Connect with us

កីឡា

អបអរសាទរ U23 កម្ពុជា លត់ U23 ព្រុយណេ ៦-០

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​បានយក​ឈ្នះ​​ក្រុម​បាល់ទាត់​យុវជន​ព្រុយណេ​អាយុ​ក្រោម​២៣​ឆ្នាំ​ដោយ​លទ្ធផល ៦-០ ​សម្រាប់​ការ​ប្រកួត​​បើក​ឆាក​របស់​ខ្លួន​ក្នុង​ពូល A នៃ​ពាន​រង្វាន់​ AFF U23 Championship 2022 នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

លទ្ធផល​ចប់​ការ​ប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ផ្តើម​វគ្គ​ទី​១​ភ្លាម កម្ពុជា​គ្រប់​សង្កត់​យ៉ាង​ខ្លាំង​លើ​ព្រុយណេ រហូត​ស៊ុត​ចូល​បាន​៣​គ្រាប់​។ គ្រាប់​​បំប៉ោង​សំណាញ់​ទី​​ដំបូង​ជា​ការ​តែត​បញ្ចូល​ទី​របស់​តារា​ឆ្នើម សៀង ចន្ធា នៅ​នាទី​ទី​១៨។ ពីរ​នាទី​​បន្ទាប់ ​​យុវជន​កំពុង​រះ​ ញាណ សុស៊ីដាន ស៊ុត​ឲ្យ​កម្ពុជា​នាំ​មុខ ២-០ នៅ​នាទី​​២០ មុន​ពេល ប្រុស​ស្អាត​មក​ពី​វិសាខា សារ ទី រក​បាន​គ្រាប់​ទី​៣​​នៅ​នាទី​​៣២​ដើម្បី​បញ្ចប់​វគ្គ​ទី​១​ដោយ​លទ្ធផល ៣-០។

លទ្ធផល​ចប់វគ្គ​ទី​១

ការ​ប្រកួត​វគ្គ​ទី​២​មិន​មាន​អំណោយ​ផល​ល្អ​សម្រាប់​ក្រុម​ទាំង​ពីរ​ទេ​ដោយ​សារ​មាន​ភ្លៀង​ខ្លាំង​ដែល​បង្ខំ​ឲ្យ​គណកម្មការ​រៀប​ចំ​ការ​ប្រកួត​ផ្អាករយៈ​ពេល៣០​នាទី។ បន្ទាប់​ពី​ភ្លៀង​​រាំង ដំណើរ​ការ​ប្រកួត​បាន​បន្ត ហើយ​កម្ពុជា​នៅ​តែ​ដាក់​សម្ពាធ​លើ​ក្រុម​ព្រុយណេ និង​រក​បាន ​៣គ្រាប់​ថែម​ទៀត។ នៅ​នាទី​៧២ កម្ពុជា​រក​បាន​គ្រាប់​ទី​៤ ដោយ​កីឡាករ តាំង ប៊ុនឆៃ បន្ទាប់​ពី​បាល់​ហ្វ្រីឃីក​ចេញ​ពី​ជើង មិន រតនៈ, ​គ្រាប់​ទី​៥​រក​បាន​ដោយ សរ រតនា ទើប​តែ​ប្តូរ​ចូល បន្ទាប់​ពី​លើក​បាល់​ពី ឡេង ណូរ៉ា នៅ​នាទី​ទី​៨៦ និង​គ្រាប់​ទី​៦​រក​បាន​ដោយ ណារ៉ុង កក្កដា នៅ​នាទី​ទី​៨៩។

ចប់​ការ​ប្រកួតកម្ពុជាឈ្នះ​ព្រុយណេ ៦-០​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ឈរ​លើ​កំពូល​តារាង​ពូល A។

ជម្រើស​១១​នាក់​ដំបូង

មុន​នេះ ក្រុម​យុវជន​ហ្វីលីពីន និង​ទីម័រ​ខាង​កើត​បាន​ចែក​គ្នា​១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​ស្មើ​គ្នា ២-២ នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​នេះ។

ពិន្ទុ​បណ្តោះ​អាសន្ន​ ពូល A

  • កម្ពុជា មាន​ ៣ពិន្ទុ
  • ហ្វីលីពីន មាន ១ពិន្ទុ
  • ទីម័រ​ខាង​កើត មាន ១ពិន្ទុ
  • ព្រុយណេ  មាន ០ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម