កីឡា
មេ ONE នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត៥ម៉ឺនដុល្លារអាមេរិកគ្រប់ព្រឹត្តិការណ៍ប្រកួត
អគ្គនាយក និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម៥ម៉ឺនដុល្លារអាមេរិកសម្រាប់ព្រឹត្តិការណ៍ប្រកួតនីមួយៗ។
ប្រាក់លើកទឹកចិត្តតិចបំផុតក៏មានមួយរង្វាន់ដែលត្រូវផ្តល់ឲ្យកីឡាករម្នាក់នៅព្រឹត្តិការណ៍ប្រកួតនីមួយៗ ប៉ុន្តែអាចមានច្រើនរហូតដល់៥រង្វាន់ដែលការផ្តល់ជូនផ្អែកលើការប្រកួតរបស់កីឡាករម្នាក់ៗ ហើយអ្នកចាញ់ក៏មានឱកាសទទួលបានប្រាក់លើកទឹកចិត្តដែរ។
ស្ថាប័នប្រដាល់ដែលស្ថិតនៅប្រទេសសិង្ហបុរីនឹងរៀបចំការប្រកួតលើកទី១ប្រចាំឆ្នាំ២០២២នាថ្ងៃសុក្រសប្តាហ៍នេះគឺព្រឹត្តិការណ៍ ONE: Heavy Hitters ប៉ុន្តែគោលការណ៍ប្រាក់លើកទឹកចិត្តថ្មីមានប្រសិទ្ធភាពរួចហើយចាប់ផ្តើមតាំងពីព្រឹត្តិការណ៍ប្រកួត ONE Winter Warriors កាលពីខែធ្នូមកម្ល៉េះ។
ការប្រកួតរវាងកីឡាករ Saygid Guseyn Arslanaliev ជាមួយ Timofey Nastyukhin ជាកីឡាករដំបូងគេដែលទទួលបានប្រាក់លើកទឹកចិត្តក្រោមប្រព័ន្ធថ្មី។
លោក Chatri បានផ្តល់ប្រាក់ដល់កីឡាករទាំងពីរចំនួន៥ម៉ឺនដុល្លារអាមេរិកដែលការប្រកួតលើកទី២របស់កីឡាករទាំងពីរនេះត្រូវបានជ្រើសរើសជាការប្រកួតល្អបំផុតប្រចាំឆ្នាំ២០២១ប្រចាំស្ថាប័ន ONE។
តាមពិតទៅលោក Chatri ធ្លាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករដែលប្រកួតទទួលបានការចាប់អារម្មណ៍កាលពីមុន ប៉ុន្តែត្រូវបានផ្លាស់ប្តូរ ហើយឥឡូវនេះត្រូវផ្តល់គ្រប់កម្មវិធីប្រកួត។
ព្រឹត្តិការណ៍ប្រកួត Heavy Hitters ថ្ងៃសុក្រនេះ គូឯកកីឡាការិនីចិន Xiong Jingnan ត្រូវការពារខ្សែក្រវាត់ពិភពលោករបស់នាងទល់នឹងកីឡាការិនីជប៉ុន Ayaka Miura៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ