Connect with us

កីឡា

យប់​​នេះ​​បើក​​ឆាក​​ កម្ពុជា​​​​ ប៉ះ​ ​ព្រុយណេ មុខ​​​អ្នក​​គាំទ្រ​​ជាង​​២​ម៉ឺន​​នាក់

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​​បាល់ទាត់​ជើង​ឯក​យុវជន​​​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​២៣​ឆ្នាំ​ (AFF U23 Championship) ឆ្នាំ​២០២២​​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​បើក​ឆាក​ប្រកួត​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​នេះ​ហើយ។

កម្ពុជា​ហ្វឹក​ហាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក​ឆាក​ពូល A ក្រុម U23 ទីម័រ​ខាង​កើត ប្រកួត​ជា​មួយ U23 ហ្វីលីពីន វេលា​ម៉ោង​៤​រសៀល ខណៈ​គូ​ទី​៣ ម្ចាស់​ផ្ទះ U23 ​កម្ពុជា​ប្រកួត​ជា​មួយ U23 ​ព្រុយណេ វេលា​ម៉ោង​៧​យប់។ ការ​ប្រកួត​ទាំង​ពីរ​គូ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ដែល​មាន​កម្រិត​ស្តង់ដារ​អន្តរជាតិ និង​ថ្មី​សន្លាង​ ព្រម​ទាំង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ BTV។

វា​ជា​ការ​ប្រកួត​ពោរពេញ​ដោយ​ថាមពល និង​កម្លាំង​ចិត្ត​សម្រាប់​ក្រុម​យុវជន​គោព្រៃ​កម្ពុជា​​ដែល​ជា​ការ​ប្រកួត​ផ្លូវ​ការ​លើក​ដំបូង​នៅ​លើ​ទី​លាន​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ទើប​តែ​កសាង​រួច​ជា​ស្ថាពរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

ព្រុយណេ ពេល​ហ្វឹក​ហាត់​នៅ​កម្ពុជា​

ជា​ពិសេស​ទៀត​នោះ នេះ​ជា​ការ​ប្រកួត​ដ៏​​អស្ចារ្យ​មួយ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រយ៉ាង​ច្រើន​ បន្ទាប់​ពី​​មិន​មាន​អ្នក​ទស្សនា​ផ្ទាល់​ដោយ​សារ​វិបត្តិ​កូវីដ-១៩។ តាម​ការ​ឲ្យ​ដឹង​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា សំបុត្រ​ដាក់​លក់​សម្រាប់​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ចំនួន​២៥០០០​សន្លឹក​ ហើយ​បើ​គិត​ត្រឹម​​​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ​ សំបុត្រ​នៅ​សល់​​តែ​៥០០០សន្លឹក​​ប៉ុណ្ណោះ។ ដូច្នេះ​គិត​​ទាំង​ការ​លក់​​ល្ងាច​ថ្ងៃ​អាទិត្យ​​ និង​ថ្ងៃ​ចន្ទ​នេះ​ ព្រម​ទាំង​លក់​នៅ​ពហុកីឡដ្ឋាន​​ផ្ទាល់​មុន​ការ​ប្រកួត​ ប្រហែល​ជា​មិន​សល់​ទេ​ចំពោះ​សំបុត្រ​សល់​៥០០០សន្លឹក​នោះ។​

ប្រការ​នេះ​មាន​ន័យ​ថា ម្ចាស់​ផ្ទះ​កម្ពុជា​នឹង​លេង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ផ្ទាល់​របស់​ខ្លួន​ជាង​២​ម៉ឺន​នាក់ និង​លើ​ទី​លាន​ស្តង់​ដារ​អន្តរជាតិ។ បន្ថែម​លើ​ពី​នេះ អ្នក​ចាត់​ការ​សញ្ជាតិ​ជប៉ុន លោក Keisuke Honda បាន​មក​ដឹក​នាំ​ផ្ទាល់​ ដូច្នេះក្តី​សង្ឃឹម​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ការ​បើក​ឆាក​ពិត​ជា​ខ្ពស់។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់ AFF U23 Championship បន្ទាប់​ពី​លើក​ទី​១​កាល​ពី​ឆ្នាំ២០១៩។ កាល​នោះ ក្រុម U23 កម្ពុជាធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល បន្ទាប់​ពី​ប្រកួត​៣​លើក​គឺ​ឈ្នះ​២ និង​ចាញ់​១ និង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល។ ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចាញ់​ថៃ​ដោយ​ទាត់​កាត់​សេចក្តី​ប៉េណាល់​ទី​៥-៣ ក្រោយ​ស្មើ​គ្នា ០-០។ ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣ កម្ពុជា​ចាញ់​វៀតណាម ០-១ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤៕

ទីលាន​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម