Connect with us

កីឡា

ក្រុមបាល់ទាត់នារី វៀតណាម បង្កើតប្រវត្តិសាស្រ្ត ឡើងទៅលេង World Cup ជាលើកដំបូង

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផ្នែកនារី នឹងចូលរួមព្រឹត្តិការណ៍ FIFA Women’s World Cup ជាលើកដំបូងនៅឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះចិនតៃប៉ិដោយលទ្ធផល ១-១ ក្នុងវគ្គ play-off នៃពានរង្វាន់ AFC Women’s Asian Cup ឆ្នាំ២០២២នៅប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៦ខែកុម្ភៈ ម្សិលមិញនេះ។

This image has an empty alt attribute; its file name is nu1-1644138141263233652067-1644151962-1024x641.jpg

សំឡេងកញ្ចែចុងក្រោយរបស់អាជ្ញាកណ្តាល បានកត់សម្គាល់ពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់កីឡាបាល់ទាត់នារីវៀតណាម ក្នុងការឡើងទៅលេងពានរង្វា់ពិភពលោកផ្នែកនារីដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFC Women’s Asian Cup ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ៦ ខែកុម្ភៈ។ ក្រុមបាល់ទាត់នារីចិន បានវាយបកយកឈ្នះកូរ៉េខាងត្បូងក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រកាលពីម្សិល។

This image has an empty alt attribute; its file name is IMAGE_1644145916-1024x576.jpg

ក្រុមបាល់ទាត់ចិន ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ក៏នឹងចូលរួមប្រកួត World Cup ឆ្នាំក្រោយផងដែរ បន្ទាប់ពីបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ថ្វីត្បិតតែត្រូវបានកាត់ចេញក្នុងវគ្គ 1/4 ក៏ដោយ ប៉ុន្តែក្រុមអូស្ត្រាលី បានជាប់ដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងនាមជាម្ចាស់ផ្ទះ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ប្រវត្តិសាស្រ្ត! ក្រុមបាល់ទាត់នារី អង់គ្លេស បំបាក់ ឡាតវី ២០-០ ក្នុងការប្រកួតជម្រុះ World Cup (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម