កីឡា
រឿងចម្រូងចម្រាសផ្ទួនៗ កើតឡើងក្នុងការប្រកួត AFCON យប់មិញ
ការប្រកួតបាល់ទាត់ពានរង្វាន់ African Cup of Nations រវាងក្រុមជម្រើសជាតិ ទុយនេស៊ី និងម៉ាលី បានបញ្ចប់ដោយភាពចលាចលកាលពីថ្ងៃពុធ បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតលឿនពេក។

អាជ្ញាកណ្តាល Janny Sikazwe សញ្ជាតិហ្សំប៊ី បានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅត្រឹមនាទីទី៨៥ មុនពេលសម្រេចចិត្តឲ្យលេងបន្ត។ បន្ទាប់មក គាត់បានផ្លុំកញ្ចែបញ្ចប់ការប្រកួតម្តងទៀត ដោយលើកនេះនៅនាទីទី៨៩។
បុគ្គលិក និងកីឡាករទុយនេស៊ី មានភាពងឿងឆ្ងល់ ហើយសម្រុកចូលទីលាន ដើម្បីតវ៉ានឹងលោក Sikazwe។

ការប្រកួតនេះ ត្រូវបានគេមើលឃើញភាពចម្រូងចម្រាសរួចទៅហើយ ដោយក្រុមទាំងពីរបានទទួលបាល់ពិន័យប៉េណាល់ទីរៀងៗខ្លួន ដោយកីឡាករ Ibrahima Kone ស៊ុតបញ្ចូលទីឲ្យក្រុម ម៉ាលី ប៉ុន្តែក្រុមទុយនេស៊ី ស៊ុតមិនចូល ហើយកាតក្រហមក៏ត្រូវបានផ្តល់ឲ្យកីឡាករ El Bilal Toure របស់ក្រុមទុយនេស៊ីផងដែរ ទាំងអាជ្ញាកណ្តាលមិនព្រមមើល VAR ទោះមានការស្នើសុំ។

ទោះបីជាមានការពន្យាពេលក៏ដោយ ក៏គ្មានការបន្ថែមម៉ោងលើស៩០នាទីដែរ។
នៅទីបំផុត ក្រុមទាំងពីរបានចាកចេញពីទីលាន ប៉ុន្តែក្រុមម៉ាលី ក្រោយមកបានត្រឡប់មកវិញ ដើម្បីលេងបង្គ្រប់ប៉ុន្មាននាទីនៅសល់។ យ៉ាងណាក្តី ទុយនេស៊ី មិនបានត្រឡប់មកទីលានវិញទេ ហើយម៉ាលី ក៏បានទទួលជ័យជម្នះក្នុងការប្រកួតនេះ។

សហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក ដែលជាអ្នករៀបចំពានរង្វាន់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ CNN ទេ។
គួរបញ្ជាក់ថា ជ័យជម្នះ ១-០ របស់ម៉ាលី បានធ្វើឲ្យពួកគេឈរលើកំពូលតារាង ពូល F៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង