កីឡា
ភូមិកីឡាដែលមាន១.៧០០បន្ទប់សាងសង់ទុកសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ ៖ ការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២១ ហើយបន្ទាប់ពីនោះទៅអ្វីដែលសំខាន់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែរនោះ គឺភូមិកីឡាដែលជាកន្លែងស្នាក់នៅដ៏មានផាសុកភាព និង សុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនី ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកវ៉ាត់ ចំរើន មានប្រសាសន៍ថា ហេដ្ឋារច នាសម្ព័ន្ធទីលានប្រកួតកីឡាផ្សេងៗក្នុងពហុកីឡ ដ្ឋានជាតិមរតកតេជោជារឿងសំខាន់ ហើយគម្រោងដ៏សំខាន់មួយទៀតនោះ គឺភូមិកីឡា ឬ បុរីកីឡា(Sport Village) ដែលជាកន្លែងស្នាក់ នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអម្លុង ពេលប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
តាមការបញ្ជាក់របស់អគ្គលេខាធិការNOCC ថា គម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡា គឺជាការសហការជាមួយក្រុមហ៊ុនឯកជនWorld Bridge Sport Villageដោយនៅក្នុងគម្រោងដែលមានសោភ័ណភាពនិងរចនាបថល្អគោរពទៅតាមបទដ្ឋាននិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកវ៉ាត់ ចំរើន បានលើកឡើងថា ភូមិកីឡាគឺ ជាកន្លែងស្នាក់នៅហូបចុករបស់កីឡាករកីឡាកា រិនីក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Villageដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ។
តាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ ២០២៣(CAMSOC) ភូមិកីឡានេះ មានអគារស្នាក់នៅ វីឡាមួយចំនួនទៀត សម្រាប់មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមានបន្ទប់ស្នាក់នៅជាង ១,៧០០បន្ទប់ ក្នុងនោះមានបន្ទប់ខ្លះមានគ្រែ១ រហូតដល់គ្រែ៥ដែលមានបំពាក់សម្ភារៈមួយចំនួននៅតាមបន្ទប់ផងដែរ ដើម្បីផ្តល់ផាសុកភាពជូនដល់កីឡាករ-កីឡាការិនី ដែលស្នាក់នៅក្នុងពេលស៊ីហ្គេម ដែលមានរយៈពេលប្រមាណ ១ខែ ដោយសារអត្តពលិកអន្តរជាតិ អាចមកមុនពេលស៊ីហ្គេមជាង១០ ថ្ងៃ និងក្រោយស៊ីហ្គេមពី២ទៅ៣ថ្ងៃ។
ក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេមដែលនឹងផ្ទុកវត្ថុអនុស្សាវរីយ៍ទាំងឡាយនៅ ក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូចជាមហាជនទូ ទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។
ភូមិកីឡានេះ នឹងត្រូវប្រគល់ជូនCAMSOCនាចុងឆ្នាំ២០២២សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ ៧.០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣.០០០នាក់ទៀត សរុបប្រមាណ ១០.០០០នាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់ គ្រងថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុកស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ដែលកម្ពុជាត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
ដោយ ៖ វិសិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក