កីឡា
កប់ហ្មង់! សប្តាហ៍មុន ONE ផ្តល់ប្រាក់រង្វាន់១៥ម៉ឺនដុល្លារដល់កីឡាករ៣នាក់វ៉ៃល្អ
ស្ថាប័នប្រដាល់ ONE Championship បានផ្តល់រង្វាន់ជាប្រាក់លើកទឹកចិត្ត៣រង្វាន់ដែល១រង្វាន់មានចំនួន៥ម៉ឺនដុល្លារ សរុប១៥ម៉ឺនដុល្លារអាមេរិកអត្តពលិកដែលប្រកួតបានល្អនៅព្រឹត្តិការណ៍ ONE: HEAVY HITTERS កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ដែលជាកម្មវិធីប្រកួតទី១បើកឆាកឆ្នាំ២០២២។
ក្រោយពេលព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំរាត្រី និងមានគូប្រកួតទាក់ទាញជាច្រើន ប៉ុន្តែបានវាយតម្លៃថា កីឡាករ កីឡាការិនី៣នាក់ដែលប្រកួតល្អឥតខ្ចោះ និងទាក់ចិត្តអ្នកគាំទ្រខ្លាំងជាងដែលត្រូវបានជ្រើសរើសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត។
ជើងខ្លាំងទាំង៣នាក់ដែលអគ្គនាយក និងជានាយកប្រតិបត្តិ ONE លោក Chatri Sityodtong ជ្រើសរើសគឺអ្នកលេងគុនចម្រុះរុស្ស៊ី Saygid Izagakhmaev, តារាឆ្នើមជប៉ុន Senzo Ikeda និងកីឡាការិនីបេឡារុស្ស Ekaterina “Barbie” Vandaryeva ទទួលបានប្រាក់រង្វាន់ម្នាក់ៗ៥ម៉ឺនដុល្លារអាមេរិកដូចគ្នា។
អ្នកគាំទ្រប្រហែលជាដឹងថា កីឡាករ Izagakhmaev ដែលហ្វឹកហាត់ជាមួយកំពូលអ្នកលេងគុនចម្រុះ Khabib Nurmagomedov បានប្រើជំនាញឃ្លេឥតខ្ចោះដើម្បីបញ្ឈប់អតីតអ្នកដណ្តើមខ្សែក្រវាត់ពិភពលោក James Nakashima ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២សម្រាប់ការប្រកួតលើកដំបូងនៅសង្វៀន ONE។

ចំណែកអ្នកលេងគុនចម្រុះជប៉ុន Ikeda បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យក្នុងការប្រើកណ្តាប់ដៃវ៉ៃពីចម្ងាយរហូតផ្តួលកីឡាករ Elipitua “The Magician” Siregar ឲ្យសន្លប់។

ចុងក្រោយកីឡាការិនីបេឡារុស្ស Vandaryeva ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅពេលនាងប្រើកណ្តាប់ដៃឆ្វេង-ស្តាំដូចម៉ាស៊ីនដេរសន្ធាប់លើកីឡាការិនីវ័យក្មេងថៃ Supergirl ប៉ុន្តែត្រូវបានចៅក្រមកាត់សេចក្តីឲ្យនាងចាញ់ពិន្ទុមិនឯកច្ឆន្ទ។ យ៉ាងណា ការប្រកួតដ៏អស្ចារ្យរបស់នាងត្រូវបានមេរបស់ស្ថាប័នជ្រើសរើសជាអ្នកទទួលបានប្រាក់រង្វាន់៥ម៉ឺនដុល្លារអាមេរិក។
សូមបញ្ជាក់ថា កាលពីដើមខែមករានេះ ស្ថាប័នប្រដាល់ ONE Championship បានប្រកាសពីការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកបង្ហាញសមត្ថភាពល្អឥតខ្ចោះនៅលើសង្វៀនរាល់ព្រឹត្តិការណ៍ប្រកួត។
រង្វាន់ក្នុងមួយព្រឹត្តិការណ៍ហោចណាស់មាន១ និងច្រើនបំផុតរហូតដល់៥រង្វាន់ ហើយអ្នកចាញ់ក៏អាចទទួលបានរង្វាន់ដែរឲ្យតែប្រកួតជក់ចិត្ត៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ