Connect with us

កីឡា

លះបង់ខ្លាំងណាស់! វីដេអូមួយអំពី លោកគ្រូហុងដា កាលពីយប់មិញ ធ្វើឲ្យគ្រប់គ្នារំភើបសឹងស្រក់ទឹកភ្នែក

បានផុស

នៅ

អ្នកគាំទ្របាល់ទាត់កម្ពុជាកាលពីយប់មិញនេះ ពិតជាមានក្តីសុខខ្លាំងណាស់ ជាមួយនឹងលទ្ធផល ៦-០ លើក្រុមបាល់ទាត់ ព្រុយណេ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន AFF U23 CHAMPIONSHIP 2022។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ផ្តើម​វគ្គ​ទី​១​ភ្លាម កម្ពុជា​គ្រប​សង្កត់​យ៉ាង​ខ្លាំង​លើ​ព្រុយណេ រហូត​ស៊ុត​ចូល​បាន​៣​គ្រាប់​។ គ្រាប់​​ដំបូង​ជា​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ សៀង ចន្ធា នៅ​នាទី​ទី​១៨។ ២​នាទី​​បន្ទាប់ ញាណ សុស៊ីដាន ស៊ុត​ឲ្យ​កម្ពុជា​នាំ​មុខ ២-០ មុន​ពេល កីឡាករមក​ពី​វិសាខា សារ ទី រក​បាន​គ្រាប់​ទី​៣​​នៅ​នាទី​​៣២។ ចប់​វគ្គ​ទី​១ កម្ពុជា នាំមុខ ព្រុយណេ ៣-០។

ដើមវគ្គទី២ ​ដោយ​សារ​មាន​ភ្លៀង​ខ្លាំង​ ​គណកម្មការ​រៀប​ចំ​ការ​ប្រកួតត្រូវបង្ខំចិត្ត​ផ្អាករយៈ​ពេល៣០​នាទី។ បន្ទាប់​ពី​ភ្លៀង​​រាំង ​ការ​ប្រកួត​បាន​បន្ត ហើយ​កម្ពុជា​នៅ​តែ​ដាក់​សម្ពាធ​លើ​ក្រុម​ព្រុយណេ និង​រក​បាន ​៣គ្រាប់​ថែម​ទៀត។

នៅ​នាទី​៧២ កម្ពុជា​រក​បាន​គ្រាប់​ទី​៤ ដោយ​កីឡាករ តាំង ប៊ុនឆៃ បន្ទាប់​ពី​បាល់​ហ្វ្រីឃីក​ចេញ​ពី​ជើង មិន រតនៈ។ ​គ្រាប់​ទី​៥​រក​បាន​ដោយ សរ រតនា ទើប​តែ​ប្តូរ​ចូល បន្ទាប់​ពី​លើក​បាល់​ពី ឡេង ណូរ៉ា នៅ​នាទី​ទី​៨៦ និង​គ្រាប់​ទី​៦​រក​បាន​ដោយ ណារ៉ុង កក្កដា នៅ​នាទី​ទី​៨៩។

ចប់​ការ​ប្រកួតកម្ពុជាឈ្នះ​ព្រុយណេ ៦-០​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ឈរ​លើ​កំពូល​តារាង​ពូល A។

This image has an empty alt attribute; its file name is hnda-1024x683.jpg

អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែរំភើបចិត្ត និងសរសើរមិនដាច់ពីមាត់នោះ គឺជាការតស៊ូរបស់លោកគ្រូ ហុងដា ដែលឈរបញ្ជាកូនក្រុមទាំងភ្លៀង ខណៈដែលខាងព្រុយណេឯណោះវិញ មិនឃើញមានគ្រូបង្វឹក ឬជំនួយការណាម្នាក់ចេញមកសោះ។

វីដេអូមួយនេះ ត្រូវបានបង្ហោះដោយទំព័រ Facebook របស់តារាកំប្លែង នាយពាក់មី ហើយក្នុងនោះ គេឃើញមានការ Comment សរសើរព្រោងព្រាតអំពីទឹកចិត្តរបស់លោកគ្រូ ហុងដា។

តោះទៅទស្សនាវីដេអូទាំងអស់គ្នា!

អត្ថបទដោយ៖ Vann Vann

ប្រភព៖ Facebook Page Chem Chanra ចែម ចាន់រ៉ា

ចុចអាន៖ អបអរសាទរ U23 កម្ពុជា លត់ U23 ព្រុយណេ ៦-០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម