Connect with us

កីឡា

នេះ​ច្បាប់​ប្រកួត​កូនកាត់​ពិសេស​រវាង មនុស្ស​ដែក Rodtang ប៉ះ​ខ្លា​ចាស់ Johnson

បានផុស

នៅ

​ជើងឯក​គុន​ចម្រុះ​ពិភពលោក​របស់​អាមេរិក Demetrious Johnson ត្រូវ​ប្រឈមមុខ​នឹង​ជើង​ខ្លាំង​មនុស្ស​ដែក​ជើងឯក​មួយ​ថៃ​ពិភពលោក Rodtang Jitmuangnon នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២២ ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE X ដែលជា​ខួប​១០​ឆ្នាំ​នៃ​ការបង្កើត​ស្ថាប័ន ONE​។​

សម្រាប់​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​វិញ Johnson ល្បី​ទូទាំង​ពិភពលោក​ច្រើន​ឆ្នាំ​មកហើយ​នៅពេល​រូបគេ​ជា​ជើងឯក​ពិភពលោក​នៅ​ស្ថាប័ន UFC ខណៈ​កីឡាករ​ថៃ​ទើបតែ​លេចធ្លោ​ខ្លាំង​នៅពេល​ក្លាយជា​ជើងឯក​ពិភពលោក​នៅ​ស្ថាប័ន ONE Championship នៅ​ឆ្នាំ​២០១៩​។​

ជំនួប​ជើង​ខ្លាំង​ខុស​ជំនាញ​គ្នា​ទាំងពីរ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​«​ការប្រកួត​កូន​កាន់​» ពីព្រោះ​កីឡាករ​អាមេរិក​មាន​ជំនាញ​គុន​ចម្រុះ (MMA) ខណៈ Rodtang មាន​ជំនាញ​មួយ​ថៃ ប៉ុន្តែ​អ្នក​ទាំងពីរ​ជា​ជើងឯក​ពិភពលោក​ដូចគ្នា​។

ការប្រកួត​កូនកាត់​ពិសេស​សម្រាប់​អ្នក​ទាំងពីរ​នេះ​គឺ​ត្រូវ​ប្រើពេល​៤​ទឹក​ដែល​លាយ​ចម្រុះ​គ្នា​រវាង​ជំនាញ​គុន​ចម្រុះ និង​មួយ​ថៃ​។ ការប្រកួត​នៅ​ទឹក​ទី​១ និង​ទី​៣ គឺ​ជំនាញ​មួយ​ថៃ ខណៈ​ទឹក​ទី​២ និង​ទី​៤​ប្រកួត​ជំនាញ​គុន​ចម្រុះ​។​

វា​នឹង​ក្លាយជា​ការសាកល្បង​សមត្ថភាព​ដ៏​តឹងតែង​សម្រាប់​ជើងឯក​ពិភពលោក​ទាំងពីរ ដោយសារ​ពួកគេ​សុទ្ធ​តែមាន​ឆន្ទៈ​ផ្លាស់ប្តូរ​ជំនាញ​ដូចគ្នា បន្ទាប់​ពួកគេ​ទទួលបាន​ជោគជ័យ​លើ​អាជីព​រៀងៗ​ខ្លួន។​

​ជើង​ខ្លាំង​រហស្សនាម​«​មនុស្ស​ដែក​» Rodtang ដែលមាន​ប្រវត្តិ​ប្រកួត​មួយ​ថៃ​ឈ្នះ​២៦៧​ដង​ចង់​ចូលប្រឡូក​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ និង​កំណត់​គោលដៅ​ក្លាយជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​។ ជាមួយគ្នានេះ វីរបុរស​អាមេរិក Johnson ហាក់ដូច​ឆ្អែតឆ្អន់​នឹង​អាជីព​គុន​ចម្រុះ​របស់ខ្លួន​ហើយ បន្ទាប់ពី​ចូលប្រឡូក​តាំងពី​ឆ្នាំ​២០០៧ ហើយក៏​ឈ្នះ​ជើងឯក​ពិភពលោក​ជាច្រើន​ឆ្នាំ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​និយាយ​ពី​សមត្ថភាព​វិញ អ្នកគាំទ្រ​ដឹង​ច្បាស់​ហើយ​ថា ខ្លា​ចាស់​អាមេរិក​ពូកែ​ក្បាច់​ក្រោម​ណាស់​។ រូបគេ​រាល់ពេល​អោបរឹត​នៅលើ​ក្តារ​សង្វៀន​គឺមាន​ចលនា​លឿន​រមូល​ស្ទើរ​ដូច​ពស់​ទៅហើយ​។ ចំណែក​ជើង​ខ្លាំង​ថៃ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​គឺ​មុខរឹង​ដូច​ថ្ម កណ្តាប់ដៃ​វ៉ៃ​សន្ធាប់​ដូច​ម៉ាស៊ីន និង​ទឹកចិត្ត​ក្លាហាន​មុះ​មុត​ខ្លាំងណាស់​។​

ជារួម Rodtang និង Johnson មានឱកាស​យកឈ្នះ​រៀងៗ​ខ្លួន​នៅពេល​ចូល​ទឹក​ជំនាញ​របស់ខ្លួន ដូច្នេះ​ជំនួប​នេះ​មិនមែនជា​ការឡើង​សម្តែង​នោះទេ ហើយនឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​៕

​ការប្រកួត​៤​ទឹក​

•​ ​ទឹក​ទី​១៖ ប្រកួត​មួយ​ថៃ​

•​ ​ទឹក​ទី​២៖ ប្រកួត​គុន​ចម្រុះ​

•​ ​ទឹក​ទី​៣៖ ប្រកួត​មួយ​ថៃ​

•​ ​ទឹក​ទី​៤៖ ប្រកួត​គុន​ចម្រុះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម