កីឡា
ក្រោយចាញ់ Rodtang ដោយពិន្ទុ Williams គ្រោងផ្តួលខ្លាចាស់ថៃ Dejdamrong ទឹកទី៣
កីឡាករចិត្តសឿង Danial Williams គ្រោងបញ្ឈប់ខ្លាចាស់ថៃអាយុជាង៤០ឆ្នាំ Dejdamrong ក្នុងទឹកទី៣ ក្នុងជំនួបគុនចម្រុះនៅព្រឹត្តិការណ៍ប្រកួត ONE: BAD BLOOD នាថ្ងៃសុក្រ ទី១១ ខែកុម្ភៈនៅប្រទេសសិង្ហបុរី។
កីឡាករ Danial Williams បានប្រកួតក្បាច់ឃីកបុកសីងចាញ់ជើងឯកមួយថៃពិភពលោករហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ដោយពិន្ទុប៉ុណ្ណោះកាលពីខែមេសា ឆ្នាំ២០២១។
ការប្រកួតនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនាដោយសាររូបគេពោរពេញដោយស្មារតីរឹងមាំ និងហ៊ានតទល់មិនថយក្រោយជាមួយជើងខ្លាំងថៃ Rodtang ដែលជាជើងឯកពិភពលោក ហើយចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ ខណៈមុនការប្រកួត មនុស្សភាគច្រើនគិតថា រូបគេមិនអាចស៊ូបាន៣ទឹក។ ការប្រកួតដ៏ជក់ចិត្តរបស់គាត់ជាមួយ Rodtang បានក្លាយជាការប្រកួតល្អបំផុតប្រចាំឆ្នាំ២០២១ផ្នែកឃីកបុកសីង។

សម្រាប់ថ្ងៃសុក្រ ទី១១ ខែកុម្ភៈនេះ Danial វិលមកកាន់សង្វៀនជួបខ្លាចាស់កំពូលល្បិចថៃ Dejdamrong So Amnuaysirichoke ដោយប្រកួតលក្ខណៈគុនចម្រុះ (MMA) វិញម្តង។ អ្នកទាំងពីរអាយុខុសគ្នាឆ្ងាយណាស់ពោលគឺកីឡាករអូស្ត្រាលីអាយុ២៨ឆ្នាំ ខណៈកីឡាករថៃអាយុ៤៣ឆ្នាំ។
កីឡាករអូស្ត្រាលីបាននិយាយថា «ការប្រកួត ONE គឺជាអ្វីដែលខ្ញុំចង់ខ្លាំងបំផុត។ ចាំមើលទៅនឹងក្លាយជាការប្រកួតដ៏អស្ចារ្យ។ ខ្ញុំនឹងធ្វើឲ្យអ្នកគាំទ្រហើបគូថពីកៅអី»។ «មែនទែនទៅ ពេលខ្ញុំវ៉ៃ គឺខ្ញុំនឹកគិតដល់អ្នកមើល។ ខ្ញុំចង់ឲ្យអ្នកមើលទទួលបានការប្រកួតដ៏ពេញចិត្ត រំភើបរីករាយ»។
កីឡាករបន្តថា «ខ្ញុំនឹងប្រកួតជាមួយ Dejdamrong ឲ្យចាប់អារម្មណ៍ខ្លាំង ដូចខ្ញុំប្រកួតជាមួយ Rodtang»។
ការប្រកួតជាមួយរៀមច្បងដែលមានអាយុច្រើនជាងខ្លួនរហូតដល់ជាង១០ឆ្នាំគឺជាអ្វីដែល Danial ជឿថា រូបគេមិនចាញ់ឡើយ ហើយនឹងបញ្ឈប់ដៃគូបានទៀតផង។ កីឡាករឲ្យដឹងថា ៖«Dejdamrong ជាជើងឯកមួយថៃពិភពលោកមុនដំបូងគេដែលខ្ញុំស្គាល់ ហើយគាត់ធ្លាប់ឈ្នះជើងឯកគុនចម្រុះពិភពលោកទៀតផង។ គាត់ជាអ្នកប្រដាល់ម្នាក់ដែលជំរុញទឹកចិត្តខ្ញុំ។ ខ្ញុំសង្ឃឹមដើរតាមគន្លងគាត់ដែលជោគជ័យមួយថៃហើយជោគជ័យគុនចម្រុះទៀត»។ «ក្នុងការប្រកួតកម្រិតពិភពលោកបែបនេះ ខ្ញុំបានដាក់គោលដៅដើម្បីបញ្ឈប់គាត់នៅក្នុងទឹកទី៣។ នោះនឹងក្លាយជាការប្រកួតដ៏អស្ចារ្យ»៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ