កីឡា
ស្ថានទូតកម្ពុជានៅថៃ បង្កើតពានរង្វាន់បាល់ទាត់ សម្រាប់ពលករ ក្នុងខេត្តឆាក់ឈើងសាវ ប្រកួតប្រជែង
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបាន រៀបចំកម្មវិធីប្រកួតបាល់ទាត់ខេមបូឌាខាប់ (Cambodia Cup) សម្រាប់បងប្អូនពលករ នៅក្នុងខេត្តឆាក់ឈើងសាវ ប្រទេសថៃ ក្នុងគោលដៅចូលរួមការអនុវត្តន៍គោលនយោបាយការទូតសេដ្ឋកិច្ច និងការគាំពារពលករខ្មែរនៅប្រទេសថៃ ដែលជាភារកិច្ចចម្បងបំផុតរបស់រាជរដ្ឋាភិបាល។

យោងតាមប្រភពមកពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា កម្មវិធីប្រកួតនេះរៀបចំឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ នៅពហុកីឡដ្ឋាន Ichi Sport Club ស្ថិតនៅក្នុងខេត្តឆាក់ឈើងសាវ ដោយបានសហការជាមួយក្រុមហ៊ុនឯកជន ខណៈកីឡាករចូលរួមភាគច្រើនជាបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសថៃ ដើម្បីជំរុញឲ្យបងប្អូនចេះស្រលាញ់ និងសាមគ្គីគ្នានៅលើទឹកដីថៃ។ ស្ថានទូតបានរៀបចំពានរង្វាន់ និងប្រាក់លើកទឹកចិត្តសម្រាប់ក្រុមជើងឯក រហូតដល់ក្រុមលេខ៤ ផងដែរ។



ពាន Cambodia Cup នេះមានបងប្អូនខ្មែរចូលរួមប្រកួតប្រជែងចំនួន ២១ ក្រុមក្នុងនោះមាន B.M.C FC ក្រុមបន្ទាយមានជ័យ, CAMBODIAN STUDENT FC ក្រុមនិស្សិតកម្ពុជា, BOEBAU FC ក្រុមប៉ប៊ួរ, NINJA FC ក្រុមនិនចា, BANGPU UNITED ក្រុមបាងពូ, KHEMRA FC ក្រុមខេមរា, BANPHO FC ក្រុមបានផូ, S.R FC ក្រុមសៀមរាប, ANGKOR CITY FC ក្រុមអង្គរស៊ីធី, FISH PORT FC ក្រុមផែត្រី, PRATUNAM FC ក្រុមប្រាទូណាម, BUN RAMA FC ក្រុមប៉ុនរ៉ាម៉ា, CAMBODIA WARRIORS FC ក្រុមអ្នកចម្បាំងកម្ពុជា, KING SNAKE FC ក្រុមស្តេចពស់, MOHAMIT FC ក្រុមមហាមិត្ត, POLAKOR FC ក្រុមពលករកម្ពុជា, KHMER STAR FC ក្រុមខ្មែរស្តារ, ROUMKAN MANNKVA FC ក្រុមរួមកាន់ម៉ាន់ក្វារ , KINGKEO FC ក្រុមកិងកែវ , ASAHI FC ក្រុមអាសាហ៊ី, BANGPAKONG FC ក្រុមបាងប៉ាគង។


ប្រភពបានបញ្ជាក់ថា កម្មវិធីនេះ មានមានការវាស់កម្ដៅ ស្កែនចូល (scan QR code) និងអនុវត្តតាមវិធានការសុខាភិបាលមុនចូលទីលានប្រកួត ខណៈកីឡាករសរុបមានប្រមាណជា៣០០នាក់។ ជាលទ្ធផលក្រុមដោយក្រុមដែលគ្រងដំណែងជើងឯកបានទៅលើក្រុមផែត្រី និងជាក្រុមមួយទទួលបានជោគជ័យសឹងតែគ្រប់កម្មវិធីប្រកួតកន្លងមក។ ក្នុងនាមជាក្រុមជើងឯក ក្រុមផែត្រី ទទួលបានពានរង្វាន់១ និងប្រាក់រង្វាន់ ២៥,០០០បាត (ជិត៤លានរៀល) ជើងឯករងបានទៅក្រុមក្រុមសៀមរាប ទទួលបានពានរង្វាន់១ និងប្រាក់រង្វាន់ ១៣,០០០បាត (ជាង១លាន៧សែនរៀល) លេខ៣ បានទៅលើក្រុមបាងពូ ទទួលបានពាននិងប្រាក់រង្វាន់ ៧,០០០បាត (ជិត១លានរៀល) និងលេខ៤ បានទៅលើក្រុមប្រាទូណាម ទទួលបានពាន និងប្រាក់រង្វាន់ ៤,០០០បាត (ជាង៥ម៉ឺនរៀល)។ សម្រាប់ក្រុមដែលមិនស្ថិតនៅក្នុង៤ក្រុមខាងលើក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។ ក្នុងនោះដែរតំណាងស្ថានទូត បានកោតសរសើរដល់បងប្អូនពលករ ទាំងអស់ដែលចូលរួមកម្មវិធីនេះ ដែលបានបញ្ជាក់ឲ្យឃើញច្បាស់ពីស្មារតីខ្មែរស្រលាញ់ខ្មែរ ចេះសាមគ្គីគ្នា ដូចពាក្យស្លោក”នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ”៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ គ្រូបង្វឹកបាល់ទាត់កាន់សញ្ញាបត្រកម្រិត AFC A Licensee ហុក សុជីវ័ន ទៅចូលរួមជាមួយក្រុមលីគទី២

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត