ក្រសួងមហាផ្ទៃ​គ្រង​តំណែង​ជើងឯក​នៃ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ថ្នាក់ជាតិ ២០២០ – Kampuchea Thmey Daily
Connect with us

កីឡា

ក្រសួងមហាផ្ទៃ​គ្រង​តំណែង​ជើងឯក​នៃ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ថ្នាក់ជាតិ ២០២០

Published

on

ភ្នំពេញ ​៖ ក្លិប​កីឡាវាយកូនឃ្លីលើតុ​នៃ​ក្រ សួង​មហាផ្ទៃ​ដណ្តើម​មេដាយ​គ្រង​តំណែង​ជើងឯក​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា វាយ​កូនឃ្លី​លើ​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡា​វាយ​កូន ឃ្លី​លើ​តុ​កម្ពុជា លើក​ទី​១ ឆ្នាំ​២០២០​។

ក្នុង​ឱកាស​ពិធី​បិទ​ការប្រកួត​កីឡា​វាយ កូនឃ្លី​លើ​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង ពានរង្វាន់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ ២០២០ កាលពី​ថ្ងៃទី​២៤ ខែតុលា​ម្សិលមិញ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​។

ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួង​មហា​ផ្ទៃ​ដណ្តើម​មេដាយ​សរុប​ចំនួន ១៩ គ្រឿង ក្នុង​នោះ​មេដាយមាស​ចំនួន​៧ គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរិទ្ធ​៦​គ្រឿង ហើយ​ក្លិប​កីឡា​វាយ​កូនឃ្លី លើ​តុ​ស៊ី​ធី​ស្ព​ត (​ច្បារអំពៅ​)​ទទួល​បាន​មេដាយមាស​១​គ្រឿង ក្លិប​កីឡា​វាយ​កូន ឃ្លី​លើ​តុ​សន្ធរ​មុខ​ថ្មី​ទទួលបាន​មេដាយ​៥ គ្រឿង​ក្នុង​នោះ​មេដាយ​ប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង​។

ក្លិប​កីឡាវាយកូនឃ្លីលើតុ​ឌីណាមិច​ទទួល​បាន​មេដាយ​២​គ្រឿងក្នុង​នោះ​មេ ដាយ​ប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១ គ្រឿង​។ ចំណែក​ក្លិប​កីឡា​វាយ​កូនឃ្លី​លើ តុ​ALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម​ទទួលបាន​មេដាយ​មេដាយសំរិទ្ធ​១ គ្រឿង​ដូចគ្នា​៕
ដោយ ៖ វិសិទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ1 hour ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ1 hour ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ2 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ3 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម