កីឡា
ដើមឆ្នាំថ្មី Messi និងកីឡាករ PSG ៣នាក់ទៀត ឆ្លងជំងឺ
Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Paris St-Germain បួននាក់ ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ និងមិត្តរួមក្រុម Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថា ឆ្លងកូវីដ មួយថ្ងៃមុនពេលការប្រកួតពានរង្វាន់ French Cup រវាង PSG ជាមួយក្រុម Vannes នៅលំដាប់ទីបួន។
ពេលនេះ អ្នកទាំង៤កំពុងធ្វើចត្តាឡីស័ក។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអាទិត្យ គ្រូបង្វឹក PSG លោក Mauricio Pochettino បាននិយាយថា គាត់មិនអាចកំណត់ថ្ងៃដែល Messi នឹងវិលត្រឡប់មកជួយក្រុមវិញបានទេ។
គួរបញ្ជាក់ថា ការប្រកួតក្នុងលីគដំបូងរបស់ PSG នៅឆ្នាំ២០២២ បន្ទាប់ពីការសម្រាករដូវរងា គឺត្រូវប៉ះជាមួយ Lyon នៅថ្ងៃអាទិត្យទី៩ខែមករា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Ronaldo ចោទប្រធានរៀបចំ Ballon D’Or និយាយកុហក និងប្រើឈ្មោះខ្លួនដើម្បីល្បី

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?