កីឡា
Roman Kryklia មានទំនុកចិត្តក្នុងការឡើងការពារខ្សែក្រវាត់ទល់នឹង Murat Aygun នៅខែ មករា
ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Light Heavyweight កីឡាករ Roman Kryklia ត្រូវឡើងការពារខ្សែក្រវាត់ទល់នឹងកីឡាករកូនាត់ហូឡង់តួកគី Murat “The Butcher” Aygun បន្ទាប់ពីខកខានកាលខែ តុលា ដោយសារតែការពន្យាពេល។
កីឡាករទាំងពីរនឹងឡើងដណ្ដើមខ្សែក្រវាត់នៅសង្វៀន ONE: HEAVY HITTERS នាថ្ងៃសុក្រទី ១៤ ខែ មករា ដែលរៀបចំឡើងនៅកីឡដ្ឋាន Singapore Indoor Stadium។ ម្ចាស់ខ្សែក្រវាតត់សញ្ជាតិ អ៊ុយក្រែនបានប្រើប្រាស់ពេលវេលាពីរបីខែចុងក្រោយនេះដើម្បីស្វែងយល់អំពីគូប្រជែងកាន់តែល្អជាងមុន។
Kryklia បានថ្លែងយ៉ាងដូច្នេះ ៖«វាជាលើកដំបូងដែលយើងរៀបចំខ្លួនសម្រាប់ការប្រកួតនេះ។ មានរឿងលំបាកមួយចំនួន ប៉ុន្តែ ខ្ញុំមានអារម្មណ៍ ១០០ ភាគរយ និង ធ្វើបានល្អបំផុតក្នុងការប្រកួតខាងមុខនេះ។ ជាមួយនឹងគ្រូបង្វឹករបស់ខ្ញុំ យើងបានសិក្សាអំពីគូប្រជែង និង រៀបចំខ្លួនសម្រាប់ការប្រកួតនេះ និងរៀបចំខ្លួនរយៈពេលយូរមកហើយ។ ហើយពេលនេះ ខ្ញុំមានឱកាសដើម្បីបង្ហាញអំពីលទ្ធផលនៃកិច្ចការងាររបស់ខ្ញុំ»។
ក្នុងការឡើងការពារខ្សែក្រវាត់ពិភពលោក World Title កីឡាករវ័យ ៣០ ឆ្នាំមិនមានអ្វីព្រួយបារម្ភឡើយពេលជួប Aygun ក្នុងនាមគូឯករងនៃព្រឹត្តិការណ៍ប្រកួតដំបូងឆ្នាំ ២០២២។
កីឡាករដដែលបន្តថា ៖«វាជាទំនួលខុសត្រូវដ៏អស្ចារ្យមួយក្នុងនាមម្ចាស់ខ្សែក្រវាត់។ គ្រប់ការប្រកួតត្រូវបានទស្សនាពីគ្រប់មជ្ឈដ្ឋាន, និងការដាក់ក្ដីរំពឹងខ្ពស់។ វាជាការប្រកួតប្រជែងក្នុងជីវិតរបស់ខ្ញុំដើម្បីការពារខ្សែក្រវាត់រៀងរាល់ពេល។ ខ្ញុំចូលចិត្តការប្រកួតប្រជែងនេះ។ ខ្ញុំរៀបចំគ្រប់ការប្រកួតជាមួយនឹងការទទួលខុសត្រូវខ្ពស់, យុទ្ធសាស្ត្រ និង ផ្នែកកាយសម្បទា។ ពេលខ្ញុំហក់ចូលសង្វៀន ខ្ញុំមានតែគោលដៅមួយគត់ គឺ ឈ្នះការប្រកួត និង បង្ហាញខ្លួនខ្ញុំទៅកាន់ពិភពលោក»។
ជាមួយគ្នានោះ Kryklia ក៏បានថ្លែងអំពីគូប្រជែងដូច្នេះ ៖«Murat Aygun គឺជាកីឡាករដ៏គឃ្លើនម្នាក់ដែលមានក្បាច់ដៃ និង ជើងល្អ ។ គេជាជើងចាស់ឃីកបុកសីងហូឡង់ដ៏ចំណាន។ ខ្ញុំបានសិក្សាអំពីគាត់ ប៉ុន្តែ ខ្ញុំគិតថាមិនមានបញ្ហាអ្វីចោទទេ។ វាជារឿងល្អសម្រាប់ខ្ញុំ។ តែអ្វីដែលអ្នករំពឹងពី Murat គឺ ការដើរចូលទៅមុខ និង ចូលវ៉ៃកៀក។ នេះជាអ្វីខ្ញុំអាចទាយបាន។ ខ្ញុំត្រៀមរួចរាល់គ្រប់បែបយ៉ាង»។
គូប្រជែងសញ្ជាតិហូឡង់-តួកគី មានកំណត់ត្រាឈ្នះ ១៧ ដង និងចាញ់ ១ ដង សម្រាប់សង្វៀនប្រើក្បាច់ប្រយុទ្ធ។ ប៉ុន្តែ ម្ចាស់ខ្សែក្រវាត់ ចង់ធ្វើឲ្យល្អបំផុត ស្របពេលដែល “The Butcher” មានបច្ចេកទេសល្អ និង អាចប្រើកម្លាំងដ៏គ្រោះថ្នាក់របស់ខ្លួនបាន។
Kryklia សង្កត់ធ្ងន់ថា «ក្នុងការប្រកួតខាងមុខនេះ ខ្ញុំចង់បង្ហាញថា ខ្ញុំគ្រប់គ្រងការប្រកួតទាំងស្រុង។ ខ្ញុំអត់មានផែនការនៅក្នុងចិត្តនោះទេថាអាចបញ្ចប់គូប្រកួតដោយវិធីណា។ រឿងចម្បង គឺ ត្រូវគ្រប់គ្រងគូប្រកួតឲ្យល្អបំផុត។ ពិតណាស់ ជង្គង់ គឺជាបច្ចេកទេសល្អបំផុតមួយរបស់ខ្ញុំ។ យើងនឹងឃើញថា តើ Aygun អាចការពារដោយវិធីណា។ នៅខែមករា ខាងមុខ តើ Roman Kryklia អាចការពារខ្សែក្រវាត់របស់ខ្លួនបានជោគជ័យ ឬ យ៉ាងណា?៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ