កីឡា
ធ្លាប់យកឈ្នះ សុខ ធី ប៉ុន្តែ Haggerty ទាយថាអាចផ្ដួល Mongkolpetch ឲ្យសន្លប់ទឹកទី ១ បាន
Jonathan “The General” Haggerty ដែលជាអតីតម្ចាស់ខ្សែក្រវាត់ជើងឯកមួយថៃពិភពលោក ONE Flyweight Muay Thai World Champion ត្រូវឡើងតតាំងនឹង Mongkolpetch ក្នុងកម្មវិធី ONE Super Series នៅព្រឹត្តិការណ៍ ONE: BAD BLOOD នាថ្ងៃសុក្រទី ១១ ខែកុម្ភៈ។

Haggerty បានត្រៀមរួចរាល់ហើយក្នុងការតតាំងនឹងកីឡាករថៃខាងលើ និងដាក់គោលដៅឡើងទៅដណ្ដើមខ្សែក្រវាត់មាសឡើងវិញ។ កីឡាករមកពីចក្រភពអង់គ្លេស ព្យាយាមសព្វបែបយ៉ាងដើម្បីយកឈ្នះ Mongkolpetch ហើយគេបានព្យាករយ៉ាងច្បាស់នៅសិង្ហបុរី។ Haggerty បានថ្លែងថា៖«វិធីដែលខ្ញុំឡើងទៅប្រកួត គឺ ធ្វើអ្វីដែលខ្ញុំត្រូវការ។ អត់មានផែនការណា ក្រៅពីទំនុកចិត្តរបស់ខ្ញុំទេ។ ខ្ញុំនៅតែជាខ្ញុំ។ ដោយស្មោះត្រង់ទៅ វាមិនមិនអាក្រក់ពេកទេ។ ខ្ញុំនឹងផ្ដួលរូបគេឲ្យសន្លប់នៅទឹកទី ១។ ខ្ញុំមិនគិតថា គេអាចទប់ខ្ញុំជាប់នោះទេ»។

អតីតម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight បានដឹងថា ការទទួលជ័យជម្នះនៅកីឡដ្ឋាន Singapore Indoor Stadium អាចប្រកាសភាពខ្លាំងឡើងវិញ។ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្លាំងជាងមុន , លឿនជាងមុន, ល្អជាងមុន, និង ឆ្លាតជាងមុន។ ខ្ញុំដឹងពីវិធីធ្វើឲ្យល្អប្រសើរជាងមុន។ គោលដៅរបស់ខ្ញុំ គឺ ឡើងដល់ចំណុចកំពូលជាថ្មី»។ កីឡាកររហស្សនាម “The General” បានឈ្នះ ២ លើកជាប់គ្នា បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ World Championship ទៅកាន់ Rodtang Jitmuangnon។ គេកំពុងស្ថិតនៅលំដាប់លេខ ២ ប្រចាំចំណាត់ថ្នាក់មួយថៃទម្ងន់ flyweight ប្រចាំសង្វៀន ONE ខណៈដែល Mongkolpetch ស្ថិតនៅចំណាត់ថ្នាក់លេខ៤៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ