កីឡា
មណ្ឌលហែលទឹកថ្មីបាត់ដំបង នឹងត្រូវរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នាដើមខែមករានេះ
មណ្ឌលកីឡាហែលទឹកថ្មីបាត់ដំបង ដែលទើបសាងសង់រួច និង គ្រោងធ្វើពិធីអបអរសាទរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមករាខាងមុខនេះ នឹងត្រូវរៀបចំការប្រកួតហែល ទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ផងដែរ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធបានប្រកាសបើកព្រឹត្តិការណ៍ការប្រកួតកីឡា ហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបង។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/IMG_20211231_105502_563-1024x682.jpg)
លោកអគ្គលេខាធិការ បានបញ្ជាក់ទៀតថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺផ្នែកបុរសចាប់ពីអាយុ១២ ឆ្នាំឡើងមាន១២វិញ្ញាសា ផ្នែកនារី ចាប់ពី១០ឆ្នាំឡើងទៅ មាន១១វិញ្ញាសា មានហែលរបៀបសេរី របៀបកង្កែប ហែលរបៀបផ្ងារ ហែលរបៀបមេអំបៅ ហែលបួនរបៀបឯកត្តជន និងហែលបណ្តាក់បួនរបៀប (៤x១០០ម៉ែត្រ) ក្នុងចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ។
ចំណែក ឯផ្នែកជនពិការមានពីរវិញ្ញាសាបុរស គឺហែល៥០ម៉ែត្រ និងហែល១០០ម៉ែត្ររៀបសេរីដូចៗគ្នា សម្រាប់កម្រិតពិការភាព S3 ដល់ S10 ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/IMG_20211231_105512_568-1024x682.jpg)
លោក ហែម គិរី បន្តថា គោលដៅនៃការរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២១ នៅក្នុងមណ្ឌលហែលទឹកថ្មីនេះ ដើម្បីជាការតេស្តសាកល្បងនៃគុណភាពអាងហែលទឹកដែលទើបនឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការហ្វឹកហាត់ផង។ អាងហែលទឹកខេត្តបាត់ដំបងនេះ បានចំណាយអស់ថវិកាប្រមាណ ២ លានដុល្លារអាមេរិក អាចរៀបចំការប្រកួតកម្រិតជាតិ និង អាចប្រកួតកម្រិតអន្តរជាតិថ្នាក់តំបន់បាន។
លោកបានបន្ថែមទៀតថា ទន្ទឹមនេះមណ្ឌល កីឡាហែលទឹកខេត្តបាត់ដំបងនេះត្រូវបានសាងសង់ឡើងស្របតាមផែនការមេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះ បណ្ដាលកីឡាករ-កីឡាការិនីឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ ផងដែរ ៕
ដោយ ៖ វិសិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2021/12/IMG_20211231_105516_956-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?