Connect with us

កីឡា

កំពូលព្រឹត្តិការណ៍ធំមិនធ្លាប់មាន សម្រាប់ខួប១០ ឆ្នាំ ONE នាថ្ងៃទី ២៦ ខែមីនា

បានផុស

នៅ

​ចាប់តាំងពី​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​លំដាប់​ពិភពលោក​របស់​អាស៊ី ONE Championship ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​រយៈពេល​១០​ឆ្នាំ​កន្លងទៅ មាន​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​ជាច្រើន​ដែល​លោកអ្នក​មិនអាច​បំភ្លេច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះជា​យ៉ាងណា ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE X នា​ថ្ងៃទី​២៦ ខែមីនា ខាងមុខនេះ​អាច​ចាត់ទុកជា​ព្រឹត្តិការណ៍​ធំ​បំផុត និង​ពិសេស​អស្ចារ្យ​បំផុត​សម្រាប់​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ​។ ព្រឹត្តិការណ៍​នឹង​ប្រារព្ធ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃ​សៅរ៍​ទី ២៦ ខែ មីនា គិត​ត្រឹម​ដើមខែ​កុម្ភៈ​នេះ បានប្រកាស​ជា​ផ្លូវការ​ហើយ​នូវ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​សំខាន់ៗ​ដល់​៤​គូ​ឯណោះ និង​ជំនួប​គូ​ពិសេស​ជាច្រើន​ទៀត​។​

​ជំនួប​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​កម្រិត​មាស​បន្ទាប់ពី​បាន​គ្រង​ខ្សែក្រវាត់​ពិភពលោក​កម្រិត​ប្រាក់ កីឡាការិនី​ថៃ Stamp Fairtex បោះជំហាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​មាស​ពី​រា​ជនី​សង្វៀន​បច្ចុប្បន្ន​គឺ Angela Lee ដែល​អវត្តមាន​ឡើង​សង្វៀន​ជាច្រើន​ខែ​មកហើយ បន្ទាប់ពី​មាន​ផ្ទៃពោះ និង​សម្រាលកូន​។​

​ជំនួប​នេះ​គឺជា​ការជួបគ្នា​រវាង​រា​ជនី​ជំនាញ​ក្រោម និង​រាជ​នី​កណ្តាប់ដៃ ដូច្នេះ​បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំងណាស​។ ម្នាក់ៗ​មើលឃើញ​ចំណុចខ្លាំង​របស់​តារា​សំណព្វចិត្ត​រៀងៗ​ខ្លួន​ន​។ កាលពីមុន Stamp អាច​និយាយបានថា មិន​សមជា​ដៃគូ​របស់ Lee ឡើង បន្ទាប់ពី​កីឡាការិនី​សិង្ហ​បុរី ហើយ​កីឡាការិនី​ថៃ​ឡើងដល់​កម្រិត​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ដូច្នេះ​ការប្រកួត​នេះ​ពិបាក​វិភាគ​ណាស់​។ ប៉ុន្តែ​ច្បាស់​១០០%​គឺ​កក្រើក​សង្វៀន​ហើយ​។​

​ជំនួប​ដណ្តើម​ខ្សែក្រវាត់​រវាង​អ្នកជំនាញ​ក្បាច់​ឃ្លេ​ដូចគ្នា​

​វា​បាន​ក្លាយជា​ការផ្គូផ្គង​ដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​យូរ​មកហើយ​នៅពេល​ម្ចាស់​ខ្សែក្រវាត់​ច្រើន​សម័យកាល​របស់​ប្រេ​ស៊ី​ល Adriano Moraes វិល​មក​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​តារា​កំពុង​ឡើង​កូដ​របស់​ជប៉ុន Yuya Wakamatsu​។​

​ម្ចាស់​ខ្សែក្រវាត់​របស់​ប្រេ​ស៊ី​ល​មានប្រៀប​ខាង​កម្ពស់ និង​បទពិសោធ​ច្រើន ហើយ​និយាយ​ពី​ជំនាញ​ក្រោម​វិញ​គឺ​ល្អ​មួយ​ចប់​តែម្តង​។ ចំណែក​កីឡាករ​ជប៉ុន​វិញ​ត្រូវបាន​គេ​ស្គាល់​ថា វ័យក្មេង កម្លាំង​ស៊​ហ្វ​ខ្លាំង​អាចជា​ចំណុច​មានប្រៀប ហើយ​កណ្តាប់ដៃ​វិញ​គឺ​រល័ស​លឿន​ណាស់ បូករួម​ជំនាញ​ក្រោម​ការពារ​ឥតខ្ចោះ​គឺ​កក្រើក​ហើយ​គូ​នេះ​។​

ខ្លា​ចាស់​ថៃ Nong-O ឡើង​ការពារ​ប៉ះ​អតីត​ជើងឯក Alaverdi Ramazanov

​គូ​នេះ​ជាការ​ប្រកួត​មួយ​ថៃ​ដែល​អ្នកគាំទ្រ​មើលឃើញថា កីឡាករ​ថៃ​អាចមាន​ប្រៀប​ច្រើន​ដោយមាន​បទពិសោធ​ជោកជាំ និង​ការពារ​ខ្សែក្រវាត់​បាន​ជោគជ័យ​រហូត​ពោលគឺ​មិនទាន់​កីឡាករ​ណា​ម្នាក់​ដណ្តើមយក​ខ្សែក្រវាត់​ពី​រូបគេ​បានឡើយ​។​

​បូករួម​ជាមួយ​អាវុធ​មួយ​ថៃ​មួយ​កំ​ភ្លេ​គឺ​ពិតជា​ធ្វើ​ឲ្យ​កីឡាករ Alaverdi Ramazanov មិន​ស្រួល​ចិត្ត​ទេ ពីព្រោះ​កីឡាក​រុស្ស៊ី​ម្នាក់នេះ​ទន់​ផ្នែក​ក្រោម​ដែល​ទើបតែ​បាត់បង់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​របស់ខ្លួន​ធ្លាក់​ទៅលើ​ដៃ​របស់​កីឡាករ​ថៃ Capitan​។

​អ្នក​ប្រដាល់​រុស្ស៊ី​នេះ​មាន​អាវុធ​វ៉ៃ​ចេញ​ចម្រុះ​ដែល​ពិបាក​ប៉ាន់ស្មាន ប៉ុន្តែ​រូបគេ​នៅ​ក្មេង និង​បទពិសោធ​តិច ដូច្នេះ​ពិបាក​នឹង​ដណ្តើម​ខ្សែក្រវាត់​ពី​ជើង​ខ្លាំង​ថៃ​បាន​ណាស់​។ យ៉ាងណា មុនពេល​ទទួលបាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​លើក​នេះ Ramazanov បាន​ផ្តួល​ខ្លា​កំណាច​ថៃ Pongsiri ក្នុង​ទឹក​ទី​១​។​

ការប្រកួត​ខ្សែក្រវាត់​ពិភពលោក Grand Prix វគ្គ​ផ្តាច់ព្រ័ត្រ​

​នេះ​ជាការ​ប្រកួត​ឃី​ក​បុក​សី​ង​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​ពិភពលោក ONE Featherweight Kickboxing World Grand Prix រវាង​កីឡាករ​បេឡា​រុស្ស Chingiz Allazav និង​ជើង​ខ្លាំង​ថៃ Sitthichai​។​

​មុន​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​កើនឡើង Chingiz Allazav បាន​ផ្តួល​កីឡាករ​ថៃ Nattawut ក្នុង​ទឹក​ទី​១​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​នៅ​វគ្គ​ដូចគ្នានេះ Sitthichai បាន​យកឈ្នះ​ពិន្ទុ Davit Kiria ។​

​សម្រាប់​អ្នក​ដែល​ឈ្នះ​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix កម្រិត​ប្រាក់​នេះ នឹងមាន​កាតព្វកិច្ច​សំខាន់​ទៀត​គឺ​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​កម្រិត​មាស​ជាមួយ​ជើង​ខ្លាំង​ថៃ Superbon​។​

ជំនួប​ពិសេស​កូនកាត់​គុន​ចម្រុះ​-​មួយ​ថៃ​

​នេះ​មិនមែនជា​ការប្រកួត​ខ្សែក្រវាត់​ទេ ប៉ុន្តែ​ជាការ​ប្រកួត​ពិសេស​មិន​ធ្លាប់មាន​ដែល​ហៅថា​ជាការ​ប្រកួត​កូនកាត់​គុន​ចម្រុះ​-​មួយ​ថៃ​រវាង​បុរស​មុខ​ដែក Rodtang ជាមួយ​ខ្លា​ចាស់​ជា​ជើង​ខ្លាំង​គ្រប់​សម័យកាល​អាមេរិក Johnson​។​

​កីឡាករ​ថៃ​មាន​ជំនាញ​ប្រដាល់សេរី ខណៈ​កីឡាករ​អាមេរិក​មាន​ជំនាញ​គុន​ចម្រុះ ដូច្នេះ​គូ​ត្រូវ​ប្រកួត​៤​ទឹក​ដែល​ក្នុង​មួយ​ទឹក​មាន​៣​នាទី​។ ទឹក​ទី​១ និង​ទី​៣​ប្រកួត​ប្រដាល់សេរី ខណៈ​ទឹក​ទី​២ និង​ទី​៤​ប្រកួត​ជំនាញ​គុន​ចម្រុះ​។​

​គូ​នេះ​មានប្រៀប និង​ឱកាស​ឈ្នះ​ម្យ៉ាង​ម្នាក់​ដូចគ្នា ដូច្នេះ​នរណា​ទប់ទល់​បាន​ក្នុង​ទឹក​ដែល​ខ្លួន​ចាញ់​ប្រៀប​គឺជា​អ្នក​មានឱកាស​នៅក្នុង​ទឹក​ដែល​ខ្លួន​មានប្រៀប​វិញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៧ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម