួយសង្គ្រោះជីវិតរបស់គាត់បានដែរ។
ឧបទ្ទវហេតុនេះបានកើតឡើង អំឡុងពេលក្រុមរបស់គាត់ប្រកួតជាមួយក្រុម Oran នៅថ្ងៃបុណ្យណូអែល។ Lokar បានបុកជាមួយអ្នកចាំទីខ្លួនឯងនៅនាទីទី២៦។ យ៉ាងណាក្តី កីឡាករវ័យ៣០ឆ្នាំរូបនេះ បានទទួលការព្យាបាលរបួស ហើយត្រូវប្រកាសថា អាចបន្តការប្រកួតបាន។
ត្រឹមតែ៩នាទីក្រោយមកប៉ុណ្ណោះ ពោលគឺនៅនាទី៣៥ គាត់ក៏ដួលម្ដងទៀត។ ក្រុមគ្រូពេទ្យបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ តែមិនអាចជួយបានឡើយ។
អ្នកគាំទ្រអាល់ហ្សេរី បានកាន់ទុក្ខចំពោះការបាត់បង់កីឡាកររូបនេះខណៈ ហេតុការណ៍នេះកាន់តែតក់ស្លុត ដោយសារតែ Lokar ទើបតែរៀបការកាលពីសប្តាហ៍មុនប៉ុណ្ណោះ។
នេះជាឧប្បត្តិហេតុទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីខ្សែការពារសញ្ជាតិក្រូអាតឈ្មោះ Marin Caric ក៏បានទទួលមរណភាពផងដែរ កាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់ ដួលអំឡុងពេលហ្វឹកហាត់។
Caric ក៏គាំងបេះដូងស្រដៀងនឹង Sofiane Lokar ដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DNA India
ចុចអាន៖ រន្ធត់! អ្នកចាំទីឥណ្ឌូណេស៊ី ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ អំឡុងការប្រកួត
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤