កីឡា
ហេតុផលសំខាន់៤គួរទស្សនាការប្រកួត ONE: FULL CIRCLE ថ្ងៃសុក្រនេះ
ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: FULL CIRCLE នឹងផ្សាយចេញពីប្រទេសសិង្ហបុរីនាថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ ដែលមានគូប្រកួតខ្សែក្រវាត់ពិភពលោក និងគូពិសេសៗរហូតដល់១៤គូ។ យ៉ាងណា ក្រុមការងារ ONE ប្រចាំស្រុកខ្មែរសូមលើកយកហេតុផលសំខាន់៤ដែលលោកអ្នកគួរតាមដានព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ។

ទី១៖ ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកពីរគូ
លោកអ្នកនឹងបានទស្សនាការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក២គូនារាត្រីដ៏អស្ចារ្យនេះ។ ស្តេចទម្ងន់ធ្ងន់ Reindier de Ridder នឹងឡើងការពារខ្សែក្រវាត់ ONE Middleweight ទល់នឹងអធិរាជសង្វៀនទម្ងន់ ONE Welterweight កីឡាករ Kiamrian Abbasov ។
ជើងខ្លាំងជីគីស្ថានបានដើរតាមគន្លងដៃគូដែលបានតម្លើងទម្ងន់ប្រកួត និងដាក់គោលដៅយកខ្សែក្រវាត់មួយប្រភេទទម្ងន់ទៀត ប៉ុន្តែអធិរាជសង្វៀនពីរប្រភេទទម្ងន់របស់ហុល្លង់ជឿជាក់ថា រូបគេនឹងការពារខ្សែក្រវាត់បានជោគជ័យ។
ស្របពេលជាមួយគ្នា គូឯករងប្រចាំព្រឹត្តិការណ៍ ជើងខ្លាំង Roman Kryklia ប្រកួតជាមួយ Murat Aygun សម្រាប់ការដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកទម្ងន់ធ្ងន់ ONE Light Heavyweight ដូច្នេះអ្នកគាំទ្រនឹងជក់ចិត្តសម្រាប់ការប្រកួតដ៏អស្ចារ្យទាំងពីរគូនេះ។
ទី២៖ វីរបុរសភូមា Aung La N Sang ប៉ះ Bigdash លើកទី៣
វាមានរយៈពេល៥ឆ្នាំហើយចាប់តាំងពី Aung La N Sang និង Vitaly Bigdash បានប្រកួតគ្នាដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក ONE Middleweight។ ជំនួបគ្នា២លើកសរុបចំនួន១០ទឹកមានរយៈពេល៥០នាទី កីឡាករទាំងពីរឈ្នះនិងចាញ់ម្តងម្នាក់ដូចគ្នា។

ដូច្នេះសម្រាប់លើកទី៣នេះ គឺជាការជម្រះបញ្ជីចាស់ឲ្យដាច់ស្រឡះដោយចង់បញ្ចប់ដោយលទ្ធផលពាក់កណ្តាលផ្លូវផ្ទុយពីការប្រកួតពីរលើកកន្លងមកគឺឈ្នះចាញ់ដោយពិន្ទុ។ ពស់ថ្លានមីយ៉ាន់ម៉ាន់បាននិយាយថា លោកចង់បញ្ឈប់ដៃគូ និងឲ្យនិយាយពាក្យថា ឈប់ប្រកួតគ្នាហើយ។
ទី៣៖ ជំនួបខ្លារខិនទម្ងន់ Bantamweight
Fabricio Andrade ត្រូវបានចាត់ទុកជាកីឡាករវ៉ៃរស់រវើក និងរហ័សរហួនក្នុងរយៈពេលពេលថ្មីនេះ។ រាល់ការប្រកួតកីឡាករប្រេស៊ីលនេះគឺសកម្ម និងគួរឲ្យចាប់អារម្មណ៍ខ្លាំងដែលត្រូវគ្នានឹងសមាជិកក្រុម Team Lakay របស់ហ្វីលីពីន Jeremy Pacatiw ដែលស្មារតីប្រយុទ្ធពោរពេញដោយបច្ចេកទេស និងសន្ធាប់លើដៃគូខ្លាំង។
បើនិយាយពីបទពិសោធវិញ អ្នកទាំងពីរជំនាញវ៉ៃឈរសាហាវដូចគ្នា។ កីឡាករ Andrade មានបទពិសោធមួយថៃ ខណៈ Pacatiw លេចធ្លោខ្លាំងជំនាញវូសូ។ ដូច្នេះគូនេះចង់មិនចង់ដឹងតែកក្រើកសង្វៀនហើយ។

ទី៤៖ ជំនួបឃីកបុកសីងរស់រវើក
បន្ទាប់ពីធ្លាក់ចេញពីការប្រកួតកម្មវិធីខ្សែក្រវាត់ពិភពលោក ONE Featherweight Kickboxing World Grand Prix ក្នុងវគ្គ៨នាក់ដំបូង ឥឡូវនេះកីឡាករអាល្លឺម៉ង់ Eniko Kehl និងកីឡាករតួកគី Tayfun Ozcan បានណាត់ជួបគ្នាឡើងសង្វៀនថ្ងៃសុក្រនេះ ហើយអ្នកឈ្នះនឹងក្លាយជាផ្កាយគ្រោះទៅគំរាមម្ចាស់ខ្សែក្រវាត់នាពេលខាងមុខ។
ចាំថា Kehl បានចាញ់កីឡាករ Chingizw Allazov ខណៈ Ozcan បានចាញ់កីឡាករថៃ Sitthichai ក្នុងកម្មវិធីខ្សែក្រវាត់ខាងលើដូចគ្នា។ ប៉ុន្តែអ្នកទាំងពីរមានមហិច្ឆតាសំដៅទៅរកខ្សែក្រវាត់ពិភពលោកដូចគ្នា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត