Connect with us

កីឡា

អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន

បានផុស

នៅ

បន្ទាប់​ពី​មាន​ដំណឹង​នៃ​ការ​លក់​ក្លឹប Chelsea ដែល​ខ្លួន​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ ២០០៣ ដោយសារតែ​​សម្ពាធ​ពី​សង្គ្រាម​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន។ ដោយឡែក​កាលពី​ថ្មីៗនេះ លោក Chris Bryant សមាជិកសភាមកពីគណបក្សការងារ នៃ​ចក្រភពអង់គ្លេស បាន​អំពាវនាវ​ឲ្យ​មាន​ការ​រឹបអូស​ទ្រព្យសម្បត្តិ លោក Roman Abramovich ដោយ​និយាយថា គាត់​មិន​គួរ​ក្លាយ​ជា​ម្ចាស់​ក្លឹប Chelsea ទៀត​ទេ ​ជាពិសេស​នោះ​គឺ​​ វិមាន​ដ៏​ប្រណិត​មួយ​នៅ​ទី​ក្រុងឡុងដ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិន​នឹង​បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ថា​សមរម្យ​ឬ​អត់​។ ជាពិសេស​អ្នកគាំទ្រ Chelsea ​មើល​ឃើញ​ថា​ វា​អយុត្តិធម៌​ចំពោះ​អតីត​ប្រធាន​ក្លឹប​រូប​នេះ។

ទោះ​យ៉ាងណា​ក៏ដោយ ​មាន​ទ្រព្យសម្បត្តិ​មួយ​ដែល​លោក នឹង​មិនរងផល​ប៉ះពាល់​នោះ​គឺ​នាវា​យក្ស Solaris ដែលត្រូវបានគេនិយាយថាជាលេខ១ ក្នុង​ពិភព​ប្រណីត​ នៅ​លើ​សមុទ្រ​ដែល​ចត​នៅ Barcelona ប្រទេស​អេស្ប៉ាញ​ និង​​មាន​តម្លៃ​ប្រហែល ៤៣០ លានផោន និង​មានប្រវែង ១៤០ម៉ែត្រ ។ នាវា​កម្ពស់ ៨ជាន់នេះ ជានាវាចុងក្រោយ​របស់លោក Abramovich ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ពិភពលោក។ វា​ត្រូវ​បាន​សាងសង់​នៅ​ឯ​កន្លែង​ផលិត​កប៉ាល់ Lloyd Verft នៅ Bremerhaven ប្រទេស​អាល្លឺម៉ង់ ទីតាំងដែលធ្លាប់​សាងសង់​ មាន​ទំហំធំ​ជាង​វិមាន Buckingham របស់​ប្រទេស​អង់គ្លេស។

យោង​តាម​គេហទំព័រ The Sun នាវា Solaris មាន ៤៨ បន្ទប់ ​ផ្ទុក​អ្នក​ដំណើរ VIP ចំនួន ៣៦ នាក់ និង​សមាជិក​នាវិក​ចំនួន ៦០នាក់ បូករួម​ទាំង​ម៉ាស៊ីន​ដ៏​ខ្លាំង​បំផុត​ចំនួន ២ ដែលនឹងធ្វើ​ឲ្យ​នាវា​នេះ​ មាន​ថាមពល​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក Abramovich ជាម្ចាស់ និងធ្លាប់មាន​ទូកទេសចរណ៍​ប្រណីតចំនួន ៦ ផ្សេងទៀតរួមមាន Le Grand Bleu តម្លៃ ១៣៥ លានផោន, Saszorro ១៦ លានផោន , Ektasi ១១០លានផោន, Pelorus ២៧០ លាន​ផោន , Luna ២១០ លាន​ផោន និង Olympia ២៥ លាន​ផោន ។

បន្ថែមពីនេះ លោកក៏​ជាម្ចាស់​អាជីវកម្ម​ឧស្សាហកម្ម​ដែក និង​ការ​វិនិយោគ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ជាប់​ចំណាត់ថ្នាក់​ដោយ​ទស្សនាវដ្ដី Forbes ជា​មហាសេដ្ឋី​លំដាប់​ទី ១១៣ នៅ​លើ​ពិភពលោក ​សម្រាប់​ឆ្នាំ ២០២១ ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន​ចំនួន ១៤.៤ ពាន់​លាន​ដុល្លារ ក្រៅពី​ទូក​ទេសចរណ៍​ដ៏​ប្រណិត លោក​ក៏​មាន​ផ្ទះ ឬ​វិមាន​ផ្ទាល់ខ្លួន​ជាច្រើន​ជុំវិញ​ពិភពលោក​ចាប់ពី ១ ក្នុង ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ៣ នៅ​ប្រទេស​បារាំង ៤ នៅ​ប្រទេស​រុស្ស៊ី ៣នៅសហរដ្ឋអាមេរិក សណ្ឋាគារ​នៅ​អ៊ីស្រាអែល និង​វីឡា​ប្រណិត​នៅ​សមុទ្រ​ការាបៀន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង

ចុចអាន៖អង់គ្លេស ស្នើដកម្ចាស់ក្លឹប Chelsea ក្រោយពិភពលោកផ្ដាច់ទំនាក់ទំនងសឹងទាំងអស់ជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម