កីឡា
ក្លិបវាយសីខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់ស្តង់ដាក្លិបល្អជាងគេទូទាំងប្រទេស
សៀមរាប៖ ក្លិបកីឡាវាយសីខេត្តសៀមរាប ត្រូវបានអគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឲ្យចំណាត់ថ្នាក់ជាក្លិបស្តង់ដាល្អជាងគេទូទាំងប្រទេស ក្លិបក្រោមចំណុះរបស់សហព័ន្ធ។ ការវាយតម្លៃដូចនេះ ដោយសារទីលានមួយនេះ មានបរិវេណធំទូលាយ និងបំពាក់សម្ភារះត្រូវតាមស្តង់ដា បូករួមទាំងបរិស្ថាន។
ទីលានក្លិបកីឡាវាយសីខេត្តសៀមរាបនេះ គឺរៀបចំបានត្រឹមត្រូវទៅតាមស្តង់ដាអន្តរជាតិ បន្ទាប់ពីទីតាំងកីឡាវាយសីនៅពហុកីឡាដ្ឋានមរតកតេជោ។
ក្លិបកីឡាវាយសីខេត្តសៀមរាប ក៏ត្រៀមជាម្ចាសផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១។ លោក សោម សមស័ក្ត ម្ចាស់ក្លិបកកីឡាវាយសីខេត្តសៀមរាប បានលើកឡើងថា ការទួលធ្វើជាម្ចាស់ផ្ទះសហការរៀបចំជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ក្លិបខេត្តសៀមរាប ពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះព្រឹត្តិការណ៍ នៃការប្រកួតនេះ បានបង្ហាញពីការគាំទ្រនូវទិវាជ័យជំនះ៧មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានស្តារឲ្យកម្ពុជាមានការអភិវឌ្ឍឡើងវិញ និង មានសុខសន្តិភាព ប្រជាជនរស់នៅដោយភាពសុខដមរមនា សិទ្ធិសេរីភាពពេញលេញ។
ម៉្យាងវិញទៀត ការប្រកួតនេះ ក៏ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព មិត្តភាព និង សុខមាលភាព តាមរយៈការប្រកួតកីឡាផងដែរ។
លោកប្រធានក្លិបបានបញ្ជាក់ទៀតថា តាមរយៈកិច្ចសហការពីសហព័ន្ធកីឡាវាយសីកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតធំៗនៅទីនេះ ក្លិបមានសង្ឃឹមជឿជាក់ថា ខេត្តសៀមរាប និង ក្លាយជាខេត្តឈានមុខគេដែលសម្បូរទៅដោយធនធានកីឡាករកីឡាការិនីវាយសី ។ លោកក៏បានឲ្យដឹងទៀតថា ការបង្កើតឲ្យមាន ក្លិបកីឡាវាយសីនេះឡើង ក្នុងការជួយដល់ក្មេងៗក្រីក្រ បានចូលមកហ្វឹកហាត់ និង បានសិក្សារៀនសូត្រ ក្រោមការជួយ ឧបត្ថម្ភទ្រទ្រង់ពីលោកប្រធានក្លិប ។ ម៉្យាងទៀតក្នុងពេលថ្មីៗនេះ សមាជិកនៃក្រុមកីឡាវាយសីខេត្តសៀមរាប ចំនួន៧រូប ក៏បានជ្រើសរើសជាកីឡាករជម្រើសជាតិផងដែរ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា បានបញ្ជាក់ថា ក្រោយពីការប្រកួតដណ្តើមពានរង្វាន់៧មករាបញ្ចប់ សហព័ន្ធនឹងស្មើសុំទីលានខេត្តសៀមធ្វើជាកន្លែងការប្រកួតកីឡាវាយជ្រើសរើសជើងឯកថ្នាក់ជាតិមួយទៀត ដោយហេតុផលថា ទីលានរបស់សហព័ន្ធនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកមិនទាន់អាប្រកួតបាន ដោយជាប់ជាកន្លែងសម្រាកព្យាបាលអ្នកជម្ងឺកូវីដ១៩នៅឡើយ។
អគ្គលេខាធិការរូបនេះបានគូបញ្ជាក់ទៀតថា ក្រៅពីការប្រកួតថ្នាក់ជាតិសំខាន់ៗនេះ ទីលានខេត្តសៀមស្ថិតនៅទឹកដីសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិមួយនេះ សហព័ន្ធនិងស្នើរសុំជាកន្លែងរៀបចំការប្រកួតអន្តរជាតិនានា ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ ។
ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១នេះ មានគណៈប្រតិភូដឹកនាំចូលរួមប្រកួតចំនួន២០០នាក់ មកពី១៨ក្លិប សមាគមន៌កីឡាវាយសីទូទាំងប្រទេស។ ក្នុងនោះឯកឧត្តមក៏បានធ្វើ ការអំពាវនាវដល់គ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និង ឯកជន ក៏ដូចប្រជាពលរដ្ឋ ក្នុងការជម្រុញនិងគាំទ្រវិស័យកីឡាវាយសី ដើមី្បជាការបណ្តុះបណ្តាលបន្តវេន ដែលជាកីឡាស្អាត គឺប្រកួតនៅតែម្លប់ នឹងនាំមកនូវសុខភាពល្អមាំមួនទៀតផង៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?