Connect with us

កីឡា

គូឯកជក់ចិត្ត! Xiong Jing Nan ឡើងការពារខ្សែក្រវាត់ ONE strawweight ទល់នឹង Ayaka Miura នៅសង្វៀន ONE: Heavy Hitters

បានផុស

នៅ

កីឡាការិនីចិន ‘The Panda’ Xiong Jing Nan នឹងឡើងការពារខ្សែក្រវាត់ ONE women’s strawweight World Title ទល់នឹង Ayaka ‘Zombie’ Miura ក្នុងនាមជាគូឯកនៃកម្មវិធីដំបូងឆ្នាំ ២០២២ គឺ ONE: Heavy Hitters នា​ថ្ងៃ​សុក្រ​ទី​ ១៤ ខែមករា ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ការឡើង​ការពារ​ខ្សែក្រវាត់​ចុងក្រោយ​របស់ខ្លួនកីឡាការិនី​វ័យ ៣៣ ឆ្នាំ​ បាន​យកឈ្នះ​កីឡាការិនី​សញ្ជាតិ​ប្រេ​ស៊ី​ល និង​ជា​ជើងឯក​ជី​ជិត​ស៊ូ​ពិភពលោក ១៣ សម័យកាល Michelle Nicolini ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ លទ្ធផល​ខាងលើនេះ​នាំ​ឲ្យ Xiong កើន​ជ័យជម្នះ​រហូតដល់ ១៦ ដង និង​ចាញ់ ២ ដង ​ក្នុងនោះដែរ គេ​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​រហូតដល់ ១០ លើក​ឯណោះ​។ លើសពីនេះទៅទៀត គេ​នៅតែ​មិនទាន់​ចាញ់​ ក្នុងការ​ប្រកួត​ទម្ងន់ strawweight នៅ​សង្វៀន ONE Championship ហើយ​ការ​ចាញ់​របស់គេ​មានតែ​ការប្រកួត​ទល់នឹង ‘Unstoppable’ Angela Lee ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE atomweight ប៉ុណ្ណោះ​កាល​ខែតុលា ឆ្នាំ ២០១៩​។

​គេ​ជា​កីឡាការិនី​ចិន​ដំបូង​ ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ជាង ១៤០០ ថ្ងៃ​។ ក្រៅពី​មាន​ក្បាច់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ក្នុង​ទម្ងន់ strawweight កីឡាការិនី Xiong បាន​អភិវឌ្ឍ​ខ្លួន​លើ​ស្នៀតចំបាប់ និង​ជឺ​ជិត​ស៊ូ​យ៉ាង​ល្អ​ ដោយ​មានការ​បង្វឹក​ពី​សំណាក់​គ្រូ​ល្អៗ​លំដាប់​ពិភពលោក​នៅ​ក្លិប Evolve MMA នា​ប្រទេស​សិង្ហ​បុរី​។ Xiong កាន់តែ​ស្រេកឃ្លាន​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ទល់នឹង​កីឡាការិនី​លំដាប់​ទី ​៤ Miura ដែល​ធ្វើ​បានល្អ​គ្រប់ការ​ប្រកួត​នេះ​ពេលកន្លងមក​នៅ​សង្វៀន Singapore Indoor Stadium​។ អ្នកគាំទ្រ​នឹង​បាន​ទស្សនា​ការប្រកួត​យ៉ាង​គឃ្លើន​តាំងពី​ទឹក​ដំបូង​ជាក់​ជាមិនខាន ក្នុងនាម​ស្ដេចត្រាញ់​ក្នុង​ទម្ងន់ strawweight​។

​មុន​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ Miura បាន​ថ្លែងថា​៖«​គ្រប់​គូប្រជែង​ ដែល​ខ្ញុំ​បាន​ជួប​ប្រកួត​សុទ្ធតែ​បាន​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក លើកលែងតែ​ខ្ញុំ​មួយ​។ ដូច្នេះ​ខ្ញុំ​ចង់​សាកល្បង​វា​។ ខ្ញុំ​គិតថា មានតែ​Xiong ដែលជា​គូប្រជែង​ដ៏​ខ្លាំង​បំផុត​ម​I​យ ប៉ុន្តែ ខ្ញុំ​ដឹង​ទេ រហូតដល់​ខ្ញុំ​អាច​ជួប​គេ​ដោយផ្ទាល់​»​។

​បែបណា​ក្ដី Xiong Jing Nan មិន​ខ្លាច​គូប្រកួត​ណា​ទាំងអស់ ព្រោះ​គេ​បាន​ឡើង​ការពារ​ខ្សែ ក្រវាត់ ONE strawweight ជោគជ័យ​ពីរលើក​រួចមកហើយ ពោល​លើក​ទី​១ ការពារ​បានសម្រេច​ទ​ល់​នឹង​Tiffany Teo និង​លើក​ទី​២ ទល់នឹង Michelle Nicolini ។ តើ​លើក​ទី​៣ លទ្ធផល​ទៅជា​បែបណា​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៨ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម