កីឡា
រឿងរ៉ាវអស្ចារ្យទាំង ១០ ដែល Roman Abramovic សាងស្នាដៃ មុនចាកចេញពី Chelsea
ក្លឹបបាល់ទាត់ Chelsea ក្រោមការដឹកនាំរបស់មហាសេដ្ឋីរុស្សី Roman Abramovich គឺជាពេលវេលាដ៏អស្ចារ្យ ដែលអ្នកគាំទ្រក្រុមតោខៀវ មិនអាចបំភ្លេចបាន ក្នុងរយៈពេល១៩ឆ្នាំមកនេះ ។
យ៉ាងណាមិញ ក្នុងឆ្នាំ ២០០៣ ជាឆ្នាំដែលលោក Abramovich បានឈានជើងចូលមកដល់ក្លឹបនេះ ហើយចាប់ផ្ដើមកសាងក្លឹប ឲ្យមានកេរ្តិ៍ឈ្មោះរុងរឿង និងផ្លាស់ប្ដូរក្រុមតោខៀវ ទៅជាក្រុមកំពូលនៅអឺរ៉ុប ។
១ ការមកដល់របស់ Jose Mourinho – ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០០៤

Abramovich បានតែងតាំងលោក Jose Mourinho ជាគ្រូបង្វឹករបស់ Chelsea ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់នេះ បានតបស្នងការជឿទុកចិត្តរបស់ Abramovich ដោយយកក្រុមតោខៀវឈ្នះជើងឯក Premier League ជាលើកដំបូងក្នុងរយៈពេល៥០ ឆ្នាំភ្លាមៗ ចាប់តាំងពីរដូវកាលដំបូង។ Jamoo បានបានក្លាយជាអ្នកគ្រប់គ្រងដ៏ល្បីបំផុត នៅក្នុងបាល់ទាត់សម័យទំនើប។
២ ជោគជ័យនៃការដោះដូរកីឡាករ ក្នុងរដូវក្តៅឆ្នាំ ២០០៤
ក្រោមការដឹកនាំរបស់លោក Jose Mourinho គឺជាហេតុផលមួយដែល Chelsea ជោគជ័យក៏ដូចជាការឆ្ពោះទៅមុខ។ ពួកគេបាននាំយកឈ្មោះធំៗដូចជា Paolo Fareira, Petr Cech, Arjen Robben, Didier Drogba, Thiago និង Ricardo Carvalho មកចូលរួមក្នុងរយៈពេលមួយខែ មុននឹងត្រួសត្រាយផ្លូវឲ្យក្លាយជាកីឡាករជើងចាស់ នៅពហុកីឡាដ្ឋាន Stamford Bridge នៅពេលក្រោយ។
៣ Chelsea ៤-២ Barcelona – ៨ មីនា ២០០៥
Chelsea ក្នុងសម័យ Abramovich បានប្រកាសពីការលើកពាន UEFA Champions League របស់ពួកគេដោយទម្លាក់ Barcelona ចេញពីផ្លូវ។ ក្រុមតោខៀវ បានចាប់ផ្ដើមប្រកួតចាញ់ក្រុម Barca ២-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយជើងទីមួយនៅទឹកដី Camp Nou មុនពេល Mourinho ដឹកនាំក្រុមតោខៀវ ៣-០ ក្នុងជើងទីពីរនៅកីឡដ្ឋាន The Bridge ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ ក្នុងរយៈពេលត្រឹមតែ ១៩នាទីប៉ុណ្ណោះ។
៤ ពានរង្វាន់ Premier League លើកដំបូង – ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០០៥
Chelsea ក្នុងរដូវកាលដំបូងបានឈានទៅរកការឈ្នះពាន Premier League ដោយស៊ុតបញ្ចូលទីភ្លាមៗ ចាប់តាំងពីចប់ការប្រកួតទី ៣៥នៃរដូវកាលនេះ ក្នុងការទទួលជ័យជម្នះ ២-០ លើក្រុម Bolton ដោយសារការរកបានពីរគ្រាប់របស់ Frank Lampard។ ក្រុមនេះក៏មានកំណត់ត្រាដ៏យូរអង្វែងផងដែរ សម្រាប់ការស៊ុតបាល់បញ្ចូលទីតិចបំផុតក្នុងតារាងចំណាត់ថ្នាក់កំពូលត្រឹមតែ ១៥ គ្រាប់ប៉ុណ្ណោះ។
៥ ជើងឯកពីរដង – ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១០
បន្ទាប់ពីនោះ Chelsea បានបន្តរក្សាស្តង់ដារខ្ពស់នៃភាពជោគជ័យ ទាំងនៅក្នុងលីគបាល់ទាត់ និងពានរង្វាន់ក្នុងស្រុក។ ពួកគេថែមទាំងអាចឈ្នះពានរង្វាន់ពីរដងជាលើកដំបូងក្នុងរដូវកាល ឆ្នាំ២០០៩និង២០១០ ។ ក្រុមដែលដឹកនាំដោយលោក Carlo Ancelotti បានបញ្ចប់ការយកឈ្នះលើក្រុម Wigan Athletic ៨-០ ខណៈដែល Didier Drogba បានទម្លាក់ Portsmouth ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup។
៦ វគ្គផ្តាច់ព្រ័ត្រ UEFA Champions League – ថ្ងៃទី ១៩ខែឧសភា ឆ្នាំ ២០១២
ក្លឹប Chelsea បានបន្តដណ្តើមយកពានរង្វាន់ក្នុងស្រុកទាំងអស់ ជាមួយនឹងគោលដៅកំពូលរបស់ពួកគេ នៅឯពានរង្វាន់ UEFA Champions League រហូតដល់អាចឈ្នះជើងឯកក្នុងឆ្នាំ ២០១២។ ក្រុមនេះបានត្រលប់មកវិញដោយអព្ភូតហេតុក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដោយទម្លាក់ Napoli ចេញពីគន្លង បន្ទាប់មកដោយការផ្តួល Benfica នៅជុំបន្ទាប់ ហើយ Barcelona វាយបកលើក្រុមតោខៀវក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមតោខៀវប៉ះជាមួយក្រុមយក្ស Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីរបស់ Didier Drogba ដែលសម្រេចការប្រកួត ដើម្បីបញ្ជូនក្រុមឲ្យឈ្នះពានធំជាងគេក្នុងប្រវត្តិសាស្ត្រ។
៧ ភាពរុងរឿងរបស់ Antonio Conte – ថ្ងៃទី ១២ខែឧសភាឆ្នាំ២០១៧

ឆ្នាំដំបូងរបស់លោក Antonio Conte បានចាប់ផ្តើមជាមួយនឹងការចាប់ផ្តើមដ៏លំបាកមួយ មុនពេលដែលទីបំផុតរកឃើញចំណុចរបត់សម្រាប់អ្នកបង្កើនល្បឿន។ វាជាព្រឹត្តិការណ៍សំខាន់មួយទៀត ដែលធ្វើបដិវត្តន៍បាល់ទាត់ក្នុងសម័យទំនើប។ ទម្រង់លេង ៣-៤-៣ របស់ Conte នៅលើឆាក Premier League បានក្លាយជាពាក្យស្លោកសម្រាប់ក្រុមចំនួន ១៩ ដែលនៅសេសសល់ ដែលនាំទៅដល់ការឈ្នះពានកំពូលនៅក្របខណ្ឌកំពូល។
៨ Frank Lampard Old Comeback – ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៩
ព្រឹត្តិការណ៍មួយដែលនាំមកនូវភាពរីករាយដល់អ្នកគាំទ្រក្រុមតោខៀវ គឺនៅពេលដែលលោក Abramovich បាននាំយក Frank Lampard នៅពេលដែលអតីតវីរបុរសរបស់ក្លឹប ត្រលប់មកតួនាទីជាអ្នកចាត់ការវិញ។
៩ ពានរង្វាន់ UEFA Champions League របស់ Thomas Tuchel – ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១
នៅពេលដែលក្រុមក្រោមការដឹកនាំរបស់លោក Frank Lampard បានចាប់ផ្ដើមឆ្ពោះទៅរកទិសដៅផ្សេង លោក Abramovich បានត្រលប់ទៅដំណើរការដូចគ្នា នៃការនាំយកគ្រូបង្វឹកដែលមានឈ្មោះល្បីម្នាក់ ដែលគួរឲ្យទុកចិត្តមកនាំយកគាត់មកក្រុមតោខៀវ មុនពេលផ្តល់ឲ្យក្រុមនូវការសម្តែងដ៏ល្អប្រសើរម្តងទៀត។
លោក Tuchel បានដឹកនាំ Chelsea ឡើងទៅឈរកំពូលតារាងទាំងបួន ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យ ខណៈដែលពួកគេបានយកឈ្នះ Manchester City ក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ។
១០ ទទួលបានពានចុងក្រោយ – ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២

ឈ្នះជើងឯកបាល់ទាត់ក្លឹបពិភពលោក បានក្លាយជាពានរង្វាន់ចុងក្រោយសម្រាប់ Chelsea ក្រោមយុគសម័យរបស់ Roman Abramovich បន្ថែមលើការបង្កើតប្រវត្តិសាស្ត្រដ៏ល្អឥតខ្ចោះរបស់ Abramovich ជាម្ចាស់ក្លឹបរូបនេះ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន
ចុចអាន៖ក្លិបបាល់ទាត់អឺរ៉ុបទាំង៥ ដែលមានម្ចាស់ជាមហាសេដ្ឋី រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?