Connect with us

កីឡា

កុំ​ភ្លេច​ កម្ពុជា ប៉ះ​ ហ្វីលីពីន ម៉ោង​៧​យប់​នេះ​ដើម្បី​បន្ត​ឈរ​កំពូល​តារាងរឹង​មាំ

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​​នឹង​ប្រកួត​ជា​មួយក្រុម​បាល់ទាត់​យុវជន​ហ្វីលីពីន​អាយុ​ក្រោម​២៣​ឆ្នាំ វេលា​ម៉ោង​៧​យប់​នេះ សម្រាប់​ការ​ប្រកួត​​សន្សំ​ពិន្ទុ​លើក​ទី​២​ក្នុង​​ពូល A ជើងឯក​ AFF U23 Championship 2022 នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ ក្រុម​យុវជន​ហ្វីលីពីន​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ស្មើ​គ្នា​ជា​មួយទីម័រ​ខាង​កើត​ដោយលទ្ធផល​ ២-២ សម្រាប់​ការ​ប្រកួត​៩០​នាទីពេញ។

ជា​មួយ​គ្នានេះ​ កម្ពុជា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​រក​បាន​៣​ពិន្ទុ​ពេញ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ព្រុយណេ​យ៉ាង​អស្ចារ្យ​ក្នុង​លទ្ធផល​បច្ចេកទេស ៦-០។

ក្រុម​ហ្វីលពីន​​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល​២​គ្រាប់ និង​ស៊ុត​ចូល​ដៃ​គូ​វិញ​២​គ្រាប់ ខណៈ​កម្ពុជា​ស៊ុត​ចូល​ដៃ​គូ​៦​គ្រាប់​ដោយ​ដៃ​គូ​មិន​អាច​ត​ដៃ​រួច។ ដូច្នេះ​​កម្ពុជា​មាន​៣​ពិន្ទុ​កំពុង​ឈរ​លើ​កំពូល​តារាង ខណៈ​ហ្វីលីពីន​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង​ជា​មួយ​១​ពិន្ទុ។

ការ​ប្រកួត​លើក​ទី​២​សំខាន់​រៀង​ៗ​ខ្លួន។ ​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​ប្តេជ្ញា​ស្វែង​រក​ចំណាត់​ថ្នាក់​កំពូល​តារាង​ដូច​គ្នា​ ពី​ព្រោះ​មាន​តែ​ក្រុម​ឈរ​លេខ​១​ក្នុង​ពូល​ទេ​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ។

ទោះ​ជា​យ៉ាង​ណា ពូល​មាន​៣ ពី​​ក្រុម​ឈរ​លេខ​១​​​​ក្នុង​ពូល​​ទាំង​៣​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​មួយ​ក្រុម​ទៀត​​​នឹង​ជ្រើស​រើស​ជា​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​ក្នុង​ចំណោម​ពូល​ទាំង​៣។

ប្រសិន​បើ កម្ពុជា​ទទួល​បាន​ជ័យជម្នះ​យប់​នេះ​​នឹង​កាន់​តែ​មាន​ភាគ​រយ​ខ្ពស់​ដើម្បី​សង្ឃឹម​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ហ្វីលីពី និង​ទីម័រ​ខាង​កើត​ក៏​កំពុង​ប្រជែង​ដូច​គ្នា ពី​ព្រោះ​ក្រុម​ទាំង​ពីរ​មិន​ទាន់​ចាញ់​ដូច​គ្នា។ វេលា​ម៉ោង​៤​រសៀល​ ថ្ថៃ​នេះ ទីម័រ​ខាង​កើត នឹង​ប្រកួត​ជាមួយ​ ព្រុយណេ៕

ពិន្ទុ​បណ្តោះ​អាសន្ន​ ពូល A

  • កម្ពុជា មាន​ ៣ពិន្ទុ
  • ហ្វីលីពីន មាន ១ពិន្ទុ
  • ទីម័រ​ខាង​កើត មាន ១ពិន្ទុ
  • ព្រុយណេ  មាន ០ពិន្ទុ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម