កីឡា
លីគអាជីព MPL-KH ប្រាក់រង្វាន់សរុប ៤ ម៉ឺនដុល្លារ ចាប់ផ្តើមវគ្គសន្សំពិន្ទុទី ២៦ កុម្ភៈ
អ្នកគាំទ្រកីឡាអេឡិចត្រូនិក នឹងទទួលបានភាពរីករាយនៅពេលព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH វគ្គ Spring Split នឹងចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុនាថ្ងៃទី ២៦ ខែកុម្ភៈនេះ។ ក្រុម ៤ដែលជាប់ពីការប្រកួតជម្រុះគឺ Infamous LG, Divinity Saga, Team Max KH, និង Logic Esports ទទួលបានកៅអីមកវគ្គវិលជុំសន្សំនេះ បន្ទាប់ពីប្រកួតវគ្គជម្រុះពីថ្ងៃទី ២ ដល់ ២៥ ខែមករា។

ចាប់ដៃគូជាមួយក្រុមហ៊ុនទូរសព្ទ Smart និងគាំទ្រដោយបណ្តាញទំនាក់ទំនងសង្គម TikTok និងភេសជ្ជៈ Sting មានក្រុមជាង ៤៦០ បានចុះឈ្មោះចូលរួមប្រកួតក្នុងវគ្គជម្រុះ ដែលរៀបចំឡើងដោយក្រុមហ៊ុន MOONTON Games។

បន្ទាប់មកការប្រកួតជម្រុះយក ២៥៦ ក្រុមប្រជែងគ្នាឆ្ពោះទៅរកវគ្គ ១៦ ក្រុម មុនពេលប្រកួតយកក្រុមកំពូលទាំង ៨ ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ។ ក្រុមកំពូលទាំង ៨ ត្រូវប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះទៀតមុនពេលជ្រើសរើសយក ៤ ក្រុមចុងក្រោយគឺ Infamous LG, Divinity Saga, Team Max KH និង Logic Esports បានកៅអីទៅវគ្គវិលជុំសន្សំពិន្ទុ។

កៅអី ៤ ក្រុមផ្សេងទៀតគឺ Impunity KH, BURN Gaming, Diversity Gaming Quantum និងជើងឯកឆ្នាំចាស់ See You Soon ដែលជាក្រុមទាំងខ្លាំង មានឈ្មោះឈរចាំរួចជាស្រេចនៅវគ្គវិលជុំសន្សំពិន្ទុ។
ក្រុមទាំង៨វគ្គវិលជុំសន្សំពិន្ទុ
• Impunity KH (ឈរចាំ)
• BURN Gaming (ឈរចាំ)
• Diversity Gaming Quantum (ឈរចាំ)
• See You Soon (ឈរចាំ)
• Infamous LG (ជាប់វគ្គជម្រុះ)
• Divinity Saga (ជាប់វគ្គជម្រុះ)
• Team Max KH (ជាប់វគ្គជម្រុះ)
• Logic Esports (ជាប់វគ្គជម្រុះ)
ជាមួយគ្នានេះ អ្នកគាំទ្រនឹងបានជួបជាមួយលោក Harada Miki (អ្នកវិភាគ), លោក SENTO, KaKa42 (ពិធីករ), Mano Gaming, Kbeezz, Mengly Gaming និង Sea Neang Gaming មានវត្តមានក្នុងវគ្គនេះដែរ។


ភ្ញៀវកិត្តិយសពិសេសៗក៏នឹងត្រូវបានអញ្ជើញចូលរួម ក្នុងការផ្សាយផ្ទាល់ប្រចាំសប្តាហ៍ដើម្បីផ្តល់ភាពរីករាយកាន់តែងអស្ចារ្យដល់អ្នកទស្សនា។
សូមបញ្ជាក់ថា ការប្រកួតវិលជុំសន្សំ MPL-KH វគ្គ Spring Split ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែមីនា ព្រមទាំងការប្រកួតវគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រពីថ្ងៃទី ៩ ដល់ទី ២៤ ខែមេសា។
ប្រាក់រង្វាន់សរុប ៤ម៉ឺនដុល្លារ សម្រាប់ក្រុមជយលាភីដែលទទួលបានដូចខាងក្រោម
• លេខ១៖ ១៦ ០០០ ដុល្លារអាមេរិក
• លេខ២៖ ៨ ០០០ ដុល្លារអាមេរិក
• លេខ៣៖៥ ០០០ ដុល្លារអាមេរិក
• លេខ៤៖ ៣ ០០០ ដុល្លារអាមេរិក
• លេខ៥៖ ២ ០០០ ដុល្លារអាមេរិក
• លេខ៦៖ ២ ០០០ ដុល្លារអាមេរិក
• លេខ៧៖ ២ ០០០ ដុល្លារអាមេរិក
• លេខ៨៖ ២ ០០០ ដុល្លារអាមេរិក

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?