កីឡា
ជើងឯកឃីកបុកសីងពិភពលោក Grand Prix វិលមកចុងខែនេះ វគ្គ ៤ នាក់ចុងក្រោយ
អ្នកគាំទ្រកម្ពុជា នឹងទទួលបានចំណីចក្ខុពិសេសប្លែកនាចុងខែមករានេះ នៅពេលជើងខ្លាំងឃីកបុកសីងលំដាប់ពិភពលោក ៤ ត្រូវឡើងសមរភូមិប្រយុទ្ធ ONE: ONLY THE BRAVE នាចុងខែមករានេះ។
នៅថ្ងៃសុក្រ ទី២៨ ខែមករា ខាងមុខនេះ អ្នកលេងរន្ទះជើង និងកណ្តាប់ដៃអាមេនី Marat Grigorian ត្រូវប្រឈមនឹងជើងខ្លាំងបេឡារុស្ស Chingiz Allazov នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix ហើយនៅវគ្គនេះមួយគូទៀតជាការប៉ះគ្នារវាងជើងខ្លាំងថៃ Sitthichai ជាមួយ Davit Kiria។ ចាំមើលថា តើពីរនាក់ណាដែលឡើងវគ្គផ្ដាច់ព្រ័ត្រ?
ជាមួយនឹងបទពិសោធឡើងសង្វៀន ៦៣ ដងគឺឈ្នះ ៥៧ ដង និងចាញ់តែ ៥ ដង កីឡាករ Chingiz Allazov បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលរូបគេបានផ្តួលខ្លាចាស់ Samy Sana ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈកណ្តាប់ដៃពិឃាតនៅវគ្គ៨នាក់ដំបូង។
នៅវគ្គ៨នាក់ដំបូងនោះដែរ Marat Grigorian ដែលមានប្រវត្តិឡើងសង្វៀន៧៨ដងគឺឈ្នះ៦៥ដង និងចាញ់១១ដង បានខ្លាកំណាច Andy Souwer ឲ្យសន្លប់ក្នុងទឹកទី១ដូចគ្នា។ បរាជ័យនោះហើយបានធ្វើឲ្យ Andy Sourwer ប្រកាសចូលនិវត្តរ៍តែម្តង។
អ្នកលេងមួយថៃវិវត្តខ្លួនក្លាយជាអ្នកប្រដាល់ឃីកបុកសីងអាជីព Sitthichai ដែលមានប្រវត្តិប្រកួត១៦៣ដងក្នុងនោះឈ្នះ១២៦ដង និងចាញ់៣២ដង កាលពីវគ្គ៨នាក់ដំបូងមិនត្រូវបានគេរំពឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ប៉ុន្តែបន្ទាប់ពីប្រើរន្ទះជើង និងកណ្តាប់តទល់គ្នា៣ទឹក រូបគេត្រូវបានចៅក្រុមកាត់សេចក្តីឲ្យឈ្នះកីឡាករតួកគី Tayfun Ozcan ដោយពិន្ទុមិនឯកច្ឆន្ទ។ Sitthichai ហាក់មានសង្ឃឹមច្រើនក្នុងការយកឈ្នះ Davit Kiria ពីព្រោះរូបគេធ្លាប់ឈ្នះ២ដង។
ចំណែក Davit Kiria ដែលមានប្រវត្តិប្រកួត៥៤ដងគឺឈ្នះ៣៦ដង និងចាញ់១៨ដង បានផ្តួលជើងខ្លាំងអាល្លឺម៉ង់ Enriko Kehl ឲ្យសន្លប់ក្នុងទឹកទី១នៅវគ្គ៨នាក់ដំបូង។ តាមពិតទៅរូបគេធ្លាប់ប្រកួតជាមួយ Sitthichai ពីរដង គឺមិនធ្លាប់ស្គាល់ពាក្យថា ឈ្នះឡើយ ដូច្នេះលើកនេះគឺជាការប្តេជ្ញាចិត្តសំខាន់ពីរយ៉ាង។ ទី១ Davit Kiria ប្តេជ្ញាបញ្ចប់កំណត់ត្រាចាញ់ Sitthichai និងទី២មហិច្ឆតាឡើងវគ្គផ្តាច់ព្រ័ត្រ។
ជើងខ្លាំងទាំង៤រូបខាងលើនឹងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយសារពួកគេរាំងមាំមាបបទពិសោធន៍ច្រើន ទាត់ធ្ងន់ និងកណ្តាប់ដៃច្បាស់គោលដៅដូចគ្នា ដូច្នេះមិនចាំបាច់បង្ខំពួកគេវ៉ៃក៏ ក៏ពួកគេបញ្ចេញអស់ពីសមត្ថភាពដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
នៅរាត្រីជាមួយគ្នានេះ មានគូប្រកួតជាច្រើនដែលមានសមាសភាពដូចខាងក្រោម៖
• Marat Grigorian ប្រកួតជាមួយ Chingiz Allazov (ខ្សែក្រវាត់ឃីកបុកសីងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
• Sitthichai Sitsongpeenong ប្រកួតជាមួយ Davit Kiria (ខ្សែក្រវាត់ឃីកបុកសីងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)
• Jo Nattawut ប្រកួតជាមួយ Dovydas Rimkus (គូបំរ៉ុងខ្សែក្រវាត់ឃីកបុកសីង)
• Kim Jae Woong ប្រកួតជាមួយ Tang Kai (គុនចម្រុះ)
• Ruslan Emilbek Uulu ប្រកួតជាមួយ Zhang Lipeng (គុនចម្រុះ)
• Rade Opacic ប្រកួតជាមួយ Francesko Xhaja (ឃីកបុកសីង)
• Hiroba Minowa ប្រកួតជាមួយ Jarred Brooks (គុនចម្រុះ)
• Tatsumitsu Wada ប្រកួតជាមួយ Wang Shuo (គុនចម្រុះ)
• Hiroyuki Tetsuka ប្រកួតជាមួយ Zebaztian Kadestam (គុនចម្រុះ)
• Anderson Silva ប្រកួតជាមួយ Paul Elliott (គុនចម្រុះ)





-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?