កីឡា
Zinchenko ដេកយំក្នុងឡាននឹកប្រទេសកំណើត ខណៈភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គ្មានសញ្ញាថមថយ
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន របស់ក្លឹបមេឃខៀវ Manchester City ដេកយំនៅក្នុងឡាន គិតអំពីការវាយប្រហាររបស់រុស្ស៊ី លើទឹកដីកំណើតខ្លួន ខណៈភ្លើងសង្គ្រាម គ្មានសញ្ញាបញ្ចាក់ថានឹងថមថយសោះឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/000_323Y8VE.jpg)
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Football Focus របស់ BBC លោក Oleksandr Zinchenko បានរំឭកដល់ពេលដែលភរិយារបស់គាត់ បានប្រាប់គាត់ថា សង្រ្គាមបានចាប់ផ្ដើមហើយ។ លោកបាននិយាយថា “ខ្ញុំមានការតក់ស្លុត។ នាងបានបង្ហាញខ្ញុំនូវវីដេអូ រូបភាព និងអ្វីដែលកំពុងកើតឡើងនៅនៅអ៊ុយក្រែន”។ ប្រជាជនអ៊ុយក្រែនជាច្រើនបានប្រដាប់អាវុធការពារប្រទេសរបស់ខ្លួន ខណៈអ្នកខ្លះទៀតដែលរស់នៅបរទេស បានត្រឡប់មកប្រទេសវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/GettyImages-1306386775-1024x683.jpg)
Zinchenko បាននិយាយថា “ខ្ញុំនិយាយដោយស្មោះត្រង់ ប្រសិនបើមិនមែនសម្រាប់កូនស្រីរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំទេ ខ្ញុំនឹងនៅទីនោះ” ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/0_zinchenko-grab.jpg)
លោកបន្ថែមថា៖ «ខ្ញុំស្គាល់ប្រជាជន ចិត្តគំនិតរបស់ប្រជាជនខ្ញុំពីប្រទេសរបស់ខ្ញុំ គឺពួកគេនឹងស៊ូស្លាប់ដើម្បីជាតិ។ ប៉ុន្តែពួកគេមិនព្រមចុះចាញ់ឡើយ»៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្លឹបបាត់ទាត់ពិភពលោកមួយទៀត ប្រកាសផ្ដាច់ខ្លួនចេញពី រុស្ស៊ី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?