កីឡា
អត្តពលិកជិត២០០នាក់ នឹងចូលរួមការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២១ នៅខេត្តសៀមរាប
ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២១ នឹងមានអត្តពលិកប្រមាណជិត ២០០ នាក់ ចូលរួមក្នុងការប្រកួតនេះ ដែលនឹងត្រូវចាប់ផ្តើមនាថ្ងៃទី១១ដល់ ១៣ ខែ មករាឆ្នាំ២០២២នេះ នៅលើទឹកដីខេត្ត សៀមរាប។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន និយាយនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ០៦ មករា ២០២២នេះ ឱ្យដឹងថា សហព័ន្ធខ្មែរកីឡាទោចក្រយាន គ្រោងរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ម្តងរួចមកហើយ កាលពី ដើមខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែត្រូវពន្យារពេលការប្រកួតវិញដោយសារបញ្ហាជំងឺកូវីដ១៩។
ក្រោយពីស្ថានការណ៍មានភាពល្អប្រសើរឡើងវិញ សហព័ន្ធក៏បានត្រៀមរៀបចំការប្រកួតឡើងវិញនាថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅលើកទឹកដីខេត្តសៀមរាប។
អគ្គលេខាធិការរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូ គ្រូ បង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះចូលរួមប្រកួតសរុបមានចំនួន ២៥២នាក់(អត្តព លិក១៨៣នាក់) មកពី ១៨សមាគម ក្លិប រាជធានី-ខេត្ត បើបូករួមទាំងមន្ត្រីគណៈកម្ម ការបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្តមានចំនួនសរុប៦០០នាក់។ ក្នុងព្រឹត្តិការណ៍ប្រកួតនេះដែរ សហព័ន្ធក៏មានរៀបចំការ សម្ដែងកង់ក្បាច់(BMX Free Style) ការសម្ដែងស្គីក្ដារ និងស្គីកង់ផងដែរ។
ឆ្នាំនេះ សហព័ន្ធក៏បានធ្វើការអញ្ជើញ ក្រុមក្លិបម៉ូតូធំ អឹមដាប់ប៊លយូ (BMW) ដើម្បីចូលរួមក្នុងការ ជួយសម្របសម្រួល នាំផ្លូវការប្រកួតលើវិញ្ញាសាកង់គួក ដែលពួកគាត់សុទ្ធតែជាកីឡាករប្រណាំងម៉ូតូ ដែលមានសមត្ថភាព និងកម្រិតជំនាញខ្លាំង ព្រមទាំងបទពិសោធន៍ខ្ពស់ ធ្លាប់ចូល រួមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភព លោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី ដើមឆ្នាំ២០២០ និងការប្រកួតថ្នាក់ជាតិ កាលពីដើមឆ្នាំ២០២១ រួចមកហើយ។
អគ្គលេខាធិការរូបនេះអះអាងថា សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយានយើងកំពុង តែស្វែងរកធនធានកីឡាករ-កីឡាការិនី ដែលមាន សមត្ថភាព ដើម្បីបញ្ចូលក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះ មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ តែងតែសំឡឹងមើលលើទេពកោសល្យរបស់ពួកគាត់ជារៀងរាល់ឆ្នាំ តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិខ្ពស់ និងធំជាងគេប្រចាំឆ្នាំដើម្បីត្រៀមបញ្ជូលឈ្មោះកីឡាករ ក្នុងបញ្ជី ដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេ ម លើកទី៣១ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទឹ ៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
ជាមួយគ្នានោះ សហព័ន្ធនឹងរៀបចំវិធាន ការអនាម័យ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពឲ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ថា ក្នុងការប្រកួតជើងឯកជាតិកីឡាប្រណាំងទោចក្រយាននេះ ក្រៅពីការឧបត្ថម្ភរបស់រដ្ឋ សហព័ន្ធក៏បានទទួល ការជួយពីក្រុមហ៊ុនមួយចំនួន ក្នុងនោះក្រុមហ៊ុន Herbalife បានក្លាយជាក្រុម ហ៊ុនឧបត្ថម្ភធំ ហើយបន្ថែមពីលើនេះក៍មាន បណ្តាក្រុមហ៊ុនជាច្រើនទៀតដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ មានដូចជា ក្រុមហ៊ុនស្រាបៀហ្គេនសឺត ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia Life Insurance, ក្រុម ហ៊ុនទឹកពិសារ Eragold Corporation Co., Ltd, សណ្ឋាគារសុខាសៀមរាប និងក្រុមហ៊ុន wonderpass៕
ដោយ ៖ វិសិទ្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?