Connect with us

កីឡា

វីរបុរស​មួយ​ថៃ Sam-A ចូល​និវិត្តន៍​ពី​​អាជីព​ប្រដាល់​ជា​លើក​ទី​២​

បានផុស

នៅ


Sam-A Gaiyanghadao  ឈាន​ដល់​ការ​ចូល​និវត្តន៍​ពី​អាជីព​ប្រកួត​ក្បាច់​គុន​ជា​លើក​ទី​២​ ​បន្ទាប់​ពី​​ចុះ​កុង​ត្រា​​ប្រកួត​ឲ្យ​សង្វៀន ONE Championship តាំង​ពី​ឆ្នាំ ២០១៨ មក។​ ផេក​ផ្លូវ​ការ​របស់​ ONE បាន​បង្ហោះ​ថា៖«​សូម​​អរគុណ​ចំពោះ​​ការ​ចង​ចាំ​ជា​ច្រើន​របស់ Sam-A Gaiyanghadao! គ្រួសារ​របស់​ ONE ​សូម​ជូន​ពរ​ឲ្យ​ Sam-A ជួប​​រឿង​ល្អៗ​បំផុត​ក្នុង​ជីវិត​បន្ទាប់​ពី​ចូល​និវត្តន៍​នេះ»។ តាម​ពិត​ទៅ Sam-A បាន​ប្រកាស​ចូល​និវត្តន៍​ម្ដង​រួច​ហើយ​ កាល​ឆ្នាំ ២០១៦ និង​ផ្លាស់​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​ធ្វើ​ជា​គ្រូ​បង្វឹកនៅ​ក្លិប​ល្បី Evolve MMA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីត​កីឡាករ​មួយ​ថៃ​និង​ឃីកបុកសីង​រូប​​នេះ ធ្លាប់​ថ្លែង​ថា ៖«ពេល​ខ្ញុំ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ ខ្ញុំ​មាន​អារម្មណ៍​ធុញ​នឹង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ ។ ខ្ញុំ​ចង់​ស្វែង​រក​អ្វី​ដែល​ថ្មី។ វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​ស្វែង​រក​កីឡាករ​ប្រកួត​ក្នុង​ទម្ងន់​ដូច​ខ្ញុំ។ ខ្ញុំ​ត្រូវ​ប្រកួត​​​តតាំង​នឹង​អ្នក​ធំ​ជាង​ខ្ញុំ»។ ក្នុង​អាជីព​ប្រកួត​របស់​ខ្លួន​ ​កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខ្សែ​សុរិន្ទ​​​ប្រលូក​ក្នុង​ ៣ ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ដូច​ជា Strawweight, Flyweight, និង Bantamweight ជា​ពិសេស​ ត្រូវ​ដំឡើង​គីឡូ​ទៅ​ប្រកួត​ជា​មួយ​អ្នក​មាឌ​ធំៗ។​

យ៉ាង​ណា​ក្ដី Sam A ធ្លាប់​បង្ហើប​ថា ការ​ចុះ​​កិច្ច​សន្យា​ប្រកួ​ត​ឲ្យ ONE Championship ​នៅ​ឆ្នាំ ២០១៨ គឺ​ជា​ចំណែក​សំខាន់​បំផុត​នៃ​កំណត់​ត្រា​ក្នុង​ជីវិត​ព្រោះ​ជា​ស្ថាប័ន​ធំ​លំដាប់​ពិភព​លោក​ និង​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់មួយ​ថៃ ONE Flyweight , ONE Flyweight និង​ឃីកបុកសីង ONE Strawweight ​ទៀត​ផង។  នៅ​ខែ កក្កដា ឆ្នាំ ២០១៩ គឺ​ជា​ឱកាស​ចុង​ក្រោយ​ដែល Sam A បាត់​បង់​ខ្សែ​ក្រវាត់​មួយ​ថៃ ONE Strawweight  ទៅ​កណ្ដាប់​ដៃ​អ្នក​ចំណូល​ថ្មី Prajanchai P.K.Saenchaimuaythaigym ក្រោយ​ប្រកួត​គ្នា ៥ ទឹក​យ៉ាង​ស្វិត​ស្វាញ។

គួរ​ដឹង​ថា Sam-A ​ឡើង​ប្រកួត​​ទាំង​មួយ​ថៃ និង ឃីកបុកសីង​សរុប​ចំនួន ៤២៧ ដង ក្នុង​នោះ​ឈ្នះ ៣៧០ ដង , ចាញ់ ៤៨ ដង និង ស្មើ ៩​ដង។ ក្នុង​អាជីព​របស់​គេ​​ធ្លាប់​ឡើង​ប្រកួត​សង្វៀន​ល្បីៗ​ស្រុក​ថៃ ដូច​ជា Lumpinee  និង Rajadamnern  ជា​ដើម។ គេ​​ឈ្នះ​ខ្សែ​ក្រវាត់​​ពីរ​ខ្សែ​នៅ​សង្វៀន​ Lumpinee នៅ​ឆ្នាំ ២០០៤ និង ២០០៨។ បើ​គិត​ត្រួស​ៗ ​​បុរស​វ័យ ៣៨​ ឆ្នាំ​រូប​នេះ​ឈ្នះ​ខ្សែ​ក្រវាត់ និង​ពាន​ឯក្កតជន​រហូត​​ដល់ ១៣​ ​មុន​ពេល​ប្រកួត​ចូល​និវត្តន៍​កាល​ថ្ងៃ​ទី​ ១៩ កុម្ភៈ ឆ្នាំ ២០២២ ​កន្លង​ទៅ​នេះ។ ការ​ចប់​ពី​អាជីព​ប្រកួត​​របស់ Sam A ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នឹង​បន្ត​ផ្ដោត​លើ​ការងារ​​គ្រូ​បង្វឹក​របស់​ខ្លួន​នៅ​ក្លិប Evolve MMA ឯ​ប្រទេស​សិង្ហបុរី និង បណ្ដុះ​​បណ្ដាល​កីឡាករ​ថ្មីៗ​ដើម្បី​​​ប្រកួត​ប្រជែង​កម្រិត​ពិភព​លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម