កីឡា
ស្រីស្អាតអតីតម្ចាស់ក្លឹបបាល់ទាត់នៅឡាវចាំតែផ្ដល់ប្រាក់រាប់ពាន់ដុល្លារដល់ U23 ឡាវ បើឈ្នះថៃ
អតីតប្រធានក្លឹបបាល់ទាត់ Vientiane Football United នាង Phijika Boonkwang សន្យាផ្តល់ប្រាក់រង្វាន់ចំនួន ៤០ លានគីប (៣,៥០០ ដុល្លារ) ដល់ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ប្រសិនបើពួកគេយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងពានរង្វាន់ AFF U23 Championship ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
នាង Phijika ឬគេស្គាល់ឈ្មោះមួយទៀតថា Boa បានបង្ហោះពាក្យសន្យានេះលើទំព័រហ្វេសប៊ុករបស់នាងកាលពីថ្ងៃអង្គារ ដោយបានសរសេរថា “ខ្ញុំនឹងផ្តល់ប្រាក់ ៤០ លានគីប (លុយឡាវ) ទៅឲ្យក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម ២៣ ឆ្នាំ ប្រសិនបើពួកគេអាចយកឈ្នះថៃ” ។
នាងបញ្ជាក់ថា ចំណែកអ្នកជំនួញដ៏ល្បីម្នាក់ទៀតក៏នឹងផ្តល់ប្រាក់បន្ថែម ១០ លានគីប (៨៧៥ ដុល្លារ) ផងដែរ ដោយនាំឲ្យរង្វាន់សរុបសម្រាប់ក្រុម U23 ឡាវ ឡើងរហូតដល់ ៥០ លានគីប (៤,៣៧៥ ដុល្លារ) ប្រសិនបើអាចទទួលបានជ័យជម្នះលើក្រុមថៃបាន ។
គួរបញ្ជាក់ថា U23 ឡាវបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ AFF U23 Championship បន្ទាប់ពីបំបាក់ម៉ាឡេស៊ីទាំង ២ លើកក្នុងពូល B ហើយនឹងត្រូវប៉ះថៃនៅថ្ងៃទី ២៤ ខែកុម្ភៈ វេលាម៉ោង ៤ រសៀលនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រះរាជាណាចក្រកម្ពុជា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotians Times
ចុចអាន ៖ U23 ថៃ ចាញ់ U23 វៀតណាម ០-១ ធ្វើឲ្យ U23 កម្ពុជាអស់ឱកាស
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច