Connect with us

កីឡា

Mongkolpetch ដែល​ធ្លាប់​ឈ្នះ សុខ ធី ព្រមាន​ដល់​អតីត​ម្ចាស់​ខ្សែក្រវាត់ Haggerty ៖«​សុំ​កុំ​មើលងាយ​ខ្ញុំ​»

បានផុស

នៅ

«​ខ្ញុំ​ធ្លាប់​ឈ្នះ​ជើងឯក​នៅ​សង្វៀន [Lumpinee Stadium World] នៅ​ប្រទេស​ថៃ​។ ខ្ញុំ​នឹង​ឈ្នះ​ទៀត​។ ខ្ញុំ​មាន​ទំនុកចិត្ត ខ្ញុំ​នឹង​ឈ្នះ​ការប្រកួត​នេះ ព្រោះ ខ្ញុំ​រៀបចំ​បានល្អ និង ហ្វឹកហាត់​ពិសេស​។

កាយសម្បទា​របស់ខ្ញុំ​ល្អ​បំផុត​នាពេល​ឥលូវ​នេះ​។ ខ្ញុំ​សូម​ផ្ញើ​ទៅកាន់ Haggerty ថា​សូមកុំ​មើលងាយ​ខ្ញុំ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ​ថៃ Mongkolpetch មុន​ជួប Jonathan “The General” Haggerty នា​ថ្ងៃ​សុក្រ​ទី ១១ ខែ កុម្ភៈ នេះ​នៅ​កម្មវិធី ONE: BAD BLOOD ឯ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបូរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ថ្លែង​បែបនេះ បន្ទាប់ពី Haggerty ផ្ដល់​បទសម្ភាសន៍​ថា គេ​អាច​ផ្ដួល Mongkolpetch ឲ្យ​សន្លប់​ទឹក​ទី​១​។

Mongkolpetch ត្រូវការ​ឈ្នះ​ម្ដងទៀត​ដើម្បី​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់​មួយ​ថៃ ONE Flyweight ពី Rodtang “The Iron Man” Jitmuangnon នាពេលខាងមុខ ប៉ុន្តែ រូបគេ​ត្រូវ​ឆ្លង​ផុត​ជើង​ខ្លាំង​លំដាប់​លេខ​២ “The General” Haggerty ជាមុនសិន​។​

​ថ្មីៗ​នេះ​កីឡាករ​លំដាប់​លេខ​៤ Mongkolpetch បាន​យកឈ្នះ​កីឡាករ​លំដាប់​លេខ​៥ Elias “The Sniper” Mahmoudi នៅ​សង្វៀន ONE: FULL BLAST II​។ នោះ គឺជា​ជ័យជម្នះ លើក​ទី​៤ ជាប់​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន និង ជា​រ៉ា​ដា​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​។​

កីឡាករ​មកពី​ខេត្ត​រ៉​យ​អែ​ត កំពុង​បង្ហាញ​មោទនភាព​សម្រាប់​ខេត្ត​របស់ខ្លួន​។ ប៉ុន្តែ នាពេល​កន្លងមក មាន​អ្នកគាំទ្រ​មួយចំនួន​រិះគន់​ដល់​កូនសិស្ស​មកពី​ក្លិប Petchyindee Acamedy ដែល​មិនសូវ​បង្ហាញ​ការប្រកួត​ល្អ​ទល់នឹង Mahmoudi នោះទេ​។ យ៉ាងណាក្ដី Mongolpetch មិន​យល់ស្រប​នឹង​ការរិះគន់ ហើយ​គេ​ក៏​មិនទាន់​ពេញ​ចិត្តនឹង​លទ្ធផល​ផងដែរ​។

កីឡាករ​ថៃ​និយាយ​ថា «​ខ្ញុំ​ទទួលស្គាល់ថា ការប្រកួត​ចុងក្រោយ​របស់ខ្ញុំ មិនទាន់​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​ខ្លាំង​ទេ​។ មនុស្ស​ជាច្រើន​និយាយថា ខ្ញុំ​មិន​ចេញ​អាវុធ​បានល្អ​ជាមួយ​ដៃគូ​។ ខ្ញុំ​និយាយថា វា​មា​នក​ត្ត​ផ្សេងគ្នា ដូចជា​អស់កម្លាំង​ជាដើម​។ ខ្ញុំ​គ្រាន់តែ​រក​វិធី​ដើម្បី​ឲ្យ​ការប្រកួត​ចប់​ចុង​ចប់​ដើម​។ តែ​ការប្រកួត​ចុង​សប្ដាហ៍​នេះ ច្បាស់​ជា​ល្អមើល​មិន​ខាន​»​។

ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង Mongkolpetch ផ្ដោតលើ​ហាត់​កម្លាំង និង បង្ហាត់​ដោយ​គ្រូ​នៅ​ក្លិប Petchyindee លោក Boon Berk Fah​។

កីឡាករ​ល្អ​ប្រចាំឆ្នាំ​នៃ​ង្វៀន Channel 7 Boxing Stadium Fight ឆ្នាំ ២០១៧ សង្ឃឹមថា​ការផ្លាស់ប្ដូរ​នឹងធ្វើ​ឲ្យ​ជោគជ័យ​ក្នុង​ការប្រកួត​។ អ្នកគាំទ្រ​នឹង​បានឃើញ​ភាព​ក្លាវ​ក្លា​របស់​គេ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

Mongkolpech សង្កត់ធ្ងន់​បែបនេះ «​ពេលនេះ ខ្ញុំ​មាន​ទំនុកចិត្ត ភាព​អំណត់​របស់ខ្ញុំ និង កាយសម្បទា​ច្បាស់​ជា​ពោរពេញ​ដោយ​ថាមពល​។ គេ​និយាយថា ខ្ញុំ​ជា​គូប្រកួត​ងាយស្រួល ? ពិត ឬ អត់ ខ្ញុំ​ចង់​ឲ្យ​គេ​ស្វែងរក​ចម្លើយ នៅលើ​សង្វៀន ខ្ញុំ​មាន​កាដូ​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​រូបគេ​»​។ ​តើ Mongkolpetch ឬ Haggerty ជា​អ្នកឈ្នះ​នៅ​ថ្ងៃ​សុក្រ​នេះ​?៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៤៦ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា១ ម៉ោង មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

Sokha Hotels

ព័ត៌មានពេញនិយម