ព័ត៌មានជាតិ
ទទួលប្រាក់ឧបត្ថម្ភមួយឆ្នាំ ១០ម៉ឺនដុល្លារ ជើងខ្លាំងស្នូកឃ័រដើមកំណើតខ្មែរម្នាក់ ចង់ដកថវិកាខ្លះមកជួយស្រុកកំណើត
ក្រោយបានការឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លាក្នុងមួយឆ្នាំពីធនាគារកូរ៉េមួយ កីឡាការិនីខ្មែរផ្នែកស្នូកឃ័រដ៏ល្បីនៅស្រុកកូរ៉េ ស្រួង ភាវី នឹងដកថវិកាខ្លះដើម្បីមកជួយអ្នកខ្វះខាតនៅក្នុងប្រទេសកំណើត។

កីឡាការិនីស្រួង ភាវី ម្ចាស់មេដាយសំរឹទ្ធពិភពលោកឆ្នាំ២០១៨ ដែលកំពុងរស់នៅស្រុកកូរ៉េជាមួយស្វាមីបានឲ្យដឹងថា ថវិកាបានពីការឧបត្ថម្ភប្រចាំឆ្នាំ ១០ ម៉ឺនដុល្លារនេះ លោកស្រីនឹងបែងចែកខ្លះយកមកជួយដល់អ្នកក្រីក្រក្នុងប្រទេសកម្ពុជា និងសិស្សដែលសិក្សានៅតាមតំបន់ដាច់ស្រយាល។
កីឡាការិនីមានដើមកំណើតនៅខេត្តត្បូងឃ្មុំ រស់នៅស្រុកកូរ៉េជាង ១០ ឆ្នាំ សាងកេរ្តិ៍ឈ្មោះល្បីផ្នែកស្នូកឃ័របានឲ្យដឹងបន្ថែមថា លោកស្រីចង់ប្រើប្រាស់ថវិកាបានពីការឧបត្ថម្ភនេះជាប្រយោជន៍ និងជួយប្រទេសកំណើតវិញ។
កីឡាការិនី ស្រួង ភាវី បានទៅរស់នៅសាធារណរដ្ឋកូរ៉េកាលពីឆ្នាំ២០១០ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនជាតិកូរ៉េ។ ក្រោយបានទៅនៅកូរ៉េតាមស្វាមី លោកស្រីបានចាប់ផ្ដើមហាត់ និងលេងកីឡាស្នូកឃ័រ និងបានចូលរួមការប្រកួតរហូតឈ្នះមេដាយមាសថ្នាក់ជាតិនៅកូរ៉េ និងមេដាយសំរិទ្ធកម្រិតពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ