កីឡា
ប្រដាល់គុនខ្មែរជើងឯកជាតិ បានបញ្ចប់ដោយក្រសួងការពារជាតិឈរនៅលំដាប់កំពូលតារាងបានមេដាយមាស ៨គ្រឿង
ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកជាតិឆ្នាំ២០២១ ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី១៤កុម្ភៈមកនោះ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១៨កុម្ភៈ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។

ការប្រកួតជើងឯកនេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន១១៣រូប ដែលក្នុងនោះកីឡាការិនីចំនួន១៣រូប មកពីក្រសួង ស្ថាប័នមន្ទីរអង្គភាព សមាគម ក្លឹប មកពីបណ្តារាជធានី-ខេត្ត១៤។ នេះបើតាម លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងក្នុងពិធីបិទការប្រកួត។

ឆ្លងកាត់ការប្រកួត៥ថ្ងៃ ក្រុមកីឡាករប្រ ដាល់គុនខ្មែរក្រសួងការពារជាតិ ប្រជែងបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះបានមេដាយមាសចំនួន៨ប្រភេទទម្ងន់ ក្នុងនោះបុរសបាន៥មេដាយមាស ហើយមេដាយ មាសនារីបាន៣ប្រភេទទម្ងន់។ ទន្ទឹមនេះ ក្រសួងការពារជាតិ បានមេដាយប្រាក់២និងសំរិទ្ធ១ ផងដែរ។ សរុបការពារជាតិបានមេដាយចំនួន១១គ្រឿង។

ចំណាត់ថ្នាក់លេខ ២ សមាគមប្រដាល់ខេត្តស្វាយរៀងមេដាយមាស ២ និងសំរិទ្ធ ៤ គ្រឿង សរុប៦គ្រឿង ។ លេខ៣ ក្រសួងមហាផ្ទៃ មេដាយមាស១ មេដាយប្រាក់ ១ និងសំរិទ្ធ ២ សរុបចំនួន៤គ្រឿង។

ខេត្តបន្ទាយមានជ័យ ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ដោយបានមេដាយសរុប៤គ្រឿង គឺមាស១ ប្រាក់១ សំរិទ្ធ១។ហើយខេត្ត កោះ កុង លេខ៥ បានមេដាយមាស១ ប្រាក់១ សំរិទ្ធ១ សរុប៣គ្រឿង៕
ដោយ ៖ វិសិទ្ធ




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?