កីឡា
ក្លឹបគុនបក្សីដែក ឈ្នះមេដាយ១១គ្រឿង ពីការប្រកួតតាមអនឡាញនៅឥណ្ឌា
ក្លឹបគុនបក្សីដែកនៃសមាគមកីឡាតេក្វាន់ដូ WT ខេត្តកណ្តាល ដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជាច្រើនគ្រឿង ពីក្នុងការប្រកួតកីឡាតេក្វាន់ដូ WT 2nd MK Classic Open International (online) Taekwondo Championship នៅទីក្រុងញូឌែលី ប្រទេសឥណ្ឌា ដែលមាន១៩ប្រទេសចូលរួមចាប់ផ្តើមពីថ្ងៃ៤ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ។

លោក ជា សារ៉ាត់ ប្រធានសមាគមកីឡាតេក្វាន់ដូ WT ខេត្តកណ្តាលនៃក្លឹបគុនបក្សីដែក បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លើសពីការរំពឹងទុក សម្រាប់ការប្រកួតតាមរយៈអនឡាញខាងលើ ដោយយើងទទួលបានមេដាយសរុបចំនួន ១១គ្រឿង ក្នុងនោះមេដាយមាស៧គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២ គ្រឿង ក្នុងចំណោមប្រទេសទាំង១៩ ចូល រួម។

លោកបានបន្តថា ការប្រកួត 2nd MK Classic Open International (online) Taekwondo Champion ship លើវិញ្ញាសាមេគុននិងធាក់(ទាត់) លឿន(កម្លាំង) ក្រុងញូឌែលី ប្រទេសឥណ្ឌា ក្រោមការរៀបចំពីលោក ម៉ាណយ កុម៉ា ដែលមានប្រទេសចូលរួមចំនួន១៩ រួម មានប្រទេសអ៊ីរ៉ង់ ឥណ្ឌូនេស៊ី បារាំង វេណេ ហ្ស៊ុយអេឡា នេប៉ាល់ អ៊ុយក្រែន អាមេនី គុយវែត អៀរឡង់ ទុយនេស៊ី ស្រីលង្កា ម៉ាឡេស៊ី ថៃ កម្ពុជា កូឡុំប៊ី អ៊ូសបេគីស្ថា ន កូស្តារីកា កាហ្សាក់ស្ថាន និងឥណ្ឌា ៕
អត្ថបទ៖ វិសិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ