Connect with us

កីឡា

ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង ONE Women’s Atomweight ជាប់ជាកីឡាការិនីល្អប្រចាំឆ្នាំនៃសង្វៀន ONE Super Series

បានផុស

នៅ

​បន្ទាប់ពី​គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Women’s Atomweight Kickboxing World Title ក្នុង​ឆ្នាំ ២០២០ កីឡាការិនី Janet “JT” Todd បាន​ផ្ដោតអារម្មណ៍​លើ​ការប្រកួត​មួយ​ថៃ​វិញ និង​ឈ្នះ​ការប្រកួត​ពីរលើក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជ័យជម្នះ​ទាំងនោះ​នាំ​កីឡាការិនី​អាមេរិកកាំង ឈ្នះ​ការប្រកួត ៦​ លើក​ជាប់​គ្នា​ក្ នុងការ​ប្រកួត​ក្បាច់​ប្រយុទ្ធ​ពីរ​ប្រភេទ​កីឡា (​មួយ​ថៃ និង​ឃី​ក​បុក​សី​ង​)​។ ជាលទ្ធផល JT បានឈ្នះពានកីឡាការិនីល្អប្រចាំឆ្នាំ ២០២១ នៃសង្វៀន ONE Super Series (2021 Female ONE Super Series Striker of the Year)។​

Todd ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខា​ ១​ ទម្ងន់ atomweight នៃ​គូប្រជែង​មួយ​បានចាប់ផ្ដើម ២០២១ ស្ថិតក្នុង​កម្រិត​កំពូល​ដោយ​ដោយ​ឈ្នះ​កីឡាការិនី​លំដាប់​លេខា ​៤ និងអតីត​គូប្រជែង​ខ្សែក្រវាត់ World Title Alma Juniku​។​

​កីឡាការិនី​ទាំងពីរ​ជួបគ្នា​នៅ​សង្វៀន ONE: FISTS OF FURY III នា​ថ្ងៃទី ១៩ ខែមីនា ឯ​ប្រទេស​សិង្ហ​បុរី ហើយ​ការប្រកួត ៣ ទឹក​ពិតជា​រំភើប​ខ្លាំង​មែនទែន​សម្រាប់​អ្នកទស្សនា​។ គ្រានោះ Todd បានធ្វើ​ឲ្យ Juniku ភ្ញាក់ផ្អើល​ជាមួយនឹង​កណ្ដាប់ដៃ​ខ្លាំងៗ​នៅ​ទឹក​ទី​ ២​។ Juniku ការពារ​ច្រើន​នៅ​ទឹក​ចុងក្រោយ ប៉ុន្តែ កីឡាការិនី​អាមេរិក​នៅតែ​គ្រប់គ្រង​ការប្រកួត​បានល្អ​។ Todd បានចេញ​កណ្ដាប់ដៃ​ជាច្រើន​ត្រង់ៗ រហូតដល់​ឈ្នះ​ការប្រកួត​ដោយ​ពិន្ទុ​ឯកច្ឆន្ទ​។​

​មួយខែ ក្រោយមក “JT” ឡើង​សង្វៀន​ដោយ​ជួប​កីឡាការិនី​មួយ​ថៃ​ចំណាត់ថ្នាក់​លេខ ​៣ ​ទម្ងន់ atomweight កីឡាការិនី Anne “Ninja Line” Hogstad នៅ​កម្មវិធី “ONE on TNT II” ដែល​ផ្សាយ​ទៅកាន់​ម៉ោង​ពិសេស​នៅ​សហរដ្ឋអាមេរិក​។ តាំងពី​ទឹក​ទី​១​ចាប់ផ្ដើម Todd គ្រប់គ្រង​ការប្រកួត​ដោយ​ប្រើ​កណ្ដាប់ដៃ​ញាប់ៗ​មួយ​ពីរ និង ការ​ទាត់​ជាច្រើន​ផងដែរ​។ ម្យ៉ាងទៀត Hogstad ពិបាក​ក្នុង​ការរារាំង​កីឡា​អាមេរិក​ណាស់​។ “JT” នៅ​បង្ហាញ​ស្នៀត​បានល្អ​ក្នុងនាម​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក World Champion​។ នៅ​ទឹក​ចុងក្រោយ Todd បាន​ទាត់​ជើងឆ្វេង​ចំ​ដងខ្លួន , ទាត់​ចំពោះ​ទឹក និងបន្ត​ទាត់​ដងខ្លួន​ថែម​ហើយ​ថែមទៀត​។ ពេលនោះ កីឡាការិនី​ន័​រវេ​ស មិនអាច​បន្ត​ការប្រកួត​ទៀត​ទេ ទោះ​អាជ្ញាកណ្ដាល​រាប់​ដល់ ៨ ក៏ដោយ ហើយ Todd ក៏​ឈ្នះ​ការប្រកួត​មួយ​ថៃ​លើក​ទី​ ២ ​ក្នុងការ​ប្រកួត​លើស​ង្វៀន ONE Super Series នៅ​ឆ្នាំ ២០២១​។​

​ក្រោយ​ឈ្នះ​ពីរលើក​ក្នុង​មួយ​ថៃ Todd អាច​នឹង​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​មួយ​ថៃ ONE Women’s Atomweight Muay Thai World Title ដែល​បច្ចុប្បន្ន​គ្រង​ដោយ​កីឡាការិនី​ប្រេ​ស៊ី​ល Allycia Hellen Rodrigues​។ កីឡាការិនី​ជើងឯក​ពិភពលោក​ទាំងពីរ​នឹង​ជួបគ្នា​នៅ​ឆ្នាំ ២០២២ ខណៈដែល “JT” គ្រោង​ចង់បាន​ខ្សែក្រវាត់​ពីរ​ប្រភេទ​។​

​ពេលនេះ​កីឡាការិនី​ឃី​ក​បុក​សី​ង Anissa “C18” Meksen បាន​ចូល​សង្វៀន ONE Super Series ដូច្នេះ Todd អាច​នឹង​ឡើង​ការពារ​ខ្សែក្រវាត់ ONE Women’s Atomweight Kickboxing World Title ទល់នឹង​កីឡាការិនី​បារាំង​រូបនេះ​។​

​តើ​កីឡាការិនី​អាមេរិក​អាច​នឹង​ឡើងទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មួយ​ថៃ ឬ ឡើង​ការពារ​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​មុនគេ​នៅ​ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម