កីឡា
កូនស្រីអតីតម្ចាស់ក្លឹប Chelsea ថាឲ្យ ពូទីន ចំៗ ក្រោយឪពុកត្រូវរឹបអូសទ្រព្យសម្បត្តិ
នាង Sofia កូនស្រីមហាសេដ្ឋី Roman Abramovich បច្ចុប្បន្នលោកបានក្លាយជាអតីតនៃម្ចាស់ក្លឹបបាល់ទាត់ Chelsea បានបង្ហោះសារ ថ្កោលទោសប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលត្រូវជាមិត្តជិតស្និទ្ធរបស់ឪពុកខ្លួន បន្ទាប់ពីសង្គ្រាមកើតឡើងរវាងរុស្សីនិងអ៊ុយក្រែន។

Sofia បានបង្ហោះសារប្រឆាំងនឹងសកម្មភាពរបស់លោកពូទីន ក្នុងគោលបំណងបើកការឈ្លានពានយោធាអ៊ុយក្រែននៅពេលនេះ រហូតបណ្ដាលឲ្យមានអ្នកស្លាប់ជាច្រើននាក់ ដោយនាងសរសេរថា “រុស្ស៊ីចង់ធ្វើសង្រ្គាមជាមួយអ៊ុយក្រែន” ប៉ុន្តែ Sofia បានគូសខ្វែងពាក្យ “រុស្ស៊ី” ហើយជំនួសដោយឈ្មោះពូទីន ដោយបង្កើតប្រយោគថ្មីមួយថា “ពូទីនចង់ធ្វើសង្រ្គាមជាមួយអ៊ុយក្រែន”វិញ។

នាងក៏សរសេរបន្ថែមពីលើសារនោះទៀតថា” ការកុហកដ៏ធំបំផុត និងជោគជ័យបំផុត នៃការឃោសនារបស់វិមានក្រឹមឡាំង គឺប្រជាជនរុស្ស៊ីភាគច្រើន ឈរនៅខាងលោកពូទីន ” ។
ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះបែបនេះនៅលើ Instagram របស់នាង បានបាត់ទៅវិញភ្លាមៗ ដោយមិនថាថាមកពីមូលហេតុអ្វីឲ្យពិតប្រាកដ។

យ៉ាងណាមិញ មហាជនដែលបានឃើញសារផាំងៗ មិនសំចៃរបស់កូនស្រីអតីតម្ចាស់ក្លឹបកីឡារូបនេះ អាចស្មានដឹងថា គឺដោយសារតែលោក Roman Abramovich មានទំនាក់ទំនងល្អជាមួយមេដឹកនាំរុស្ស៊ីអស់ជាច្រើនទសវត្សរ៍មកហើយ ទើបបណ្ដាលឲ្យលោកត្រូវឆាតផ្ទាល់ ទៅកូនស្រីជាទីស្រលាញ់ ដើម្បីលុបវាចោលផងដែរ។

គួរបញ្ជាក់ថា លោក Abramovich បានប្រកាសលក់ក្លឹបបាល់ទាត់ Chelsea ដោយសារសម្ពាធពីភាគីជាច្រើន។ ជាពិសេសរដ្ឋាភិបាលអង់គ្លេស ដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយពូទីន នៅកម្រិតនៃភាពស្អិតរមួត ហើយអាចជាការគំរាមកំហែងដល់សន្តិសុខនៃអភិជន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ