Connect with us

កីឡា

អបអរសាទរ កម្ពុជា ឈ្នះ​ ហ្វីលីពីន ១-០

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​យុវជន​ហ្វីលីពីន​អាយុ​ក្រោម​២៣​ឆ្នាំ​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​លើក​ទី​២​ក្នុង​​ពូល A ជើងឯក​ AFF U23 Championship 2022 នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី​១ ក្រុម​ទាំង​ពីរ​នៅ​តែ​រក្សា​សំណាញ់​ទី​បាន​ល្អ​ដូច​គ្នា បើ​ទោះ​ជា​មាន​ឱកាស​ស៊ុត​ជា​ច្រើន​សំដៅ​​ទី​រៀង​ៗ​​ខ្លួន ប៉ុន្តែ​​អ្នក​ចាំ​សង្គ្រោះ​បាន​​ល្អ​ដូច​គ្នា។ យ៉ាង​ណា នៅ​វគ្គ​៤៥​នាទី​ដំបូង​នេះ ក្រុម​ហ្វីលីពីន​​ហាក់​ដាក់​សម្ពាធ​ច្រើន​ដែលខុស​ប្លែក​ពី​ការ​ប្រកួត​ជា​មួយ​ទីម័រ​ខាង​កើត។

ចំណែក​វគ្គ​ទី​២ កម្ពុជា​ហាក់​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​វគ្គ​ទី​១​ដោយ​​គ្រប់​គ្រង​បាល់​បាន​ច្រើន និង​មាន​ឱកាស​​ស៊ុត​ជា​បន្ត​បន្ទាប់ ថ្វី​បើ​ក្រុម​ហ្វីលីពីន​​វាយ​សម្រុក​ខ្លាំង​ម្តង​ៗ​មើល​ទៅ​គ្រោះ​ថ្នាក់​ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា កម្ពុជា​ជា​អ្នក​បំបែក​ពង់​មាន​ហ្វីលីពីន​នៅ​ពេល​លេង​ស៊ី​សង្វាក់​គ្នា​ដោយ ស៊ីន សុវណ្ណមករា ស៊ុត​បាន​សម្រេច​នៅ​នាទី​៨១។ លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

៣​ពិន្ទុ​បន្ថែម​ទៀត​​នេះ​ផ្តល់​ឲ្យ​កម្ពុជា​មាន​៦​ពិន្ទុ​កំពុង​ឈរ​លើ​កំពូល​តារាង​ពូល A និង​សង្ឃឹម​ខ្ពស់​ឡើង​ទៅ​វគ្គ ហើយ​ប្រកួត​ចុង​ក្រោយ​ត្រឹម​ស្មើ​ក៏​ឈរ​លើ​កំពូល​តារាង​ដែរ។

ពិន្ទុ​បណ្តោះ​អាសន្ន​ ពូល A

  • កម្ពុជា ឈ្នះ​២​ប្រកួត មាន​ ៦ពិន្ទុ
  • ទីម័រ​ខាង​កើត​ ឈ្នះ​១ប្រកួត ស្មើ​១ មាន ៤​ពិន្ទុ
  • ហ្វីលីពីន ស្មើ​១ប្រកួត ចាញ់​១ប្រកួត មាន ១ពិន្ទុ
  • ព្រុយណេ ចាញ់​ទាំង​ពីរ​ប្រកួត ០​ពិន្ទុ

ប្រកូត​បញ្ចប់​ក្នុង​ពូល
កម្ពុជា vs ទីម័រ​ខាង​កើត
ហ្វីលីពីន vs ព្រុយណេ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម