សោម ពិសិដ្ឋ​ក្លាយជា​ជើងឯក​លេខ​១ Cambodia Beer រដូវ​កាល​ទី​២ – Kampuchea Thmey Daily
Connect with us

កីឡា

សោម ពិសិដ្ឋ​ក្លាយជា​ជើងឯក​លេខ​១ Cambodia Beer រដូវ​កាល​ទី​២

Published

on

សោម ពិសិដ្ឋ អ្នក​ប្រដាល់​វ័យក្មេង​ស្រ ករ​ក្រោយ នៃ​ក្លិប​អេ​ភូ​ថង​កីឡា​បានជា​ម្ចាស់​ជើងឯក​លេខ​១​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០​គីឡូក្រាម បន្ទាប់ពី​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ វី សាវុធ ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ នៅក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​មួយ ដែលមាន​អ្នក​ប្រដាល់​ខ្លាំង​សេ​រ៊ី​B ចំនួន​៨​រូប ដើម្បី​ជួបគ្នា​ប្រជែង​យក​ខ្សែក្រវាត់​Cambodia Beer រដូវ​កាល​ទី​២​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នោះ កាលពី​ព្រឹក​ថ្ងៃទី​២៥​តុលា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ព្រឹក​មិញ​នេះ​។

ស្ថានភាព​ក្នុងការ​ប្រកួត​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ទម្ងន់ ៦៣,៥០ ០​គីឡូក្រាម​នេះ សោម​ពិសិដ្ឋ​ឈ្នះ​វី សាវុធ​ក្នុង​លក្ខណៈ​ប្រផិតប្រផើយ​តែប៉ុណ្ណោះ​ដោយ​ក្នុងចំណោម​ចៅក្រម​ទាំង ៥ រូប​ដែលជា​អ្នកផ្តល់​ពិន្ទុ​នោះ មាន​ចៅក្រម​៣ រូប​បានផ្ដល់​ជ័យជម្នះ​ឲ្យ​សោម​ពិសិដ្ឋ​ឈ្នះ ហើយ​ចៅក្រម​២​រូប​ឱ្យ​វី សាវុធ​ឈ្នះ ៣ ទល់ ២ ពោលគឺ​សោម​ពិសិដ្ឋ​ឈ្នះ​វី​សាវុធ​ក្នុង​លទ្ធផល ៣ ទល់នឹង ២​។

សោម ពិសិដ្ឋ ដែល​ក្លាយជា​ជើងឯក​លេខ​១​ស្រា​បៀរ​កម្ពុជា​រដូវ​កាល​ទី ២ ឆ្នាំ ២០២០​នេះ ទទួលបាន​ពាន​១​និង​រង្វាន់​ទឹកប្រាក់​ចំនួន​៣.០០០​ដុល្លារ​អា​មេ រិ​ក ហើយ​វី សាវុធ​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ ២ ទទួលបាន​ពាន​១​និង​ប្រាក់រង្វាន់ ២.០០០​អាមេរិក​។

ចំពោះ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​អ្នក​ប្រដាល់​ព្រឿង​សុជាតិ​មកពី​សមាគម​កីឡា​កងយោធពល​ខេមរៈភូមិន្ទ ដោយបាន​យកឈ្នះ​សល់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ នៅក្នុង​ការ​ប្រ កួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​នេះ ។ ព្រឿង សុជាតិ ក្នុង​ឋានៈ​ជា​អ្នកទទួល បាន​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១.៥០០ ដុល្លារ​អាមេរិក រីឯ​អ្នក​ប្រដាល់​សល់ ពិសិដ្ឋ ចំណាត់ថ្នាក់​លេខ ៤ ទទួលបាន​ប្រាក់រង្វាន់​លើក​ទឹក ចិត្ត​ចំនួន​៧៥០ ដុល្លារ​អាមេរិក​។

ការប្រកួត​ជើងឯក​លេខ​១Cambodia Beer​ទម្ងន់​៦៣,៥០០ គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ស៊េរី​B ចំនួន ៨ រូប ចូលរួម​ប្រកួត ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៨ នាក់​នោះ ត្រូវបាន​ចែក​ជា ២ ពូ​ល​ដែល​ក្នុង​មួយ​ពូ​ល​មាន​៤ រូប ក្នុងនោះ​ពូ​ល A​រួមមាន សល់ ពិសិដ្ឋ​ក្លឹប​កុសល​កីឡា , វី សម្ផស្ស​ក្លិប​នាគរាជ​មានជ័យ​,​សោម ពិសិដ្ឋ​ក្លឹប​អេ​ភូ​ថង​កីឡា ,​ណា​ម ម៉ូ​រ៉ា​ក់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត បាត់ដំបង​។​ចំណែក​ពូ​ល​B មាន ៤ រូប​ដែរ​គឺ​កីឡាករ​ស៊ឹម វ៉ាន់​ដេ​ត​ក្លឹប​អាណាចក្រ​គុន​ខ្មែរ​,​ឡូញ​វ៉ាន់ឌី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​,​ខាំ​សាបាន​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​និង​ព្រឿង​សុជាតិ​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ ២​។

ការប្រកួត​តាម​រូបមន្ត​វិលជុំ​ជម្រុះ​ក្នុង​ពូ​ល​ដោយ​គិត​ពិន្ទុ មាន​បី​ដំណាក់កាល ។ ដំណាក់​ទី​១ អ្នក​ប្រដាល់​ទាំង​៨​នាក់​នោះ ចែកជា​២​ពូ​ល ដែលមាន​៤​នាក់​មួយ​ពូ​ល ត្រូវ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ដោយ​ទុក​តែ​២ នាក់​ក្នុង​មួយ​ពូ​ល គឺ​ពូ​ល​A ២​នាក់ ពូ​ល​B ២​នាក់ សម្រាប់​ឡើងទៅ​ប្រកួត​ពាក់​ក ណ្តា​ល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ដណ្តើម​ជើងឯក​លេខ​១​ដែលមាន​ប្រាក់រង្វាន់ អម ៣០០០​ដុល្លារ​៕
ដោយ ៖ វិ​សិទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម