កីឡា
នៅ ស្រីពៅ និង ខុន ស៊ីចាន់ ពន្យល់ជំនួបរវាង ចាន់ រតនា និង Xie Wei
អ្នកលេងគុនខ្មែរ និងគុនចម្រុះពីររូបប្រចាំសង្វៀនអន្តរជាតិ ONE Championship បានចេញមកពន្យល់អំពីជំនួបរវាង ចាន់ រតនា និង Xie Wei នៅថ្ងៃទី ១៨ ខែ ធ្នូ ខាងមុខនៅកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។
ចាន់ រតនា ដែលខកខានឡើងសង្វៀនធំបំផុតនៅអាស៊ីរយៈពេលប្រមាណជាងមួយឆ្នាំកន្លះ នឹងត្រូវតតាំងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE និងជាការដាក់គោលដៅដើម្បីដណ្ដើមជ័យជម្នះលើកទី៨ របស់ខ្លួននៅសង្វៀនលំដាប់ពិភពលោកមួយនេះ។
មុនទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនសែលកាត ចេញទៅប្រកួត កីឡាការិនីលំដាប់លេខ១នៅកម្ពុជា នៅ ស្រីពៅ បានពិពណ៌នាថា៖ «បើតាមខ្ញុំមើលការប្រកួតកន្លងទៅ Xie Wei ល្អទាំងជំហរលើ និងល្អទាំងជំហរក្រោម។ Wei ពូកែម៉ិកគូប្រកួតដែរ។ បើសិនគេដឹងថា យើងពូកែខាងលើ នោះគេច្បាស់ជាចូលចាប់មិនខាន។ មួយវិញទៀតកម្លាំងស៊ុហ្វក៏ខ្លាំងមិនអាចមើលរំលងបានដែរ»។

«យ៉ាងណា ខ្ញុំសង្ឃឹមថា បង រតនា អាចទប់បាន ហើយខ្ញុំសង្ឃឹមលើគាត់រហូតដល់ ៧០% ក្នុងការទទួលជ័យជម្នះ។ បង រតនា មានជំហរលើរបស់គាត់ក៏ច្បាស់…អីចឹងបើគាត់ទប់បានគឺល្អណាស់។ ប៉ុន្តែ បង រតនា លើកនេះធ្វើការងារធ្ងន់ជាងលើកមុនបន្តិចហើយ។ អ្វីដែលខ្ញុំបារម្ភបំផុត គឺ ការចាញ់កម្លាំងគេ។ កម្លាំងរបស់ Wei ត្រឹម ៣ទឹកអីអត់ស្រុតទាល់តែសោះ»។ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០១៩គូសសង្កត់ធ្ងន់បែបនេះ។
រតនា ឡើងសង្វៀនគុនចម្រុះបានចំនួន ១០ លើកក្នុងនោះឈ្នះ ៧ លើកនិងចាញ់៣ដង។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមបរាជ័យ ៣ លើក រូបគេចាញ់កីឡាករចិនរហូតដល់ ២ លើក ជាប់ឯណោះ។ បុរសវ័យ ៣៥ ឆ្នាំចាញ់កីឡាករចិន Haobin Ma ដោយពិន្ទុជាឯកច្ឆន្ទនៅកម្មវិធី ONE: HEROES OF THE WORLD នាខែសីហា ឆ្នាំ ២០១៦ មុនពេលចាញ់ Xie Bin នៅទឹកទី២ក្នុងព្រឹត្តិការណ៍ ONE:KING OF DESTINY កាលខែមេសា ឆ្នាំ ២០១៧។ បែបណាក្ដី ៣ ឆ្នាំចុងក្រោយនេះ ម្ចាស់ក្លិប «សិល្បៈ» មិនទាន់ស្គាល់រសជាតិចាញ់នោះឡើយ (ឈ្នះ ៣លើកជាប់គ្នា)។
ចំណែក ខុន ស៊ីចាន់ បានបញ្ចេញមតិដែរថា៖«អ្នកទាំងពីរ ខ្ញុំគិតថាមិនលើសខ្វះគ្នាប៉ុន្មានទេ។ ខ្ញុំបានមើលវីដេអូរបស់ Wei ហូរហែដែរ។ កីឡាករចិននេះគេល្អការវ៉ៃក្នុងគម្លាតឬចម្ងាយឆ្ងាយ។ ហើយវ៉ៃចេញចូល គឺ ញាប់ដូចគ្នា។ ប៉ុន្តែ បើ រតនា ចូលវ៉ៃកៀក ខ្ញុំគិតប្រហែលខាងយើងល្អកម្លាំងជាង»។
គ្រូបង្វឹក Lorenzo និង រតនា នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់សិង្ហបុរីនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួន, ហ្វឹកហាត់, តេស្តសុខភាព និងធ្វើតេស្តកូវីដ-១៩ នៅទីនោះ។

ចាន់ រតនា កំពុងផ្ដោតគោលដៅយកកំណត់ត្រាឈ្នះលើកទី៤ជាប់គ្នានៅសង្វៀន ONE ដែលកាដូសម្រាប់អ្នកគាំទ្រមុនដាច់ឆ្នាំ២០២០ និង កើនចំណាត់ថ្នាក់នៅសង្វៀនអន្តរជាតិមួយនេះដើម្បីទៅជួបជើងខ្លាំងជាបន្តបន្ទាប់ទៀត។
រីឯ Xie Wei ឡើងប្រកួតនៅសង្វៀន ONE Championship ចំនួន ៦ ដងក្នុងនោះឈ្នះ រហូតដល់ ៥ដងឯនោះ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះឈ្នះជាប់គ្នារហូតដល់ ៥ លើកនៅសង្វៀន ONE មុនចាញ់ជើងខ្លាំង ហ្វីលីពីន Danny Kingad នៅក្នុងការប្រកួតចុងក្រោយនាចុងខែ មករា ឆ្នាំ២០២០ នេះ។ បើសរុបការប្រកួតទាំងក្នុងនិងក្រៅសង្វៀន ONE ជើងខ្លាំងមកពីចិនឡើងសង្វៀនគុនចម្រុះបាន ៨ ដង (ឈ្នះ ៥ និង ចាញ់ ៣ដង)៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ