Connect with us

កីឡា

តារា​វាយ​កូន​បាល់​លេខ​១​លើលោក​ Djokovic​ ទៅ​ដល់​អូស្ត្រាលី​​ត្រូវ​បាន​ដក​ទិដ្ឋាការ​ឲ្យទៅ​វិញ​

បានផុស

នៅ

តារា​​វាយ​កូន​បាល់​លេខ​១​លើ​លោក Novak Djokovic  ត្រូវ​បាន​ហាម​ចូល​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ដើម្បី​ចូល​រួម​ប្រកួត​ពានរង្វាន់​ Australian Open ដោយ​សាររូប​គេ​​មិន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩​ដែល​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​វាយ​កូន​បាល់ត្រូវ​បាន​​គេ​ដឹក​យក​ទៅ​​ឲ្យ​នៅ​ដាច់​ដោយ​ក្នុង​​សណ្ឋាគារ​មួយ​​នៅ​ទី​ក្រុង​ Melbourne បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ព្រលានយន្តហោះ​​ក្នុង​ទី​ក្រុង​នេះ​ពេញ​មួយ​យប់ និង​ត្រូវ​បាន​គេ​ប្រាប់​​ឲ្យ​រូប​គេ​ចាក​ចេញ​ពី​ប្រទេស​​អូស្ត្រាលី​យប់​​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កម្លាំង​ព្រំដែន​អូស្ត្រាលី​បាន​បញ្ជាក់​ថា ទិដ្ឋាការ​របស់ Djokovic ត្រូវ​បានលុប​ចោល​ ខណៈ​ប្រភព​មួយ​បាន​និយាយ​ថា មេធាវី​របស់​កីឡាករគ្រោង​ដាក់​ពាក្យ​ប្តឹង​ដើម្បី​ទប់​ស្កាត់​ពី​ការ​លុប​ចោល​ទិដ្ឋាការ និង​​ឲ្យ​រូប​គេ​ចាក​ចេញ​ពី​ប្រទេស​អូស្ត្រាលី។

យោង​តាម​ឯកសារ​របស់​តុលាការ​បាន​បង្ហាញ​ថា សំណើរ​​​របស់ Djokovic ជំទាស់​នឹង​ការ​លុប​ចោល​ទិដ្ឋាការ​ត្រូវ​បាន​ចុះ​បញ្ជី​សម្រាប់​បើក​សវនាការ​​វេលា​ម៉ោង​៤​ល្ងាច​​ប្រទេស​អូស្ត្រាលី​នៅ​តុលាការ​សហព័ន្ធ និង​គ្រួសារ។

បញ្ហា​​​កើត​ឡើង​ដោយ​សារ​គោលការណ៍​ក្នុង​ស្រុក​អំពី​ចំណាត់​ការ​ទប់​ស្កាត់​កូវីដ-១៩​ដែល​កំពុង​ឆ្លង​ថ្មី​ជាប់​កំណត់​ត្រា ខណៈ​ប្រធានាធិបតី​ស៊ែប​បាន​អះ​អាង​ថាជា​ការ​បង្កើត​ឧបទ្ទវហេតុ​អន្តរជាតិ​​ក្នុង​ការ​យាយី​ដល់​កីឡាករ​ឆ្នើម​របស់​ខ្លួន។

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​និយាយ​ថា ៖«គ្មាន​ករណី​ពិសេស​ទេ ច្បាប់​គឺច្បាប់។ យើង​នឹង​បន្ត​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​របស់​យើង នៅ​ពេល​​ត្រូវ​ការ​ធានាព្រំ​ដែន​អូស្ត្រាលី​ក្នុង​ការ​ទប់​ស្កាត់​កូវីដ»។

តារា​វាយកូន​បាល់ Djokovic ដែល​បាន​បដិសេធ​បង្ហាញ​ពី​ស្ថានភាព​ចាក់​វ៉ាក់សាំង​បាន​និយាយ​ថា លោក​​ទទួល​បាន​ការ​លើក​លែង​​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ការការពារ​កំណត់​ត្រា​ពាន​រង្វាន់ Grand Slam លើក​ទី​២១​ដែល​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​១៧ ខែ​មករា ខាង​មុខ​នេះ។

សេចក្តី​ប្រកាស​បាន​ជំរុញ​ឲ្យ​មាន​ការ​ខឹង​សម្បារ និង​តវ៉ា​យ៉ាង​ខ្លាំង​នៅ​ប្រទេស​អូស្ត្រាលី ជា​ពិសេស​ទី​ក្រុង​ Melbourne ដែល​ជា​កន្លែង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ វិនាទី មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម